បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2016 វេលាម៉ោង 09:49 នាទី ចំនួនអានៈ 4026

នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព្រាត់​ប្រាសគ្រួសារ​បង​ប្អូន​ម៉ែឪ សង្គ្រាម​កើត​ឡើងមាន​តែភាព​វិនាស ហិន​ហោចខ្លោ​ចផ្សា គ្រប់​បែប​យ៉ាង​តែ​ប៉ុណ្ណោះ ចុះហេតុអ្វីបាន​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុនសែន បែជាស្រែក​ក្តែងៗ​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ថា បើ​បក្ស​របស់លោក​(គណបក្សប្រជាជន)​ចាញ់​ឆ្នោត​នោះ​កម្ពុជា​ និង​កើត​សង្គ្រាម​សាជាថ្មីម្តង​ទៀត​ទៅ​វិញ​?

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ត្រូវ​បាន​គេ​ដឹងថា កើត​ចេញ​ពី​ត្រកូន​រាស្ត្រធម្មតា ហើយ​ត្រូវ​បាន​គេ​ដឹង​ទៀត​ថា កាល​ពី​ក្មេង​លោក​ធ្លាប់​ជាក្មេង​វត្តដ៏កម្សត់​ម្នាក់​ផងដែរ ហើយ​បាន​ចូល​បំ​រើកង​ទ័ព​អស់​រយៈពេល​ជា​យូរ​ឆ្នាំ មុន​លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ដូច​សព្វ​ថ្ងៃនេះ។ គេ​អាច​និយាយបាន​ថា លោក​ហ៊ុន​សែនជា​មនុស្ស​ដែល​មាន​បទ​ពិសោធន៍យ៉ាង​ក្រាសក្រែលក្នុង​ការ​ដឹក​នាំប្រ​ទេសជាតិ ជា​ពិសេស​លោក​ធ្លាប់​ឆ្លង​កាត់​ភ្នគ់​ភ្លើង​សង្គ្រាមគ្រប់​បែបយ៉ាងទៀតផង ដែល​ផ្ទុយ​ស្រឡះ​ពី​លោក​ សម​រង្ស៊ី ដែល​ជា​អ្នក​សេដ្ឋ​កិច្ចនៅ​ឯ​បរ​ទេស​។​

ការ​ប្រ​កាស​របស់​លោក ហ៊ុនសែន ថាបើ​បក្ស​លោក​ចាញ់​ឆ្នោត​ប្រ​ទេស​និង​កើត​សង្គ្រាមម្តង​ហើយ​ម្តង​ទៀត​កន្លង​ទៅ​នេះ ហាក់​ជាសារនយោបាយ​មួយព្រ​​មាន​ដល់​ប្រ​ជារាស្ត្រ​ខ្មែរ និង​គណបក្ស​នយោបាយ​ផ្សេងៗ ជា​ពិ​សេស​គណបក្ស​សង្គ្រោះ​ជាតិនេះ​តែ​ម្តង​។

បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​ ហ៊ុនសែន ខាងលើនេះ គេសង្កេត​ឃើញថា មាន​ប្រ​ជា​រាស្ត្រ​ភាគ​ច្រើន​គេ​សើច​​ចំ​អកទៅ​លោក​ ហ៊ុនសែន វិញ​ថា​ វាគ្រាន់​តែជាភាសាដែល​និយាយឥតប្រយោជន៍តែប៉ុណ្ណោះ​ ព្រោះ​សម័យ​នេះ​ទៅ​ហើយ​ ការ​គាំរាមរាស្ត្រ បោករាស្ត្រលែងបានទៀតហើយ នេះ​ជា​សម័យហ្វេសប៊ុគ (Facebook) សម័យអ៊ីនធើ​ណិត រាស្ត្រខ្មែរ​យល់​ដឹងអំ​ពី​នយោបាយ​របស់​គណបក្ស​ប្រ​ជាជនអស់ទៅ​ហើយ។ តែផ្ទុយទៅ​វិញ​ ក៏មាន​ប្រ​ជា​រាស្ត្រមួយ​ចំ​នួន​តូច​នៅ​ស្រុក​ស្រែចំ​ការ ដែល​មិន​មាន​ហ្វេសប៊ុគ (Facebook) មិន​មាន​ប្រ​ព័ន្ធអ៊ីន​ធើណិត ហើយ​ភាគ​ច្រើន​ជាមនុស្ស​ចាស់​ដែល​ធ្លាប់​បាក់​ស្បាតជាមួយនិង​សង្គ្រាម​ជា​ពិ​សេស​គឺ​កាល​ពី​សម័​យ​ប៉ុល​ពត​នោះ​​តែ​ម្តង ពួកគាត់បាន​ខ្លាច​រអា សម្តែង​នូវ​ក្តី​ព្រួយ​បារម្មណ៍ហើយ​ពោល​ថា មិន​ចង់​អោយ​ស្រុក​កើត​សង្គ្រាម​ម្តង​ទៀត​នោះ​ទេ ព្រោះ​ពួក​គាត់​ព្រាត់​ប្រាស​សាច់ញាតិ និង​រលាយ​ហិន​ហោច​ទ្រព្យសម្បត្តិដោយ​សាតែសង្គ្រាម។

បើ​ក្រឡេក​មើល​ទៅ​ក្រុម​អ្នក​គាំ​ទ្របក្ស​កាន់​អំ​ណាច​វិញ គេសង្កេត​ឃើញថា បន្ទាប់​ពី​មេ​របស់​ខ្លួន​ប្រកាស​ថា បើចាញ់​ឆ្នោត​ស្រុក​កើត​សង្គ្រាមនោះ ពួកគេ​ហាក់​សប្បាយរីករាយណាស់ ដូច​ត្រីបានហែល​ក្នុង​​ទឹក​ជ្រៅ​អញ្ចឹង ព្រោះ​ពួក​គេ​គិត​ថា មេ​គេ​នៅ​ក្រាញ​អំ​ណាច​បាន​យូរប៉ុណ្ណា ពួកគេក៏អាច​​ក្រាញ​អំ​ណាច​បាន​យូរ​ប៉ុណ្ណោះ​ដែរ ហើយ​ពួក​គេ​ថែម​ទាំងជួយន្ទរ ហៃអើៗ ពីក្រោម​មេរបស់​ខ្លួន​ទៀតផង ដើម្បីជាកម្លាំងចិត្តអោយ​មេក្រាញ​អំ​ណាច​សំ​រាប់​ខ្លួន​ឯង​ផង និង​ជួយ​ក្រាញ​អំ​ណាច​សំ រាប់​ពួកគេ​ទៀត​ផង។

រី​ឯក្រុម​អ្នក​គាំទ្របក្ស​ប្រឆាំង (គណបក្សសង្គ្រោះជាតិ)​ និង​ថ្នាក់​ដឹក​នាំ​បក្សនេះវិញ ពួកគេ​និយាយថា គេ​មិន​រុញ​រា មិន​ខ្លាច​ មិន​រាថយ​ ចំ​ពោះ​ការ​ប្រកាស​របស់​លោក ហ៊ុនសែន ថាបើចាញ់ឆ្នោត​ប្រ​ទេសកើត​សង្គ្រាម​ម្តង​​ទៀតនោះទេ ដោយ​អ្នក​ខ្លះ​បាន​និយាយថា ការ​ប្រកាស​របស់​លោក ហ៊ុនសែន នេះគ្រាន់​តែ​ជាការ​គំរាម​កំហែង​ប្រជា​រាស្ត្រ​មិន​អោយ​បោះ​ឆ្នោត​អោយ​បក្ស​ប្រ​ឆាំង​តែប៉ុណ្ណោះ ហើយ​ក្រុម​អ្នក​គាំ​ទ្រ​បក្ស​ប្រ​ឆាំង​ចោទ​សួរ​ថា តើ​បក្ស​ប្រ​ជា​ជន​កើត​សង្គ្រាម​ជាមួយអ្នក​ណា បើ​បក្ស​ប្រ​ឆាំង​អត់​មាន​ទ័ព​ អត់​មាន​អាវុធ​ សំ​រាប់​ធ្វើ​សង្គ្រាម​ផងនោះ? ឬ​មួយ​បក្ស​កាត់​អំ​ណាច​ត្រូវ​បាញ់​សម្លាប់​រាស្ត្រ​ខ្មែរ​ដែល​មិន​បោះ​ឆ្នោត​អោយ​ខ្លួន អោយ​អស់​ពី​ប្រ​ទេស​កម្ពុជា?

ជាក់ស្តែង​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ធ្លាប់ធ្វើ​ជាកង​ទ័ព និងធ្លាប់​​ឆ្លង​កាត់​សង្គ្រាម​រាប់​មិន​អស់ជាច្រើន​ឆ្នាំ ហើយ​លោក​ក៏បាន​អួត​ថា លោកនិង​បក្ស​ប្រ​ជាជន​របស់​លោក ជា​អ្នក​មានគុណ ដែល​បាន​រំ​ដោះ​ប្រ​ទេស​​កម្ពុជា​ ​ចេញ​ពី​សង្គ្រាម រហូត​ដល់​គណបក្ស​ប្រ​ជាជន​ជ្រើស​យក​ថ្ងៃ ៧មករា​ឆ្នាំ១៩៧៩ ជា​ថ្ងៃរំដោះជាតិ ហើយ​បាន​យក​ថ្ងៃ ៧មករា នេះធ្វើ​ជា​ថ្ងៃបុណ្យជាតិ អោយ​រាស្ត្រ​ខ្មែរប្រារព្វ​ជារៀងរាល់​ឆ្នាំទៀតផង។ ​ចុះ​បើ​លោក​ជា​អ្នក​រំ​ដោះ​អោយ​ប្រ​ទេស​ខ្មែរ​រួច​ចាក​ពី​សង្គ្រាម​ទៅ​ហើយ​ ចុះ​ហេតុដូច​ម្តេច​​បាន​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​​ចង់​អោយ​ប្រ​ទេសខ្មែរ​កើត​សង្គ្រាមទៅ​វិញ? ឬមួយ​លោក ហ៊ុនសែន គិត​ថានៅ​ប្រ​ទេស​កម្ពុជា​គ្មាន​អ្នក​ណា​អាច​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ជំនួស​លោក និង​សាច់​សាលោហិត​របស់​លោកបាន​ទេ អោយ​តែ​មាន​អ្នក​ណា​ឡើង​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ក្រៅ​ពី​លោក​និង​គ្រួសារលោក កម្ពុជាត្រូវ​តែកើត​សង្គ្រាម?

យើង​ជា​ពល​រដ្ឋ​ខ្មែរ​ជឿជាក់​ថា លោក​ ហ៊ុនសែន មិន​ធ្វើ​សង្គ្រាម​នោះ​ទេ បើ​ទោះ​ជា​លោក​ចាញ់​ឆ្នោត​ក៏ដោយ ព្រោះ​យើង​យល់​ឃើញ​ថា លោក​ ហ៊ុន​សែន មិន​មែន​មនុស្ស​ល្មោម​សង្គ្រាម ងុបងុល​និង​អំ​ណាច​​នោះទេ​ ហើយ​ក៏មិន​មែន​ជា​មនុស្ស​គិត​អា​ក្រក់​សំ​រាប់​ប្រ​ទេស​ជាតិ​របស់​ខ្លួន​ដូច​សម្តី​នោះ​ដែរ។ បើ​គណបក្ស​ប្រ​ជា​ជន​ចាញ់​ឆ្នោត​ ហើយ​កើត​សង្គ្រាម​មែន​នោះ​ក៏​មិន​មែន​ជា​គំនិត​របស់​លោក ហ៊ុន​សែន ដែរ យើង​អាច​ស្មាន​បាន​ថា ប្រហែល​មាន​ជន​ទី៣ ដែល​អាច​ជាអ្នក​បង្កសង្គ្រាមដោយ​រូប​ភាព​ណាមួយ។

បើ​គណបក្ស​ប្រ​ជាជន​របស់​លោក ហ៊ុនសែន ចាញ់​ឆ្នោត​នៅ​ឆ្នាំ ២០១៧-២០១៨ ហើយ​សង្គ្រាម​​កើត​ឡើង ឬមិន​កើត​ឡើង​ដូច​លោក ហ៊ុន​សែន​ ប្រ​កាស​ក៏ដោយ ក៏នេះ​ជា​សារមួយសំ​រាប់​អោយ​ប្រជា​រាស្ត្រ​ខ្មែរ​គ្រប់​រូប​ចង​ចាំ​ ហើយ​ប្រុង​ប្រៀប​ខ្លួន​ជាស្រេច​ ដើម្បី​ដោះ​ស្រាយ​បញ្ហាដោយ​យៈថាហេតុ​ ជូន​ជាតិ​មាតុភូមិ​ទាំង​អស់​គ្នា។

ជាពិសេសគឺ ថ្នាក់ដឹក​នាំគណបក្សសង្គ្រោះជាតិ ដែល​មាន​លោក​ សមរង្ស៊ី ជាប្រ​ធាន និង​លោក កឹម​សុខា ជា​អនុប្រធាន លោកទាំង​ពីរ​​ត្រូវ​តែរិះ​រក​គ្រប់​មធ្យោបាយ ដើម្បី​ការ​ពារ​ប្រ​ទេស​កម្ពុជា​កុំ​អោយ​កើត​សង្គ្រាម។ ថ្នាក់​ដឹក​នាំ​បក្ស​ប្រ​ឆាំង​ត្រូវ​តែរៀប​ចំ​ជើង​​ព្រួល​ទុក​ជាមុន នៅ​មុន​ថ្ងៃបោះ​ឆ្នោត ថ្ងៃបោះ​ឆ្នោត និង​ក្រោយ​ថ្ងៃបោះ​ឆ្នោត។ ថ្នាក់​ដឹក​នាំ​បក្ស​ប្រ​ឆាំង​ត្រូវ​តែ រក​ជំ​នួយ​ពី​ប្រទេស​មហាអំ​ណាចធំៗនៅ​លើ​សកលលោក អោយ​គេ​ជួយការ​ពារ​ជាតិ​អោយ​កម្ពុជាអោយ​ខាន​តែបាន នៅ​ថ្ងៃបោះឆ្នោត និង​ក្រោយថ្ងៃបោះ​ឆ្នោត​ រហូត​ដល់​ប្រ​ទេស​កម្ពុជាអាច​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​ដោយ​សន្តិភាព ព្រោះ​ក្រែងលោ​មាន​ជន​ទី៣ ឆ្លៀត​ឱកាស​បង្ក​សង្គ្រាមដោយ​រូប​ភាព​ណាមួយ ​បន្ទាប់​ពី​បក្ស​ប្រ​ជា​ជន​កម្ពុជា​ចាញ់​ឆ្នោត។ ថ្នាក់​ដឹក​នាំ​បក្ស​ប្រ​ឆាំង​ត្រូវ​តែ លើក​ជើង​ដូច​សត្វ​ត្រដេវវិច ក្រែង​មេឃបាក់​សង្កត់ ហើយ​មិន​ត្រូវ​មើល​ស្រាល​ទៅ​លើ​សម្តី​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ដែល​ថ្លែង​ថា បើគណបក្ស​ប្រជាជន​ចាញ់​ឆ្នោត​ កម្ពុជានិងកើត​សង្គ្រាម។

ក្នុង​នាម​យើង​ជាពល​រដ្ឋ​ខ្មែរ សូម​បួង​សួង​ដល់​វត្ថុស័កសិទ្ធលើលោកនេះ សូម​ជួយ​អោយ​ប្រ​ទេស​កម្ពុជា​ក្លាយ​ជា​ប្រ​ទេស​កាន់​លទ្ធិ​ប្រជា​ធិប្បតេយ្យ​សេរី​ពហុបក្ស​ពេញ​លេញ  រួច​ផុត​ពី​ភ្លើង​សង្គ្រាម ប្រ​ទេស​ជាតិរីក​ចំ​រើន រាស្ត្រសម្បូរសប្បាយ ហើយ​សូម​អោយ​សត្រូវ​ទាំង​ឡាយដែល​តែងតែ​ប៉ង​យាយី​លេប​ត្របាក់​ទឹក​ដី​កម្ពុជា អោយ​វាវិនាសអន្តរាយ​សាប​សូន្យ​​ពីលើ​លោក​នេះទៅ៕​ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1758ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1770ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2657ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1584ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1728ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1759ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន2247ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន1692ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1607ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1753ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31770នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74103នាក់
ខែនេះ    221376នាក់
ឆ្នាំនេះ   2965680នាក់
សរុប   56564576នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:24