សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 02:21 នាទី ចំនួនអានៈ 2307

លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿង​ និងឃាត់ខ្លួន​ឈ្មួញឈើម្នាក់នៅ​រសៀល​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ២០១៥ម្សិល​មិញ ហើយ​ក្នុង​នោះ​ក៏​បាន​រកឃើញសារធាតុញៀន មួយ​ចំ​នួន​ផង​ដែរ។

លោក ឯម មុន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាង ជើងបឹងទន្លេសាប បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​​ថា តាមពិតករណី នេះ​កម្លាំង​របស់លោក មានការសង្ស័យថា ឡានខាងលើ​ផ្ទុក​ឈើ​គ្រញូង ប៉ុន្តែនៅពេលដេញ​តាមឆែកឆែ ឡាននោះបានព្យាយាម រត់គេចបាត់ទាំងយប់។ លុះ​ព្រឹក​ឡើងក៏​បានជួបប្រទះជាថ្មី ហើយក៏បាន ឃាត់ចាប់តែម្តង។ លោកបន្តថា នៅ​ពេល​ចាប់​ជាក់​ស្តែងនោះ ក្នុងឡានមិន មានឈើគ្រញូងទេ ពីព្រោះជនសង្ស័យ បាន​ទម្លាក់​ឈើ​ចុះ​អស់​ហើយ។​ ប៉ុន្តែបានបន្សល់ ស្លាកស្នាមដោយឡាន មិនមានពូកកៅ​អី​ខាងក្រោយ និងមាន​កំ​ទេច​​ឈើនៅជាប់ក្នុង​ឡាន​នៅឡើយ។ លោកបន្តថា ជនសង្ស័យ ដែលជាមេឈ្មួញ ឈើ​គ្រ​ញូង​ឈ្មោះ ឃួន សុធារ័ត្ន ភេទប្រុស អាយុ២៤ មាន​ទីលំនៅភូមិទួល ក្រឡាញ់ ឃុំ​ខ្នារ​សណ្តាយ​ ស្រុកបន្ទាយស្រី។ ចំណែករថយន្តដែល​ដកហូតម៉ាក ឡិចស៊ិស RX300 ពណ៏​ទឹក​មាស​គ្មាន​ស្លាកលេខ និងគ្មានពូកអង្គុយ។ ក្រោយពេលឃាត់ ខ្លួនជនសង្ស័យ ក៏បែកធ្លាយ ជាប់ពាក់ព័ន្ទ​ករណីគ្រឿងញៀន​បន្ថែមទៀត។

លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត​បាន​អោយ​ដឹងដែរថា ឡានខាងលើ នេះ​បន្ទាប់​ពី​ខាងមេព្រៃសង្ស័យថា មានផ្ទុក បទល្មើសឈើគ្រញូង ក៏បានដេញស្ទាក់ តែឡាននោះបាន ព្យាយាមបើក រត់គេចពី ស្រុកស្វាយលើ បក​ទៅខេត្តព្រះវិហារ។ តែអកុសល​ឡាននោះបាន​ក្រឡាប់នៅក្នុងទឹកដីខេត្តព្រះវិហារ ក៏យកឡានមួយផ្សេង ទៀតមកដឹកឈើទាំង នោះចេញទៅបាត់ ហើយឡានដដែល បានបើកចូលមក ខេត្តសៀមរាបវិញ​ ទើបសមត្ថកិច្ចឃាត់​បាននៅស្រុកស្វាយ​លើតែម្តង។ លោកបន្តថា នៅពេលឃាត់ឡាន និងឃាត់ខ្លួនអ្នក បើកបរខាងលើ ក៏មានការ សង្ស័យជននោះ ជាប់ពាក់ពន្ធ័ ករណីគ្រឿងញៀន បន្ថែមទៀត។ បច្ចុប្បន្នជនសង្ស័យ បញ្ជូនទៅ ការិយាល័យ នគរបានប្រឆាំង គ្រឿងញៀនខេត្ត ឯរថយន្ត រក្សាទុកនៅ ស្រុកស្វាយលើ ដើម្បីស៊ើបអង្កេតជាបន្ត។

សូម​បញ្ជាក់បន្ថែមថា ឈើគ្រញូងកំពុង តែចាប់​ផ្តើម​ចរាចរណ៏​ឡើង​វិញ​យ៉ាងគគ្រឹកគគ្រេង ឆ្លងកាត់ ខេត្ត​ឧត្តរ​មាន​ជ័យ ខេត្តសៀមរាប ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​កំ​ពង់ធំ ឆ្ពោះទៅទីផ្សារងងឹត នៅព្រំប្រទល់ ខេត្តកំពង់ចាម ដោយគេសង្ស័យថា សមត្ថកិច្ចមួយចំនួន ជាអ្នកបើកភ្លើខៀវ ឲ្យមានបទល្មើស នេះកើតឡើង ដើម្បី​ផល​ប្រ​យោជ​ផ្ទាល់​ខ្លួន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2638ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2546ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1760ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1766ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1734ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1858ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1910ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1835ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2232ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1521ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31319នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73652នាក់
ខែនេះ    220925នាក់
ឆ្នាំនេះ   2965229នាក់
សរុប   56564125នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:08