លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបានសម្រេចក្នុងរឿងគំនុំ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 01 ឆ្នាំ 2019 វេលាម៉ោង 11:26 នាទី ចំនួនអានៈ 1647

នៅម៉ោង​ប្រហែល៧ល្ងាចថ្ងៃទី២៦ខែ​មករាឆ្នាំ២០១៩ នៅចំនុចរោង​កណ្តាល​ដៃ​មនោ បឹងពារាំង ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ មាន​ករណី​ចាប់​វាយសម្លាប់​​អ្នក​កាសែត​ម្នាក់​ក្នុង​ចំណោម​បីនាក់ ដែល​ជន​ដៃដល់ត្រូវ​បាន​គេ​ស្គាល់ថា ជាបក្សពួក​របស់​លោក គង់ មង្គល ប្រធានសហគមបឹងពារាំង ហើយ​ជាបញ្ជារបស់លោក គង់ មង្គល តែម្តង

អ្នក​កាសែត​ដែលត្រូវ​បាន​ជនដៃដល់​ជិត​២០នាក់​ចាប់គ្រៀកអូស​យក​ទៅ​វាសម្លាប់​នោះឈ្មោះ ស៊ីម ឈីវឈានពិសិដ្ឋ ភេទប្រុស​ អាយុជាង៥០​ឆ្នាំ រស់​នៅ​ក្នុង​ក្រុង​សៀមរាប កាន់​កាត​កាសែត សមាគមអ្នក​សារព័ត៌​មាន​កម្ពុជា​ដើម្បីសេរីភាព។

សាក្សីបាន​ឃើញ​ហេតុការណ៍បាន​ប្រាប់ថា លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ចុះ​ទៅដល់កន្លែង​កើត​ហេតុ ហើយ​បាន​ដើរថត​យកសកម្ម​ភាពល្មើស​ច្បាប់មួយចំនួន និង​រូប​ភាព​នៅតំបន់​បឹង​ពា​រាំងដែលមាន​អាស័យដ្ឋាន​​ខាងលើ តែ​ប្រហែល​៣០នាទីក្រោយមក មានក្រុម​មនុស្ស​មួយ​ក្រុម​មានគ្នាជិត២០នាក់ត្រៀម​ហើយ​ជាស្រេច​ ដែលត្រូវ​បាន​​គេ​ស្គាល់ថា ជាកូន​ចៅរបស់លោក គង់ មង្គល បានរត់មកចាប់អូស​ លោក ស៊ីម ឈីវឈានពិសិដ្ឋ យក​ទៅវៃត្រង់ដំចំកណ្តាលមុខ ដើម​ទ្រូវ​ ពោះ និង​ទាត់ប្រដាប់ភេទ រហូត​ដល់សន្លប់។ បន្ទាប់​មកលោក គង់ មង្គល បាន​បញ្ជា​អោយ​កូន​ចៅរុញ​ឡាន​របស់ លោក ស៊ីម ឈីវឈានពិសិដ្ឋ ចូលក្នុង​ព្រៃដើម្បីបំបាត់ភស្តុតាម និង​បញ្ជា​អោយ​កូន​ចៅ​​កាក់​ម៉ូតូ​អ្នក​កាសែតដែលរួម​ដំណើរ និង​ម៉ូតូខាងសហគមចុងឃ្នាស រុញ​ចូល​ក្នុង​ព្រៃ​ទាំងអស់។ តែដោយសា លោក ស៊ីម ឈីវឈានពិសិដ្ឋ មុន​ចុះ​ទៅកន្លែង​កើត​ហេតុ​ខាង​លើ​លោក​​បាន​រាយ​ការ​ជូន​មេប៉ុស្តិ៍សង្កាត់ជ្រាវ ហើយ​និង​មេប៉ុស្តិ៍សង្កាត់​ចុង​ឃ្នាស និង​សហគ​ម​ចុង​ឃ្នាសដើម្បីសុំកំលាំងសហការរួមដំណើរ ទើប​សមត្ថ​កិច្ចទៅទាន់ពេល បាន​ជាលោក ស៊ីម ឈីវ​ឈានពិសិដ្ឋ អាច​នៅ​មាន​ជីវិត​នាំ​យក​ទៅស​ង្គ្រោះ​បន្ទាន់នៅឯមន្ទីរពេទ្យ។

សូមបញ្ជាក់ផងដែរថា រយះពេលប៉ុន្មាន​ខែចុងក្រោយនេះ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ចុះ​ផ្សាយលោក គង់ មង្គល់ ស្ទើរជារៀងរាល់ថ្ងៃ អំពីការ​រំលោ​ភ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​តំ​បន់​ត្រី​ពង​កូន​របស់រដ្ឋ​ហាមឃាត់ដាច់ខាត ជាតំបន់៣ យកទៅលក់អោយឈ្មួញអ្នកមានអំណាច​មានលុយ ដែលមានការ​ឃុបឃិតពីអាជ្ញាធរដែនដី និង​មនុស្សមួយចំនួនទៀត។

សាក្សីម្នាក់បាន​ប្រាប់ថា មានគេផ្តល់ព័ត៌មានអោយលោក ស៊ីម ឈីវឈានពិសិដ្ឋ ថាថ្ងៃ​នេះ​មាន​គេ​ប្រព្រឹត្ត​បទល្មើសនៅបឹងពារាំង ដើម្បីបញ្ឆោតអោយគាត់ចុះទៅចូលស៊ង ហើយ​រៀប​គំ​រោង​សម្លាប់​តែ​ម្តង​ តែដោយសាទឹកដោះម្តាយថ្លៃនៅទីនោះមានអ្នក​សារព័ត៌មានដែលទៅជាមួយផង មាន​ខាង​សហគម​ចុងឃ្នាសផង មានប៉ូលីសទៅតាមពីក្រោយផង ទើបលោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ​អាច​នៅ​សល់ដង្ហើមចុងក្រោយមិនស្លាប់។

កាសែតកម្ពុជាសុវណ្ណភូមិ បានព្យាយាមខលទូរស័ព្ទរាយការណ៍ទៅលោក ស៊ត សៃ មេប៉ុស្តិ៍​សង្កាត់ជ្រាវ លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាខេត្តសៀមរាប និងលោក ព្រះរាជអាជ្ញារង សំ រឹតសុខុន តែមិនមាន​អ្នក​ណាលើកទូរស័ព្ទនោះទេបន្ទាប់ពីកើតហេតុ១ម៉ោងក្រោយមក។

រហូតមកដល់ពេលនេះ ក្រុម​ជនដៃដល់ដែលរៀបគំរោងសម្លាប់លោក ស៊ីម ឈីវឈានពិសិដ្ឋ នៅមានសេរីភាពសើចក្អាកក្អាយសប្បាយចិត្ត​ មិន​ទាន់ត្រូវ​បាន​ចាប់ខ្លួននៅឡើយ។

លោក ស៊ីម ឈីវឈានពិសិដ្ឋ ដែលកំពុងដេកពេទ្យ សូម​សំនូមពរទៅ ខាង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប ស្នងការនគរបាលខេត្តសៀមរាប អភិបាលខេត្តសៀមរាបទើបឡើងថ្មី និង​លោក ព្រះរាជអាជ្ញាខេត្តសៀមរាប មេត្តាចាប់ខ្លួនជនល្មើស​មក​ផ្ទន្ទាទោសទៅតាមផ្លូវច្បាប់ ហើយសូម​អង្គការសិទ្ធិមនុស្ស សង្គមស៊ីវិល សមាគមអ្នកកាសែត ទាំងនៅក្នុងស្រុក និង​នៅក្រៅស្រុកជួយ​រកយុត្តិធម៌ជូនរូបលោកផង ក្នុងនាមលោកជាជនរងគ្រោះ។

សូមរំលឹកផងដែរថា លោក ស៊ីម ឈីវឈានពិសិដ្ឋ អតីតជាអនុប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប​ បច្ចុប្បន្ន​ជា​មន្រី្ត​បរិ​ស្ថាន​នៅ​ក្រ​សួង​បរិស្ថាន។ លោក ស៊ីម ឈីវឈានពិសិដ្ឋ ជាមន្រ្តីល្អ ស្មោះ​ត្រង់ មិន​ស៊ីសំណូកសូកប៉ាន់ តែបន្ទាប់​ពីលោក​ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​មន្ត្រីបរិស្ថាន​ខេត្ត​សៀម​រាប ​ទទួល​បន្ទុក​ខាង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ នៅក្នុងខេត្តសៀមរាប មិន​បាន​មួយឆ្នាំផង ត្រូវបាន​ជនខិលខូច​រៀប​ចំ​គំរោង​ទំលាក់​កំហុសអោយរូប​លោក ផ្ទួនៗ ខណះ​ដែលលោក​បានចុះ​​ស្រាវ​ជ្រាវ និង​ចុះ​បង្ក្រាប​បទ​ល្មើស​​ព្រៃ​ឈើ​នៅលើ​ខ្នង​ភ្នំគូលេន និង​បទ​ល្មើស​នេសាទ​នៅ​បឹង​ពា​រាំង​ ហើយរូបលោក​មិន​ព្រម​ទទួលសំណូកសូកប៉ានពីក្រុម​ទុច្ចរិតជន ធ្វើ​តាម​តែ​ផ្លូវ​ច្បាប់ ទើប​មានវាសនារហូតដល់ធ្វើ​ជាអ្នកកាសែតដូច​សព្វថ្ងៃនេះ  ព្រោះ​តែ​ការ​ឈឺ​ចាប់​រង​នូវ​អំ​ពើ​អយុ​ត្តិធម៌ ដូចពាក្យស្លោកមួយបានពោលថា ”កុកមិន​អាចរស់នៅជាមួយហ្វូងក្អែកបានទេ“។

នៅយប់ថ្ងៃកើតហេតុលោក គង់ មង្គល បានបដិសេធថា លោកមិនបាននៅកន្លែងកើតហេតុដូចការចោទប្រកាន់នោះទេ អ្នក ដៃដល់ជាកូនចៅរបស់លោក តែនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោកគង់មង្គលបានធ្វើសន្និសីទកាសែតនៅសង្កាត់ជ្រាវថា លោកនៅកន្លែងកើតហេតុមែនតែលោកមិនបានវាយជនរងគ្រោះនោះទេ លោកជាអ្នកជួយឃាត់ មិនអោយកូនចៅលោកវាយលោក ស៊ីម ឈាវឈានពិសិដ្ឋទៅវិញ។ សូមមហាជនពិចារណាដោយខ្លួនឯង៕ ដោយ: ផ្លុង រ៉េត

អត្តបទពាក់ព័ន្ធផ្សេងៗទៀត៖

 លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយព្រៃលិចទឹកតំបន់ហាមឃាត់ចំនួន៤ហិចតា

លោក​គង់​មង្គល​ប្រធាន​សហគមន៍​ប្រើប្រាស់​ទឹក​អាង​ទំនប់​ជ្រាវ ត្រូវ​ប្រជាពលរដ្ឋ​ភូមិ គោកធ្លក ចោទ​ថា​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី រាយការណ៍​ថ្វាយ សម្ដេច​សង្ឃរាជ ទេព វង្ស​យក​ដី​ប្រជាពលរដ្ឋ​!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2153ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1434ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1666ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1499ដង សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន1987ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1672ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន1953ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន2006ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1519ដង គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា   អាន1588ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9346នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    48388នាក់
ខែនេះ    357556នាក់
ឆ្នាំនេះ   2368095នាក់
សរុប   51728021នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 16:22