លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 01:56 នាទី ចំនួនអានៈ 1625

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍ អាច​រកចំណូលបាន​ច្រើនសន្ធឹក​សន្ធាប់​ក្នុង​មួយឆ្នាំៗ ប៉ុន្តែ​បើ​និយាយ​ពី​ផ្លូវ​គមនាគមន៍​វិញ គឺមាន​សភាព​យ៉ាប់យ៉ឺន​ខ្លាំងជាងគេ ខូចខាត​ជាច្រើន​កន្លែង ពិបាក​ក្នុងការ​ធ្វើដំណើរ ហើយ​មន្ទីរ​សាធារណការ​របស់លោក គឹម ប៊ុណ្ណា បាន​លើក​គម្រោង​សម្រាប់​ជួសជុល​ផ្លូវ ដូចជា​ការចាក់​បំពេញ គហុកបន្តិចបន្ទួច គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះ ហើយ​មានការ​បំប៉ោង គម្រោង​យក​ថវិកាជាតិ ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។សូម្បីតែ​ផ្លូវ​នៅក្នុង​ទី​រួម​ខេត្ត ដូចជា​ផ្លូវ ៧​មករា ផ្លូវ​ចុង​កៅស៊ូ និង​ផ្លូវ​លោកតា​ណឺ​យ ក៏​ទទួលរង​នូវ​ការខូចខាត ដោយសារ​រថយន្ត​ដឹកជញ្ជូន លើស​ទម្ងន់​បើកបរ​ឆ្លងកាត់ ទាំងយប់​ទាំង​ថ្ងៃ  មិនដែល​មានការ​ហាម​ឃាត់​នោះទេ​។​

​ចាប់​តាំង​ពី​​បាន​​ឡើង​​ធ្វើ ជា​​ប្រ​ធាន​​មន្ទីរ​​សា​ធារ​ណ​ការ​​ខេត្ត​សៀម​រាប គេ​​មិន​ដែល​​ឃើញ​​លោក គឹម ប៊ុ​ណ្ណា យក​ចិត្ត​ទុក​ដាក់​​ចំ​ពោះ ស​កម្ម​ភាព​ដឹក​ជញ្ជូន​​លើស​​ទ​ម្ងន់ ដែល​​កំ​ពុង​​បំ​ផ្លាញ​​ផ្លូវ​​ជា​ច្រើន​​ខ្សែ ក្នុង​​ខេត្ត​សៀម​រាប​​នោះ​ទេ ហើយ​​អំ​ពើ​ពុក​រលួយ និង​បក្ខពួកនិយម​ក៏បាន​កើតមាន ជា​ហូរហែ​នាំ​ឲ្យ​មាន​ភាព​អសកម្ម ដូចដែល​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ​របស់​លោក គឹម ប៊ុណ្ណា អន់​ជាង  សុខ ស៊ុន​លីម ឆ្ងាយ​ណាស់ ដែល​ទាមទារ​ឲ្យ​លោក ត្រាំ អ៊ីវ តឹក ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មេត្តា​ពិនិត្យមើល ភាព​អសកម្ម​របស់លោក គឹម ប៊ុណ្ណា ឡើងវិញ​ផង​។​នៅក្នុង​ខេត្តសៀមរាប លោក គឹម ប៊ុណ្ណា បង្កើត​ស្ថានីយ៍​ជញ្ជីង ថ្លឹង​រថយន្ត​ចំនួន ២​កន្លែង គឺ​ចំណុច​ទី​១ ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ហើយ​ទី​២ នៅ​ចំណុច​ឃុំ​ល្វា នៃ​ស្រុក​ពួក គឺ​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២​កន្លែង​នេះ មាន​នៅតាម​ច្រកចេញចូល  ខេត្តសៀមរាប ដើម្បី​ត្រួតពិនិត្យ​ការ ដឹកជញ្ជូន​លើស​ទម្ងន់​។ ប៉ុន្តែ​រឿង​ពិត កងរាជអាវុធហត្ថ នគរបាល មន្ត្រី​ជំនាញ មកពី​ក្រសួង​សាធារណការ  ក៏ដូចជា​មន្ទីរ​សាធារណការ​ខេត្តសៀមរាប ដែល​ប្រចាំការ​នៅ​ចំណុច ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង ២​កន្លែង​នោះ មិនដែល​អើពើ​ចំពោះ​ការដឹកជញ្ជូន លើស​ទម្ងន់​ម្តងណា​ឡើយ ឲ្យ​តែ​បង់លុយ​ចាប់ពី ៥​ម៉ឺន​ដល់​២០ ម៉ឺន​រៀល​ជូន​មន្ត្រី ដែល​ប្រចាំការ​នៅ​ទីនោះ អាច​ដឹក​លើស​ទម្ងន់​តាមតែ​អំពើ​ចិត្ត​។​

ជា​រៀងរាល់ថ្ងៃ​រថយន្ត​យី​ឌុប ដឹក​ថ្ម ខ្សាច់ ក្រួស របស់​ឈ្មួញ​ធំៗ បាន​បើកបរ​ឆ្លងកាត់​ចំណុច ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក គឹម ប៊ុណ្ណា រាប់រយ​គ្រឿង គេ​មិនដែល​ឃើញ​រថយន្ត​ទាំងនោះ ត្រូវបាន​ហាមឃាត់ ឬ​ផាកពិន័យ​នោះទេ ព្រោះថា​ថៅកែ​រថយន្ត ដឹក​លើស​ទម្ងន់​ទាំងនោះ មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក គឹម ប៊ុណ្ណា ទើប​ឡាន ដឹក​ខ្សាច់​ក្រួស ថ្ម ទាំងនោះ​អាចធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត ទោះជា​ហូរ​ខ្សាច់ ធ្លាក់​ថ្ម​រាយប៉ាយ​ពេញ​ផ្លូវ ក៏​គេ​មិនដែល​ឃើញ មន្ត្រី​សាធារណការ​ទាំងនោះ ឈឺក្បាល​វិលមុខ​ម្តងណា​ឡើយ​។ សម្រាប់​ឈ្មួញ​ថ្មីៗ ដែល​ទើប​ស្គាល់គ្នា ឬ​មិនសូវ​ស្គាល់ចិត្តស្គាល់ថ្លើម លោក គឹម ប៊ុណ្ណា ច្បាស់​ជា​ត្រូវ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត បង្កបញ្ហា​ចាប់​ផាកពិន័យ ជា​ប្រាក់​ចាប់ពី ២​លាន ដល់​៥ លាន​រៀល​ជាមិនខាន​។​

ចំពោះ​ប្រជាពលរដ្ឋ​ដែល ដឹកជញ្ជូន​ផល​កសិកម្ម ឆ្លងកាត់​ជញ្ជីង​ថ្លឹង​រថយន្ត ដែល​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ ជាប់​កាតព្វកិច្ច​ចូល​បង់លុយ ជូន​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ផងដែរ គឺ​ចាប់ពី ២​ម៉ឺន​រៀល​ដល់​៥ ម៉ឺន​រៀល ដែល​គេ​អះអាងថា​ជា​សេវា​ថ្លៃ​បាយ បង្កើត​ឲ្យ​មានប្រតិកម្ម​តវ៉ា ធ្លាប់​ឈ្លោះប្រកែក​គ្នា ជា​ញឹកញាប់​ទៀតផង​។

​គេ​ចង់ឃើញ​រដ្ឋមន្ត្រីក្រសួង សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យមើល​ភាព​អសកម្ម​របស់លោក គឹម ប៊ុណ្ណា ឡើងវិញ​ជាបន្ទាន់ ព្រោះ​ការដឹកជញ្ជូន​លើស​ទម្ងន់ កំពុង​បំផ្លាញ​ផ្លូវ​ជាច្រើន​ខ្សែ នៅ​ទូទាំង​ខេត្តសៀមរាប ហើយ​លោក គឹម ប៊ុណ្ណា ក៏មាន​ឱកាស​រៀបចំ​គ​ម្រោ​ង ស្នើសុំ​ថវិកាជាតិ ដើម្បី​យកមក​ជួសជុល​ផ្លូវ​ទាំងនោះ​ឡើងវិញ តាមរយៈ​ការ​បំប៉ោង​ខ្ទង់ចំណាយ ខ្ពស់កប់ពពក ហើយ​យកប្រាក់​ដែល​សេសសល់ ពី​ការ​បំប៉ោង​គម្រោង​យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

អ្នក​យក​ព័ត៌មាន​យើង​ពុំ អាច​សុំ​ការ​បំភ្លឺពី​លោក គឹម-ប៊ុណ្ណា បាន​ទេនៅ​រសៀល​ថ្ងៃទី​ ១៣ ខែវិច្ឆកា ឆ្នាំ២០១៣​នេះ ព្រោះ​ទូរស័ព្ទមិន​ចូល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1362ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1680ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1401ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1389ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1486ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1597ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន1947ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1438ដង ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្?...    អាន2981ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន1788ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2278នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    148762នាក់
ខែនេះ    532042នាក់
ឆ្នាំនេះ   1914274នាក់
សរុប   51274200នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 02:07