ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើសិនជាលោក ហ៊ុនសែន មិនចេញបញ្ជាទប់ស្កាត់

ដោយៈ សហការី ខេត្តកំពត ថ្ងៃទី 08 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 09:25 នាទី ចំនួនអានៈ 1546

មាន​សេចក្តី​រាយ ការណ៍​ថា មាន​ករណី​ បើក​សិប្ប​កម្ម​​ជីក​ ថ្មភ្នំប្រវត្តិសាស្ត្រមួយ បាន​នឹង​កំពុង​ធ្វើ​ សកម្ម​ភាព​ជីក​កាកាយ​ថ្ម ភ្នំទាំងយប់ទាំង​ថ្ងៃ​​  ធ្វើជា​អាជីវកម្ម ដែល​បណ្តាល​ឲ្យ​ ប្រជាពល​រដ្ឋ​និង​ភ្ញៀវ ទេស​ចរណ៍​ជាតិ និងអន្តរជាតិ​  មាន​ការព្រួយ​បារម្ភ​ ជាខ្លាំង។ ​​

តាមរយៈ សាធារណៈ​មតិជាតិ​ និង​ភ្ញៀវទេសចរណ៍​ ជា​ច្រើន​​ដែល​​ធ្វើ​ដំណើរ​  កំសាន្ត​លើ​កំពូល​ ភ្នំ​ប្រវត្តិ​សាស្ត្រ​បូកគោ ​ដែល​ជា​តំបន់​ទេស​​ចរណ៍ ​ដ៏​ល្អ​ប្រណិត​ តាំង​ពី​​សម័យ​មុន​មក  ​បាននិយាយឲដឹង​  ​​ថា​មាន​សកម្មភាព​​​​ជីក​​ថ្ម ​ និង​បើក​​សិប្បកម្ម​នៅ​លើ​ភ្នំនេះ ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ ពួកគាត់​មាន​ការ ​ស្រ​ង៉ាក​ចិត្ត ​​​យ៉ាង​ខ្លាំង​ ទើប​ទូរស័ព្ទ​មក ​ផ្តល់ព័ត៌មាន​ជូនភ្នាក់​ងា រ​យើង​​ឲ្យជួយ​ចុះផ្សាយ ​ពី​រឿង​នេះ  ដើម្បី​ឲ្យ​អាជ្ញាធរ​ដែន  និង​សមត្ថកិច្ច​ជំនាញ​  ជាពិសេស ​គឺ​ ក្រសួង ​រ៉ែ​និង​ថាម​ពល  និង​មន្ទីររ៉ែ ​ និង​ថាមពល​ខេត្ត ​កំពត​ បាន​ដឹង ​ និង​ចុះ ទៅ​ពិនិត្យ​ទីតាំង​សិប្បកម្ម ​ធ្វើ​ថ្ម​នោះ​ជាបន្ទាន់​  ជៀស​វៀង​តំបន់ ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏មហិមា​មួយ​នេះ ទទួលរងនូវបំផ្លិចបំផ្លាញ​កាន់​តែ​ធ្ងន់ធ្ងរ។​

ជាងនេះ​ទៅ​ទៀត​ តំបន់​នេះ​គឺ​ជា​តំបន់ អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ធម្មជាតិ និង​ជាតំបន់​ឧទ្យាន​ជាតិ​​ថែម​ទៀត​ផង​ ហេតុអ្វី​បាន​ជា​ មាន​សិប្ប​កម្ម​ផលិត​ថ្ម​ ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ​ នៅ​ទី​នោះ​ទៅ​វិញ​?
ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មួយ​ចំនួនក្នុង​ខេត្ត​កំពត​​ បាន​បង្ហើប​ឲ្យ​សារព័ត៌មាន​យើង​ដឹង​ថាថ្មកាយ​យក​មក​កែឆ្នៃ​នោះ គឺ​មានទំហំ​ធំៗណាស់​ ហើយ​កែឆ្នៃដូចជាឈើ​អញ្ចឹង​។

ទាំងនេះ​ជាព័ត៌មាន​ក្តៅ​បំផុត​ ដើម្បី​ជា​សារមួយ​​ជូន​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​លោក​ជួយ​ចាត់​វិធាន​ការ​ជាបន្ទាន់ ព្រោះសកម្មភាព​នេះ​ ជាគ្រោះ​មហន្ត​រាយ​ដ៏ធំ ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​សោភ័ណ្ឌ​ភាព​របស់​តំបន់​ទេស​ចរណ៍​ប្រវត្តិសាស្ត្រ​មួយនេះ​ ជាហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់​លើ​វិស័យទេស​ចរណ៍ និង​ជាពិសេស​គឺ​អាចប៉ះ​ពាល់​ដល់​ធនធាន​ធម្មជាតិ​យ៉ាង​ធ្ងន់ធ្ងរផងដែរ។

ទាក់ទិន​នឹង​បញ្ហានេះ​អ្នកសារព័ត័មានយើងបាន​ជួបសម្ភាស​ន៍​តាម​ទូរស័ព្ទ​ជាមួយ​លោក​ ប្រធានមន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​កំពត​ ដោយ​លោក​បាន​បកស្រាយ​ឲ្យ​ដឹង​ថា កន្លែង​នោះ​ជា​តំបន់​អភិវឌ្ឍន៍​របស់​ឧកញ្ញ៉ា​ សុខ គង់ ​ ដូច្នេះ​លោក​ពុំ​មាន​សិទ្ធិ​អ្វី ដើម្បី​ទប់ស្កាត់​នោះទេ តែបើក្រុមហ៊ុនជាអ្នកធ្វើអាជីវ​កម្ម​នោះ មន្ទីរ​នឹង​តំរូវ​ឲ្យ​ធ្វើ​ច្បាប់​ទំលាប់។

នៅ​ក្នុង​រឿង​នេះ​ដែរ​ គឺមាន​តែ​សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន​ ទេ​ដែល​អាច​ប្រាប់ទៅ​ក្រសួង​ពាក់ព័ន្ធ​បាន​ ដូចជា​ក្រសួង​ទេសចរណ៍ ក្រសួងរ៉ែ និងថាមពល ក្រសួ​ង​សិប្បកម្ម​ និង​ឧស្សាហកម្ម ក្រសួង​រដ្ឋសភាព្រឹទ្ធសភា និង​អធិការ​កិច្ច​ក្រសួង​បរិស្ថាន ដើម្បី​ពិនិត្យ​រឿង​​នេះ។

ករណី​ធ្វើសិប្បកម្ម​លើភ្នំ​ប្រវត្តិសាស្ត្រនេះ​ដែរ​ សារព័ត៌មាន​យើង​មិន​អាច​សុំការបំភ្លឺ​ពី​ក្រុម​ហ៊ុន​ ធ្វើអាជីវកម្ម​នោះ​បាន​នៅ​ឡើយទេ ព្រោះពុំស្គាល់លេខទូរស័ព្ទ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1548ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1782ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1849ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន1956ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1713ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1620ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1691ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1512ដង ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2393ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2331ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38557នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80890នាក់
ខែនេះ    228163នាក់
ឆ្នាំនេះ   2972467នាក់
សរុប   56571363នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:40