ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 03 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 02:22 នាទី ចំនួនអានៈ 3352

រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បាល​ រស្មី​អង្គរ ​(ជីងហ៊ួរ) ដែល​តែ​ង​តែ​លេច​លឺ​រឿង​អាស្រូវដោយ​ព្យា​បាល​អោយ​មនុស្ស​ស្លាប់​​កន្លង​មក​ ហើយ​នៅ​ពេល​ថ្មី​ៗនេះ​ សមត្ថ​កិច្ច​បាន​ឆែក​ឆេរ​រក​ឃើញ​មាន​ថ្នាំ​ហួស​ដឺឡេ (ផុត​កំណត់ប្រើប្រាស)មួយ​ចំ​នួនធំ និង​សេរ៉ូម​គេចពន្ធមិន​ចុះ​បញ្ជី​យ៉ាង​សន្ធឹក​សន្ធាប់ទៀត​ផង តែ​ខាង​មន្ទីរ​និង​ក្រសួង​សុខាភិបាល​ហាក់​នៅ​តែ​ធ្វើ​ប្រ​ងើយ​កន្តើយមិន​ចាត់​ការ​អោយ​បាន​ធ្ងន់ថ្ងូរ​ ​និង​មន្ទីរពេទ្យ​មួយនេះដដែល។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹង​ថា កាល​ពី​ថ្ងៃទី​១៥​ខែ​មករា​ឆ្នាំ២០១៥​កន្លង​ទៅ​ថ្មី​ៗនេះ ក្រុម​មន្ត្រី​ជំ​នាញដូចជា​ខាង​មន្ទី​រ​សុខា​ភិបាល​ខេត្ត និង​ខាង​ការិយា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​​ចុះ​ឆែក​ឆេ​ក្នុង​មន្ទីរ​ពេទ្យ​រស្មី​អង្គរ​ខាង​លើ​ រក​ឃើញវត្ថុតាង​ល្មើស​ច្បាប់​ចំ​នួន​០៧​មុខ ក្នុង​នោះ​មាន​ថ្នាំ​គ្រាប់​ចំនួន​៣០១គ្រាប់​ហួស​កាល​បរិច្ឆេតប្រើ​ប្រាស និង​សេរ៉ូម​៨៣​ដប​មិន​បាន​ចុះ​បញ្ជី។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ប្រ​ភព​ព័ត៌មាន​បែក​ធ្លាយ​ចេញ​ពី​បុគ្គលិក​ដែល​ធ្លាប់​បំ​រើការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ​ នេះ​បាន​បង្ហើប​ប្រាប់​ថា វេជ្ជបណ្ឌិត​ជា​ជន​ជាតិ​ចិន​ដែល​ជា​ថៅ​កែ និង​ជា​អ្នក​ព្យា​បាល​ផ្ទាល់ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​មិន​មាន​សញ្ញា​ប័ត្រ​វេជ្ជ​បណ្ឌិតនោះ​ទេ ហើយ​ខាង​ស្ថាន​ទូត​ក៏ពុំ​បាន​ទទួល​ស្គាល់​គ្រូពេទ្យ​រូប​នោះ​ថា​ជា​វេជ្ជបណ្ឌិត​ដែរ។ ប្រ​ភព​ធ្លាប់​ប្រាប់​ទៀត​ថា មន្ទីរ​ពេទ្យ​រស្មី​អង្គរ​នេះបើ​ក​ដំ​ណើរ​ការ​ទៅ​បាន​ ដោយ​ជួល​អោយ​វេជ្ជ​បណ្ឌិត​ជន​ជាតិ​ខ្មែរ​ដែល​ចូល​និវត្តន៍​អោយ​ឈរ​ឈ្មោះជំ​នួសតែ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​មាន​អាសន្ន​ម្តងៗ​ទើប​ហៅ​លោក​វេជ្ជបណ្ឌិត​ខ្មែរ​ដែល​ឈរ​ឈ្មោះនោះមក ឈរចាំដោះស្រាយដោយ​អះអាងថា ជាមន្ទីរពេទ្យ​របស់ខ្លួន។

កាលពី​រសៀលថ្ងៃទី២៤​ម្សិលមិញ មាន​គ្រូ​ពេទ្យជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​បំ​រើការ​នៅ​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ បាន​ប្រាប់​ កម្ពុជា​សុវណ្ណភូមិ​ តាម​ទូរ​ស័ព្ទ​ថា ថ្នាំដែល​ហួស​កាល​បរិច្ឆេត​ខាង​លើ​ គឺ​នៅ​កប់​តាម​ក្រឡុក​ក្រលៀត​កៀន​កោះ មិន​បាន​យក​មក​ព្យាបាល​ទេ ព្រោះមន្ទីរ​ពេទ្យ​ធំមាន​ថ្នាំច្រើន​ មិន​បាន​ពិនិត្យ​អស់នោះទេ ឯចំ​ណែក​សេរ៉ូម​ដែល​ថា មិន​បាន​ចុះ​បញ្ជី​នោះ​ គឺ​បុគ្គលិក​ទ្វេស​ប្រហែស​មិន​បាន​បិទ​តែម​នាំ​ចូល​គ្រប់​ដប ទើប​មាន​សេរ៉ូម​ខ្លះអត់​មាន​បិទពន្ធដូច្នេះ។ គ្រូពេទ្យ​រូប​នោះ​បាន​បន្ថែមថា ថ្ងៃ​ក្រោយ​និង​ពិនិត្យ​អោយ​អស់​មិន​អោយ​ចន្លោះ​ប្រហោង​បែប​នេះទៀត​ទេ។

គួររំលឹកផង​ដែរថា កាលពីខែ០៥​ ឆ្នាំ២០១២ មន្ទីរ​ពេទ្យ​ជីងហ៊ួ (រស្មីអង្គរ) បាន​ចុះចែក​ថ្នាំ​គ្រា​ប់​ដល់​ប្រ​ជា​ពលរដ្ឋ​នៅ​ស្រុក​ពួក ខេត្តសៀ​ម​រាប ​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​បាន​ធ្វើ​អោយ​មនុស្ស​ប្រុស​ម្នាក់​និង​មនុស្សស្រី​វ័យ​ចំ​ណាស់​ម្នាក់​ស្លាប់​បាត់​បង់​ជី​វិត ដោយ​ក្រុម​សាច់​ញាតិ​ជន​រង​ក្រោះ​បាន​អះ​អាង​ថា ការ​ស្លាប់​របស់​ម្តាយ​ និង​ឪពុក​ពួក​គេ​បណ្តាល​មក​ពី​លេប​ថ្នាំ​របស់​គ្រូវ​ពេទ្យ​មក​ពី​គ្លីនិក​ ជីងហ៊ួ ឬរស្មី​អង្គរ ដែល​យក​មក​ចែក​ចាយ​ដោយ​ឥត​គិត​ថ្លៃ​នេះ​ឯង។

សូម​បញ្ជាក់ផង​ដែរថា បើ​យោង​តាម​ការ​ស៊ើប​អង្កេត​ មន្ទីរ​សំ​រាក​ព្យាបាល​រស្មី​អង្គរ ដែល​ពី​មុន​ឈ្មោះ គ្លីនិក​ជីង​ហ៊ួរ​នេះ តែ​ង​តែមាន​រឿង​អាស្រូវ ដោយ​ព្យាបាល​បណ្តាល​អោយ​មនុស្ស​ស្លាប់​ជាហូរ​ហែ ព្រោះ​គ្រូពេទ្យ​ដែល​ជា​ថៅ​កែ និង​ជា​វេជ្ជ​បណ្ឌិត​ផ្ទាល់​នៅ​មន្ទីរ​ពេទ្យនេះ​មិន​មាន​សញ្ញា​ប័ត្រ​ត្រឹម​ត្រូវ ដែល​អាច​និយាយ​បាន​ថា គ្មាន​ចំ​ណេះ​ដឹង​ពិត​ប្រាកដ។

ប្រ​ភព​មួយ​ទៀត​បាន​អោយ​ដឹង​ថា មូល​ហេតុ​ដែល​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ​ (ពីមុន ជីង​ហ៊ួរ) នេះ​អាច​ឈរ​ជើង​បាន​រហូត​ដល់​សព្វ​ថ្ងៃបើ​ទោះ​បី​ជា​មាន​រឿង​អាស្រូវ​រាប់​មិន​អស់​ក៏ដោយ ក៏ព្រោះ​តែ​មន្ទីរ​ពេទ្យ​​នេះ​មាន​អ្នក​ធំម្នាក់​នៅ​ពីក្រោយ​ខ្នង និង​មាន​ភាគហ៊ុន​របស់​អ្នក​ធំជា​មន្រ្តី​រាជការ​ម្នាក់​​​នៅ​ខេត្ត​សៀមរាបនេះ​ទៀត​ផង។
ពលរដ្ឋ​ដែល​ដឹង​ពី​រឿង​អាស្រូវ​របស់​មន្ទីរ​ពេទ្យ​រស្មី​អង្គរ សូម​អំ​ពាវ​នាវ​ដល់​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​មេត្តា​កុំ​ទៅ​ប្រ​ថុយ​ប្រ​ថាន​ព្យា​បាល​ជំ​ងឺនៅ​មន្ទីរ​ពេទ្យ​នេះ​បន្ត​ទៅ​ទៀត​ ព្រោះ​អាច​បាត់​បង់​ជីវិត​មុន​អាយុក៏អាច​ថា​បាន​ដែរ៕ ដោយ៖​ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1701ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1787ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2162ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1510ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2434ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3714ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1564ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1753ដង តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិប?...    អាន2436ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន2257ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32044នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74377នាក់
ខែនេះ    221650នាក់
ឆ្នាំនេះ   2965954នាក់
សរុប   56564850នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:33