«ឪពុកជាជនពិការ ឯកូនៗក៏មិនមានសតិគ្រប់គ្រាន់។ តើជាគ្រួសារអ្វី? ហេតុអ្វីក៏ចំឡែកខុសគេ ហើយក៏អភ័ព្វបែបនេះ?» នេះជាសម្តី ដែលអ្នកភូមិចូលចិត្តនិយាយខ្សឹបខ្សៀវគ្នា អំពីគ្រួសារមួយ ដែលស្ថិតនៅតំបន់ស្រយាល នាភាគឥសាន។
មេគ្រួសារប្រៀបដូចជាប្រេងនៅក្នុងចង្កៀង។ ប្រសិនបើមេគ្រួសារមានបញ្ហា សមាជិកដទៃទៀត ច្បាស់ជាដុនដាបទៅតាមនោះដែរ។ ដូចគ្នា ការបាត់បង់កាយសម្បទារបស់ឪពុក តាំងពីសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បូកនឹងជម្ងឺឈឺពាធ បានបណ្តាលឲ្យស្ថានភាពគ្រួសារមួយនេះ ធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ប្រៀបដូចជាចង្កៀងដែលគ្មានប្រេង ប្រៀបដូចជាទូកដែលបាក់ក្តោងនៅកណ្តាលសាគរ។ ការព្យាបាលបែបវេជ្ជសាស្ត្រមិនផ្តល់ផល ការព្យាបាលបែបបុរាណក៏លេចឡើង។ ទោះជាយ៉ាងណា ការតស៊ូរបស់កូនៗ ដើម្បីព្យាបាលឪពុកជាទីស្រលាញ់ក៏នៅតែមាន។ ពួកគេមិនបោះបង់ ពួកគេនៅតែជំនះ រហូតដល់ថ្ងៃមួយ ពួកគេបានជួបជាមួយនឹងគ្រូបញ្ជាន់អារក្ស។ តើពេលនោះ នឹងមានអ្វីដែលកើតឡើង?
«ចំឡែក» ជាវណ្ណកម្មថ្មីដ៏ល្អឥតខ្ចោះមួយទៀត របស់ក្រុមសិល្បៈសៀកកម្ពុជាហ្វារ ដែលឆ្លុះបញ្ចាំងអំពីដំណើរជីវិតផ្សងព្រេងរបស់ក្រុមគ្រួសារមួយ ដែលខិតខំពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីស្វែងរកសុភមង្គល។ ភាពសប្បាយរីករាយ លាយឡំជាមួយទឹកភ្នែក ភាពកតញ្ញូ ភាពអស់សង្ឃឹម សំណើចសើចចុកពោះ សកម្មភាពប្លែកៗ ដែលជាទេពកោសល្យដ៏ប៉ិនប្រសប់របស់សិល្បករ សិល្បការិនីនោះ នឹងស្តែងឲ្យឃើញ នៅរោងល្ខោនសៀកកម្ពុជាហ្វារ ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវកូមៃ ខាងក្រោយសារមន្ទីរជាតិអង្គរ ទល់មុខសណ្ឋាគារអង្គរសេនជូរី។ កុំភ្លេចណា៎! ទស្សនាទាំងអស់គ្នា!!!
ព័ត៌មានបន្ថែម សូមទាក់ទង៖ +855 (0) 15 499 480/81/83 www.pharecambodiancircus.org
ថ្ងៃនេះ | 42978 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85311 | នាក់ |
ខែនេះ | 232584 | នាក់ |
ឆ្នាំនេះ | 2976888 | នាក់ |
សរុប | 56575784 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:18 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net