ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 10 ឆ្នាំ 2023 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 692

លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើពុករលួយ។

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ១៤១រូប ក្នុងនោះមានតំណាង០៣រូប រស់នៅក្នុងភូមិពាមតាអួ បានធ្វើពាក្យស្នើសុំជួយអន្តរាគមន៍ ដាក់ទៅសាលាឃុំកែវពណ៍ ស្នើសុំទៅលោកមេឃុំដកមេភូមិពាមតាអូឈ្មោះ សុខ លឿ ចេញពីតួនាទីក្រោមហេតុផលដូចខាងក្រោម៖

          ១-គាត់ធ្វើការរើសអើងបក្សពួក

          ២-គាត់ធ្វើការបំរើប្រជាពលរដ្ឋក្រីក្រទាយកប្រាក់

          ៣-គាត់ប្រើពាក្យសម្តីអសុរោះជាមួយប្រជាពលរដ្ឋ

          ៤-ពេលដែលប្រជាពលរដ្ឋទៅពឹងពាក់ធ្វើកិច្ចការអ្វីមួយគាត់មិនអើពើម្តងជាពីរដង។

ជាអកុសលលោកមេឃុំកែវពណ៍ឈ្មោះ ទួន សុវណ្ណ មិនព្រមដោះស្រាយតាមសំណើររបស់ពលរដ្ឋហើយឆ្លើយដោះសារថាចាំថ្ងៃនេះចាំថ្ងៃនោះធ្វើអោយពលរដ្ឋអស់សង្ឃឹមទន្ទឹងរងចាំលែងបានទើបពួកគាត់សម្រេចចិត្តរៃលុយគ្នាជួលរថយន្តជិះទៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ យកពាក្យស្នើសុំដដែលនោះដាក់ជូនការិយាល័យពលរដ្ឋ តែមន្ត្រីនៅការិយាល័យនៅទីនោះមិនព្រមទទួលទេ អោយយកទៅដាក់ក្នុងប្រអប់សំបុត្រ ឬយកទៅដាក់នៅការិយាល័យពលរដ្ឋនៅឯស្រុកពួកវិញ ទើបពួកគាត់សម្រេចចិត្តយកពាក្យស្នើសុំនោះទៅដាក់នៅការិយាល័យពលរដ្ឋនៅស្រុកពួកនៅថ្ងៃដដែល។

តំណាងពលរដ្ឋ និងពលរដ្ឋនៅភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួកស្នើ​សុំយ៉ាងទទួចទៅលោកមេឃុំកែវពណ៍ និងលោកអភិបាលស្រុកពួក មេត្តដកមេភូមិពាមតាអួឈ្មោះ សុខ លឿ ចេញតំតួនាទី ហើយធ្វើការជ្រើរើសមេភូមិថ្មីដែលមានចិត្តសណ្តោសប្រោសប្រណី ចេះស្រឡាញ់ពលរដ្ឋ ចេះបម្រើសេវាសាធារណៈ មិនរើសអើង មិនប្រើពាក្យសម្តីអសុរោះ និងមិនប្រព្រឹត្តអំពើពុករលួយ ដូចមេភូមិចាស់រូបនេះ។

លោក ស៊ិន ថាន់ថុល អភិបាលគណអភិបាលស្រុកពួក ខេត្តសៀមរាបបានប្រាប់អង្គភាពព័ត៌មានយើងនៅរសៀលថ្ងៃទី១២​ ខែតុលា ឆ្នាំ២០២៣នេះថា លោកបានទទួលពាក្យសុំអន្តរាគមន៍ពីពលរដ្ឋហើយ តែរងចាំភ្ញុំបិណ្ឌធំរួចទើបកោះហៅភាគីពាក់ព័ន្ធមកដោះស្រាយនៅសាលាស្រុកពូក។

អ្នកយកព័ត៌មានយើងពុំអាចសុំការបកស្រាយពីលោកមេភូមិពាមតាអួ និងលោកមេឃុំកែវពណ៍បានទេ ព្រោះលេខទូរស័ព្ទពីរខ្សែដែលតំណាងពលរដ្ឋបានអោយមកអង្គភាពព័ត៌មានយើង ១ខ្សែរបស់មេភូមិខលទៅចូលអ្នកនៅខេត្តបាត់ដំបងហើយគាត់ថាមិនមែនជាមេភូមិទេ ឯ១ខ្សែទៀតថាជាលេខរបស់លោកមេឃុំខលទៅក្រុមហ៊ុនប្រាប់ថា មិនត្រឹមត្រូវទេ។ អង្គភាពសារព័ត៌មានកម្ពុជាសុវណ្ណភូមិ និង ១Post ធីវីអនឡាញ រងចាំទទួលការបកស្រាយបំភ្លឺពីលោកមេភូមិ និងលោកមេឃុំរាល់ម៉ោងធ្វើការ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រតាមរយៈលេខទូរស័ព្ទៈ 012 70 39 14 និង 097 93 30 300។

សូមបញ្ជាក់បន្ថែមផងដែរថា នៅភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួកនេះ នៅមានរឿងអាស្រូវ និងមានរឿងអាថ៌កំបាំងជាច្រើនទៀតដែលអង្គភាពព័ត៌មានយើងកំពុងស៊ើបអង្កេតហើយនិងយកមកចុះផ្សាយនៅលេខបន្ទាប់ដើម្បីអោយថ្នាក់ដឹកនាំបានដឹងអំពីអំពើពុករលួយរបស់មន្ត្រីថ្នាក់ក្រោម៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2079ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1430ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន1353ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1338ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1540ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន1863ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1805ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន1880ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1719ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1430ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      668នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    11905នាក់
ខែនេះ    118983នាក់
ឆ្នាំនេះ   2576886នាក់
សរុប   51936812នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 07:57