ឌួង ហ្សូរីដា បានប្រកាសថា នឹងស្វាគមន៍ បើកបេះដូងទទួលយកស្នេហាថ្មី នៅឆ្នាំ២០១៣នេះ ធ្វើឱ្យមានការសង្ស័យថា ហ្សូរីដា អាចបែកបាក់ស្នេហា ចាស់ ដែលនាងប្រកាសប្រាប់កាលពីឆ្នាំមុនទៅហើយ ទើបបានជាវាចាបែបនេះ។ ឌួង ហ្សូរីដា បានច្រានចោល ហើយនាងបានអះអាងថា ចំណងស្នេហានាងនៅតែធម្មតា ហើយនាងបានប្រកាន់ជំហរថា មនុស្សប្រុស ដែលនាងជ្រើសរើស មិនប្រកាន់អតីតកាលទេ ទោះជាធ្លាប់មានប្រពន្ធ១០ កូន៥០នាក់ ឬប្រពន្ធ ៥០នាក់ ក៏ដោយ...។
ខុសពីតារាល្បីៗមួយចំនួន ដែលនិយាយឱ្យតែបានល្អមើលពីខាងក្រៅ ប៉ុណ្ណោះថា ដាច់ខាតមិនយកប្តីគេ ឬមិនប្រឡាក់ប្រឡូសជាមួយបុរសណា ដែលមានស្រីច្រើនជាដាច់ខាត យកតែប្រុសណានៅកំលោះសុទ្ធ អត់ពាក់ព័ន្ធជាមួយស្រីផ្សេងឡើយ ពិធីការិនីល្បីឌួង ហ្សូរីដា បាននិយាយថា មនុស្សដែលនាងស្រលាញ់ មិនគិតប្រកាន់ពីអតីតកាល ទាំងអស់ រួមទាំងការធ្លាប់មានប្រពន្ធកូនផងដែរ។
ហ្សូរីដា ដែលមានឈ្មោះក្រៅថា ហ្សូ បាននិយាយ ដោយម៉ឺងម៉ាត់ថា “រាល់មនុស្សប្រុសដែលស្រលាញ់ខ្ញុំ គាត់នៅតែមិនទាន់ហួសពេលឡើយ ទោះបីជា មនុស្សប្រុសនោះ ធ្លាប់មានប្រពន្ធ១០ កូន៥០នាក់ ឬប្រពន្ធ៥០ ក៏ដោយ ឱ្យតែប្រុសនោះ មិនធ្លាប់ បានរៀបការ ឬមិនមានការចុះអេតាស៊ីវិលអី ជាមួយស្រីណា ខ្ញុំនៅតែអាចជ្រើសរើសយក បុរសនោះ ធ្វើជាមនុស្សពិសេសរបស់ខ្ញុំបាន ព្រោះធ្វើម៉េច បើយើងបានជាស្គាល់គាត់ ក្រោយគេទៅហើយ”។
ការអះអាងរបស់ឌួង ហ្សូរីដា នេះ ជាលើកទី១ មិនធ្លាប់មានសោះ តាំងពីនាងបាន ប្រឡូកសិល្បៈនេះ បានកើតឡើងបន្ទាប់ពីមាន ការផ្សព្វផ្សាយថា ឌួង ហ្សូរីដា បានប្រកាសបើកបេះដូងទទួលយកម្ចាស់ស្នេហាថ្មី នៅ ដើមឆ្នាំ២០១៣នេះហើយ ដែលបុរសដែលលួចស្រលាញ់នាងយូរហើយ ទាល់តែប្រញាប់ រួសរាន់បន្តិច ទើបបាន បើយឺតយ៉ាវ ប្រាកដជា ខកចិត្តជាមិនខាន។ ឌួង ហ្សូរីដា បានយល់ថា មនុស្សប្រុសសម័យ នេះ កម្រមានអ្នកណាអត់ស្គាល់ជាតិស្រីសោះ ហើយ មកស្រលាញ់យើងលើកដំបូងណាស់។
ហ្សូរីដា បានបន្ថែមថា “បើតាមខ្ញុំមើលទៅ វាគ្មានទេ សម្រាប់មនុស្សប្រុសណាបរិសុទ្ធ នៅកំលោះ មកស្រលាញ់យើងដំបូងគេនោះ មិនងាយទេ ច្រើនតែធ្លាប់មានសង្សារអីហើយ តែខ្ញុំមិនប្តូរចិត្តទេថា ទោះជាមនុស្សប្រុសម្នាក់នោះ មានកូនប្រពន្ធ៥០ ក៏ដោយ តែបើមិនទាន់ រៀបការ ឬមិនបានចុះអេតាស៊ីវិលទេ អត់បញ្ហា អាចស្រលាញ់គ្នាបាន”។
ការប្រកាន់ជំហរបែបនេះរបស់ឌួង ហ្សូរីដា អាចធ្វើឱ្យអ្នកខ្លះយល់ថា ហ្សូរីដា ប្រហែលជាស្រលាញ់ប៉ះចំបុរសដែលមានម្ចាស់ចិត្តទៅហើយ ជាអ្នកមិនទំនេរ ទើប បានជានាងអះអាងបែបនេះ តែអ្នកខ្លះទៀតយល់ស្របថា ការអះអាងរបស់នាង ក៏ វាត្រូវនឹងសង្គមមនុស្សបច្ចុប្បន្នដែរ ពោលគឺទោះបីបុរសនោះធ្លាប់មានប្រពន្ធកូន ពីមុនមក តែបើឥឡូវលែងពាក់ព័ន្ធ ក៏នារីមួយចំនួន នៅតែអាចទទួលយកបាន។ ពិធីការិនីរូបនេះ បានសង្កត់ធ្ងន់ទៀតថា “ខ្ញុំមិនប៉ះពាល់ប្តីនរណាម្នាក់ទេ គឺ ដូចខ្ញុំនិយាយខាងលើអ៊ីចឹង បើមិនទាន់រៀបការ ឬចុះអេតាស៊ីវិលទេ គឺ អត់បញ្ហាទេ។ មនុស្សស្រីយើង បើប៉ះពាល់ប្តីគេ គេមិនឱ្យតម្លៃ ឡើយ សង្គមនឹងពេបជ្រាយយើងជាមិនខាន៕
ថ្ងៃនេះ | 42765 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85098 | នាក់ |
ខែនេះ | 232371 | នាក់ |
ឆ្នាំនេះ | 2976675 | នាក់ |
សរុប | 56575571 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:06 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net