ធម្មតាស្រី្តភេទជាមនុស្សមានកំលាំងទន់ខ្សោយជាងបុរស មានការទទួលខុសត្រូវមិនចាញ់បុរសទេ ស្រ្តីនៅកម្ពុជាកាលពីសម័យមុនភាគច្រើន ពឹងកំលាំបុរសជាស្វាមី ជាអ្នកយកប្រាក់មកចិញ្ចឹមគ្រួសារ ដូច្នេះស្រ្តីដែលសម្រេចចិត្តរៀបការជាមួយបុរសណាម្នាក់ គឺនាងសង្ឃឹមទាំងស្រុងទៅលើប្តី បើប្តីជាមនុស្សអត់បានការដូចចំណុចទាំង ១០ខាងក្រោម តើអោយនាងជាភរិយាសង្ឃឹមអ្វី។
១-ជាមនុស្សក្រ: ក្រទ្រព្យ ក្រគំនិត ក្របញ្ញា ក្រញាតិ។
២-ជាមនុស្សមានជំងឺជានិច្ច: មានជំងឺជាប្រចាំ មានវិបត្តិផ្លូវចិត្ត បាក់ទឹកចិត្ត។
៣-ជាមនុស្សចាស់: គ្រាំគ្រា គ្មានកំលាំងកំហែងថាមពល គ្មានភាពស្វាហាប់។
៤-ជាមនុស្សប្រមឹក: ដើរផឹកស៊ីយកស្រាធ្វើមិត្ត ស្រលាញ់ពួកម៉ាកជាងប្រពន្ធកូន។
៥-ជាមនុស្សល្ងង់ខ្លៅ: គ្មានចំណេះដឹង មិនរៀនសូត្រ មិនចេះមើលគេ មិនបើកគំនិត មិនស្តាប់ហេតុផល។
៦-ជាមនុស្សទ្វេសប្រហែស: គ្មានភាពច្បាស់លាស់ គ្មានទំនួលខុសត្រូវ គ្មានការប្រយ័ត្នប្រយែង។
៧-ធ្វើអ្វីធ្វើមិនជាក់លាក់: ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា ធ្វើនេះបន្តិធ្វើនោះបន្តិច គ្មានច្បាស់ត្រងណា។
៨-ខ្ជិលច្រអូស: មិនធ្វើការងារ ដេកចាំតែស៊ី ចាំតែអង្គុយបង្ហាញ ពឹងតែកំលាំងស្រី្ត ដូចសត្វប្រឡាំងកាស។
៩-មិនប្រឹងប្រែង: រកទ្រព្យសម្បត្តិមកទុកដាក់។
១០-បំផ្លាញ: ទ្រព្យសម្បត្តិអោយវិនាស ទៅដោយអបាយមុខ ឬដោយប្រកាណាមួយ៕ដកស្រង់ពីសៀវភៅ អាថ៌កំបាំងបុរស-ស្រ្តី
ថ្ងៃនេះ | 15648 | នាក់ |
ម្សិលមិញ | 43933 | នាក់ |
សប្ដាហ៍នេះ | 101923 | នាក់ |
ខែនេះ | 249196 | នាក់ |
ឆ្នាំនេះ | 2993500 | នាក់ |
សរុប | 56592396 | នាក់ |
ថ្ងៃទី 07 ខែ 05 ឆ្នាំ 2025 ម៉ោង 04:27 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net