ព័ត៌មានក្ដៅ

ចិនជប៉ុននិងតៃវរ៉ាប្រើកាំភ្លើងធំបាញ់ទឹកដាក់គ្នាក្បែរកោះជំលោះ

ដោយៈ ផ្លុង-រ៉េត ប៉ៃជីង ថ្ងៃទី 26 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 11:04 នាទី ចំនួនអានៈ 1753

គេ​​ហទំ​​ព័រ​ Yahoo​ បាន​​អោយ​​ដឹង​​ថា​ កប៉ាល​​ចិន​ ជប៉ុន​ និង​តៃ​​វ៉ាន់​​បាន​​ប្រើ​​កាំ​​ភ្លើង​​ធំ​​បាញ់​​ទឹក​​ដាក់​​គ្នា​កាល​​ពី​​ថ្ងៃ​អង្គារ​​ម្សិល​​មិញ​ ខណៈ​ពេល​ពួក​​គេ​ជួប​​តទល់​​គ្នាក្បែរ​​កោះ​​តូច​​១​ខាង​​កើត​​សមុទ្រ​ចិន​​ ស្រប​​ពេល​​នោះ​​ជប៉ុន​បាន​​ជួប​ប្រ​​ទះ​ដៃ​​គូ​ប្រយុទ្ធ​​១​ផ្សេង​​ទៀត​ នៅ​​ពេល​​ចិនព្យា​យាយ​​កាត់​​បន្ថយ​​ភា​​ព​តាន​​តឹង​​នោះ។​
កាណូត​​នេសាទ​​របស់​​ជន​ជាតិ​​តៃ​វ៉ាន់​​ប្រហែល​​៤០​​គ្រឿង​ នឹង​​កាណូត​​យាម​ល្បាត​១២​​គ្រឿង​​ទៀត​ បាន​​ធ្វើ​​ដំ​​ណើរ​​ចូល​​ទៅ​​កាន់​​ដែន​​ទឹក​​សមុទ្រ​​ក្បែរ​​កោះ​មាន​​ជម្លោះកាល​​ពី​ព្រឹក​​ថ្ងៃ​អង្គារ​​ដដែល​នេះ តែ​​ដោយ​​សារ​​ពួក​​គេ​មិន​​ចង់​តប​ត​​គ្នា​ទើប​​គេច​ចេញ​​ពី​ការ​បាញ់​​ទឹក​កាំ​ភ្លើង​​ធំជា​១​​កប៉ាល​យាម​​ល្បាត​ឆ្នេរ​សមុទ្រ​​​របស់​​ជប៉ុន។​

មន្រ្តី​យោធា​​យាម​ល្បាត​​ឆ្នេរ​​សមុទ្រ​​បាន​អោយ​​ដឹង​ថា​ កប៉ាល​​របស់​​ជន​ជាតិ​​តៃ​វ៉ាន់​ បាន​ចាក​​ចេញ​​ពី​​ដែន​​ទឹក​​ជម្លោះ ​ដោយ​មិន​​អើ​ពើនឹង​​ការ​គំ​រាម​​កំ​ហែង​​​នោះ​​ទេ ហើយ​​ពួក​គេ​​បាន​​ដក​​ថយ​ទៅ​វិញ​ន្ទាប់​​ពី​​ការ​​វាយ​​ប្រ​ហា​​ខាង​​លើ។​

វា​គឺ​ជា​​ការ​លុក​​លុយ​​ឈ្លាន​​ពាន​លើក​​ដំ​បូង​​របស់​​តៃ​វ៉ាន់​ ចូល​​ទៅ​ក្បែរ​​កោះ​​​គ្មាន​​មនុស្ស​នៅនេះ​ ដែល​​ត្រូវ​​បាន​​គេ​ដឹង​​យ៉ាង​ច្បាស់​​ថា ​កោះ​​ Senkaku ​ស្ថិត​ក្នុង​​ប្រ​ទេស​​ជប៉ុន​ ហើយ​​កោះ​ Diaoyu ​ស្ថិត​ក្នុង​​ប្រ​ទេស​​ចិន​ តាំង​តែ​​ពី​កំ​ឡុង​​ពេល​រដ្ឋា​​ភិបាល​​ជប៉ុន​បាន​​ទិញ​​កោះ​​នេះ​ពី​ម្ចាស់​​ឯក​ជន​​កាល​​ពី​​២​សប្តាហ៍​​មុន​មក​​ម្លេះ។ ​ចិន​ជប៉ុន​ និង​​តៃ​វ៉ាន​ សុទ្ធ​​តែ​នាំ​​គ្នា​ត​វា​​ទាម​​ទា​កោះ​​ជម្លោះ​​ខាង​លើ ​ប៉ុន្តែ​កោះ​​នេះត្រូវ​​បាន​​ត្រួត​​ត្រា​​ដោយ​​ក្រុង​​តូខ្យូ។​

ការ​ទិញ​​ដូរបាន​ធ្វើ​​អោយ​មាន​​ការ​ក្តៅ​​ក្រ​ហាយ​ ពេល​​ខ្លះ​ឈាន​​ដល់​មាន​​ការ​ត​​វា​ក្នុង​ប្រ​​ទេស​ចិន​ រហូត​​ដល់​ប្រ​​ជា​ជន​​ចិន​ធ្វើ​ពលី​​ការ​​មិន​​ប្រើ​ប្រាស់​គ្រប់​​ផលិត​​ផល​​របស់​​ជប៉ុន។

​មាន​ប្រ​​ជា​ជន​ចិន​​ជា​ច្រើន​​បាន​លុប​​ចោល​ការ​​ទៅ​ទស្សនា​នៅ​ឯ​ប្រ​​ទេស​​ជប៉ុន ដោយ​​សា​រ​​ការ​​ឈ្លោះ​​ដណ្តើម​​កោះ​ខាង​​លើ។ ​ជើង​​ហោះ​​ហើរ ​JAL​ របស់​​ជន​ជាតិ​​ជប៉ុន​​បាន​អោយ​​ដឹង​​ថា គេ​​មាន​គំ​​រោង​លុប​​ជើង​​ហោះ​​ហើរ​ ពី​​ជប៉ុន​​ទៅ​​ប៉ៃ​ជីង​ និង​សៀង​ហៃ ​៦ជើង​​ក្នុង​​១​ថ្ងៃ ​គិត​​ចាប់​​ពី​​ថ្ងៃទី​​១០-២៧ ​ខែ​តុលា ​ឆ្នាំ២០១២​ ព្រោះ​​ភ្លៀ​វ​ដែល​​បាន​​កក់​​សំ​បុត្រ​​បាន​​លុប​​ចោល​​វិញ​​អស់​​ចំនួន​​១៥៥០០​​កៅ​អី។​

ចំ​ណែក​​ឯ​ចិន​​ក៏​​កំ​ពុង​​តែ​ញាប់​​ដៃ​ញាប់​​ជើង ​បញ្ជូន​​កប៉ាល​​យក្ស​​របស់​​រដ្ឋា​ភិ​​បាល​​មក​​ត្រួត​​ត្រា​យាម​​ល្បាត​​ជំ​​វិញ​​កោះ​​ជម្លោះ​​នេះ​​ផង​​ដែរ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38927នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81260នាក់
ខែនេះ    228533នាក់
ឆ្នាំនេះ   2972837នាក់
សរុប   56571733នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:53