ព័ត៌មានក្ដៅ

អ្នកសារព័ត៌មានកម្ពុជាជាង១០០នាក់បានចូលរួមសិក្ខាសាលានៅប្រទេសថៃ

ដោយៈ ផ្លុង រ៉េត ខេត្តស្រះកែវ​ ថ្ងៃទី 21 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 03:09 នាទី ចំនួនអានៈ 1461

អ្នកសារព័ត៌មានកម្ពុជាជាង១០០នាក់បានធ្វើដំណើរទៅចូលរួមសិក្ខា សាលាអាស៊ាននៅសណ្ឋាគារ អ៊ិនឌូចិន ស្ថិតនៅក្នុងស្រុកអារ័ញ្ញខេត្តស្រះកែវប្រទេសថៃនៅព្រឹក ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១២ក្រោមគណៈអធិបតីភាពលោក នូវ-សុវត្ថិរ៉ូ រដ្ឋលេខាធិការក្រសួងព័ត៌មានប្រចាំប្រទេសកម្ពុជា ព្រមទាំងលោកឆ័ត្រ-កិតតិនប់ឌុល អភិបាលរងខេត្តស្រះកែវ និងលោកប្រសិទ្ធ-សែងរុងរឿង ប្រធានសព័ន្ធ(យូម៉ា) ប្រចាំប្រទេសថៃ និងលោកសុខ-សុវណ្ណប្រធានសព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ប្រចាំប្រទេសកម្ពុជា រួមជាមួយអ្នកសារព័ត៌មានប្រទេសថៃ ប្រទេសវៀតណាម និងប្រទេស ភូមា សរុបជាង២៥០នាក់។

សិក្ខាសាលាប្រព័ន្ធផ្សព្វផ្សាយសហព័ន្ធអាស៊ាន( យូម៉ា ) មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមកដែល បានអនុវត្តការងារពាក់ព័ន្ធទៅនឹងសារព័ត៌មាន ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ រវាងអ្នកកាសែតអាស៊ាន និងពង្រឹងកិច្ចប្រតិបត្តិការណ៍ សហការ ទំនាក់ទំនង រវាងអ្នកកាសែត ដែលមានប្រទេសព្រំប្រទល់ជាប់គ្នា ក្នុងការនាំយកព័ត៌មានពិតពីបណ្តារប្រទេសជិតខាងមក ធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវប្រយោជន៍ពីវិស័យ សារព័ត៌មាន។

លោកឆ័ត្រ-កិតតិនប់ឌុល អភិបាលរងខេត្តស្រះកែវបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅដល់ អ្នកកាសែត សមាគន៍សហព័ន្ធអាស៊ាន ដែលចេះសាមគ្គីគ្នា និងមានការទំនាក់ទំនងល្អរវាងប្រទេសជិតខាង ក្នុងការពិចារណាព័ត៌មាន មុនការផ្សព្វផ្សាយជូនដល់មហាជន។ លោកឆ័ត្រ-កិតតិនប់ឌុល បានគូសបញ្ជាក់ថា  ក្នុងនាមយើងជាអ្នកសារព័ត៌មាន ត្រូវតែនាំយកព័ត៌មានដែលបានផ្តល់នូវប្រយោជន៍ និងមិនគួរនាំយកព័ត៌មាន ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល ជ្រួលច្របល់ ដែលបណ្តាលឲ្យមានភាពចលាចលនាំអោយបាត់បង់ប្រយោជរាងខ្លួន និងមានការយល់ច្រឡំ។ លោកឆ័ត្រ-កិតតិនប់ឌុលបានបន្តថា អ្នកសារព័ត៌មានគឺជាកំលាំងសំខាន់ធំបំផុត ក្នុងការជួយដល់ប្រទេសជាតិ ដើម្បីការអភិវឌ្ឍន៍សង្គមជាតិ ផ្តល់ការរីកចំរើន គ្រប់វិស័យ តែបើគ្មានសារព័ត៌មាន សង្គមជាតិក៏ដើរមិនទាន់ពិភពលោក ថែមទាំងការអភិវឌ្ឍន៍មានភាពយឿតយ៉ាវទៀតផង។មិនតែប៉ុណ្ណោះ លោកឆ័ត្រ-កិតតិនប់ឌុល ផ្តោតសំខាត់ទៅលើសេដ្ឋកិច្ចរវាងប្រទេសថៃនិងប្រទេសកម្ពុជាដែល លោកចង់អោយរដ្ឋាភិបាលកម្ពុជាបើកច្រកមួយចំនួនបន្ថែមក្នុងខេត្ត ជាប់ព្រំប្រទល់ដើម្បីងាយស្រូលក្នុងការនាំទំនិញពីប្រទេសថៃមក កម្ពុជា និងពីកម្ពុជាទៅប្រទេសថៃដោយស្របច្បាប់។

ថ្លែងក្នុងឱកាសនោះដែរលោកនូវ-សុវត្ថិរ៉ូ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា លោកក៏ជាអតីតអ្នកសារព័ត៌មានដូចគ្នាដែរ តែបើសិនជាយើងចង់លើកកម្ពស់វិស័យសារពត៌មានឲ្យមានតំលៃ និងមានការពេញនិយមពីមហាជនអោយមហាជនទទួលស្គាល់ នោះយើងជាអ្នកសារព័ត៌មានក៏ត្រូវតែនាំយកព័ត៌មានដែលជា ការពិត ព័ត៌មានដែលមានភាពយុត្តិធម៌ ស្មោះត្រង់ មិនលំអៀង មិនបង្កើតព័ត៌មានដោយគំនុំផ្ទាល់ខ្លួន ពេលនោះព័ត៌មានរបស់យើងនិងត្រូវបានទទួលស្គាល់ពីមហាជន និងមានការគាំទ្រ អោយតំលៃយ៉ាងពិតប្រាកដ។លោក នូវ-សុវណ្ណារ៉ូបានមានប្រសាសន៍បន្តថា អ្នកសារព័ត៌មានកន្លងមកមិនសូវសរសេរព័ត៌មានពាក់ព័ន្ធនិងសេដ្ឋ កិច្ច ដូច្នេះលោកសូមអោយអ្នកសារព័ត៌ព្យាយាមពាំនាំព័ត៌មានសេដ្ឋកិច្ច យកទៅផ្សព្វផ្សាយចែកជូនអោយប្រជាពលរដ្ឋបានដឹងបានយល់។លោក នូវ-សុវណ្ណារ៉ូបានបន្ថែមថា សូមអោយប្រធាន(យួមា)ប្រចាំប្រទេសថៃខាងលើជួយបើកវគ្គខ្លីៗ ដើម្បីបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជាមួយចំនួនដែលនៅទន់ ខ្សោយអោយបានយល់ដឹងរីកចំរើនទៅមុខព្រោះនៅប្រទេសកម្ពុជាមិនទាន់ មានមហាវិទ្យាល័យសារព័ត៌មាននៅឡើយទេ។

សូមបញ្ជាក់បន្ថែមថា សិក្ខាសាលាសមាគមន៍សហព័ន្ធយូម៉ា(UMA) ថ្ងៃនេះមានគោលបំណងចំបងគឺ ពង្រឹងសាមគ្គីភាព រិះរកគន្លឹះសំខាន់ៗដើម្បីធ្វើឲ្យយូម៉ា មានភាពរ៉ឹងមាំ ក្នុងការសហការព័ត៌មានក្នុងប្រទេសអាស៊ាន និងបន្តពង្រីកទៅប្រទេសដែលជាសមាជិកអាស៊ានបន្តទៀត និងជាពិសេសមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជំរុញឲ្យអ្នកកាសែត ទូរទស្សន៍ វិទ្យុ មានគុណភាពខ្ពស់ មានប្រយោជន៍ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរសម្នាក់ស្លាប់លើបង្គងដោយប្រពន្ធចាប់រំលោភ   អាន1704ដង រដ្ឋាភិបាលស៊ីរី យល់ព្រមទទួលសំណើរ បទឈប់បាញ់   អាន1336ដង ចិនជប៉ុននិងតៃវរ៉ាប្រើកាំភ្លើងធំបាញ់ទឹកដាក់គ្នាក្បែរកោះជំលោះ   អាន1591ដង ​ក្រកួត​លើក​ជ្រូក​រត​ប្រណាំង​គ្នា​   អាន1501ដង ស៊ូប៊ែឌី គ្រោង​ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី១៥ ខែ​ធ្នូ   អាន1466ដង នាវាចម្បាំងអង្គការណាតូបំផ្លាញទូកចោរឯនាយសមុទ្រសូម៉ាលី   អាន1298ដង អ្នកស្លាប់នៅក្នុងការវាយប្រហាររំដោះអ្នកទោសកើនដល់៥៣នាក់   អាន1427ដង ស៊ីរីផ្ទុះស្ថានីយប្រេងសាំងស្លាប់និងរបួស១១០នាក់    អាន1541ដង សិស្សសាលា​៣០នាក់ត្រូវខ្មាន់កាំភ្លើង​បាញ់សម្លាប់   អាន1355ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា បុរស់ម្នាក់បើកបររថយន្តម៉ាកហៃឡែនឌឺពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2C-1905 ក្នុងស្ថានភាពប្រវឹងជោគជាំទៅបុករឺម៉កលក់មីឆា ហើយថែមទាំងបង្កហឹង្សាទៅលើបុរសម្នាក់ទៀតដែលធ្វើដំណើរ​តាមដងផ្លូវ ស្ថិតនៅខាងកើតស្ទឹងសៀមរាប ក្...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ លោកស្រី Leng Channa ម្ចាស់ បុរី ប៊្រីលាន ស៊ីធី នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមតេឡេក្រាមមកកាន់យើងខ្ញុំ (ផ្លុងរ៉េត) សុំអោយជួយចុះផ្សាយឯកសារមួយសន្លឹកដែលមានចំណងជើងថា សេចក្តីប្រកា...Read more
បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ។ អតិថិជនរងគ្រោះខលប្រាប់ខ្ញុំជិតមួយឆ្នាំហើយ តែខ្ញុំរងចាំបទសម្ភាសន៍ និងឯកសារគ្រប់គ្រាន់ តែពួកគាត់បាត់ឈឹង គ្មានបទសម្ភាសន៍ គ្មានឯកសារច្ប...Read more
លោក ឡាយសុភ័ណ្ឌ  ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល     ខាក្រោមនេះ ជាអត្ថបទចាស់ ដែលបានផ្សាយវគ្គទី១ ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រ...Read more
អុញនោះ! បង់លុយឱ្យរាល់ខែចុងក្រោយចាប់រថយន្តយកទៅគាបធើស៊ីមិនបានបញ្ជូនទៅថ្នាក់លើ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយ​ចល័យតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ លោក បង នាគ ម្ចាស់រថយន្តស៊ី...Read more
សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២) សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)៖ ត្រពាំងហែរផ្កាស្ថិតក្នុង ភូមិបុស្ស​ក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្ថិតនៅ​ចំណុចខាងកើតមាត់ត្រពាំង មានគេធ្វើរបង ដាក់លូ ចាក់ដីហុំព័ទ្ធយកមាត់ត្រ...Read more
 លិខិតមិត្តអ្នកអាន
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2927នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    41969នាក់
ខែនេះ    351137នាក់
ឆ្នាំនេះ   2361676នាក់
សរុប   51721602នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 05:36