ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ​សន្ល​ប់

ដោយៈ ខេត្តកំពង់ចាម ថ្ងៃទី 26 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 1569

មាន ប៊ុនធឿន ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​លេខ​៧០២ ដែលមាន​ទីតាំង​ស្ថិត​នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ចំណុះ ឱ្យបញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ដែល​គ្រប់គ្រង​ដោយ​លោក វ៉ា សារិទ្ធ ថ្មីៗនេះ បាន​ប្រព្រឹត្ត អំពើមិន គប្បី ចាប់អូស​ដៃក្មេង​ប្រុស​ម្នាក់ អាយុ​១៥​ឆ្នាំ ចេញពីកន្លែងរាំវង់ វាយទាត់​ធាក់​រហូតដល់សន្លប់ ហើយបើ ពិនិត្យរឿងរ៉ាវ នៃធាតុផ្សំ បទល្មើសវិញ ។

ការប្រព្រឹត្តរបស់លោក មាន ប៊ុនធឿន គឺជាបទប៉ុនប៉ងមនុស្សឃាតដោយ ចេតនា ប៉ុន្តែ អំណាច លុយ និងស្បែកជាមន្ត្រីកងរាជអាវុធហត្ថគ្មាននរណាហ៊ានធ្វើអ្វីលោក មាន ប៊ុនធឿន នោះទេ ។ ហើយ គ្រួសារ ជនរងគ្រោះបានត្រឹមតែទទួលយកសំណង បន្តិចបន្តួច តាមរយៈការសម្របសម្រួលក្រៅផ្លូវតុលាការ ដើម្បី បញ្ចប់រឿងស្ងាត់ៗ។ បុ់ណ្ណោះព្រោះតែអំណាច មាន ប៊ុនធឿន ជាមេស្នាក់ការ ៧០៨ ដ៏មហិមានោះ ។

តាមប្រជាពលរដ្ឋរស់នៅចំណុចផ្សារថ្នល់ទទឹង នៃឃុំជប់ ក្រុងត្បូងឃ្មុំ បានលើកឡើងថា កាលពីវេលាម៉ោង ៨ និង ២០ នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះអ្នកស្រុកក្បែរផ្សារថ្នល់ទទឹង ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំជប់ក្រុងត្បូងឃ្មុំ មានរៀបចំពិធីមង្គលការមួយ ខណៈពេលដែលភ្ញៀវកំពុងផឹកស៊ីរាំសប្បាយ ស្រាប់តែមានការ ផ្អើលឆោឡោ ទំនងជា ក្មេងៗក្នុងភូមិរាំជាន់ជើងគ្នា ក៏បង្កជាជម្លោះវាយតប់ផ្អើលរោងការ។ ភ្លាមៗនោះ គេឃើញកុមារាម្នាក់ឈ្មោះ សៀង ចាន់រ៉ាណែត អាយុ ១៥ឆ្នាំ មានទីលំនៅក្នុងភូមិថ្នល់ទទឹង ឃុំជប់ ក្រុងត្បូងឃ្មុំ មានឪពុកឈ្មោះ សៀង ណាត ជាមន្ត្រី យោធា ត្រូវបានលោក មាន ប៊ុនធឿន ជាប្រធានស្នាក់ការសន្តិសុខលេខ៧០២ ស្រាប់តែចាប់អូសដៃក្មេងរូបនោះ ចេញ មកក្រៅវង់រាំ រួចបានប្រើអំពើហិង្សាទាត់ធាក់យ៉ាងព្រៃផ្សៃ រហូតទាល់តែក្មេងនោះសន្លប់បាត់ស្មារតី ដោយគ្មាននរណា ហ៊ាន ចូលទៅជួយឃាត់នោះទេ ។

ផ្ទុយទៅវិញ ក្រោយពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងឱ្ យសមត្ថកិច្ចពាក់ ព័ន្ធជួយដោះ ស្រាយទៅតាមនីតិវិធី ព្រោះវាជាបទល្មើសនៃការប៉ុនប៉ងមនុស្សឃាត ឬការប្រើប្រាស់អំពើហិង្សាដោយចេតនា ក្នុង ស្ថាន ទម្ងន់ទោសមិនអាចអត់ឱនឱ្យបានឡើយ ។ ប៉ុន្តែលោក មាន ប៊ុនធឿន បានប្រើវិធីគំរាមផង ចរចាផង ឱ្យក្រុម គ្រួសារ ជនរងគ្រោះបញ្ចប់រឿង ដោយចរចាផ្តល់សំណងទៅតាមស្ថានភាពជាក់ស្តែង។

បើតាមប្រភពដែលជិតដិតនឹងសំណុំរឿងមួយនេះបានលើកឡើងថា ពីដំបូងឡើយក្រុមគ្រួសារជនរងគ្រោះបានប្តឹងទាម ទារសំណងចំនួន១ម៉ឺនដុល្លារអាមេរិក សម្រាប់ថ្លៃព្យាបាលរបួសស្នាម និងសុំឱ្យច្បាប់ផ្តន្ទាទោសលោក មាន ប៊ុនធឿន ផង ប៉ុន្តែក្រោយមក មាន ប៊ុនធឿន បានចរចាសម្របសម្រួលផ្តល់សំណងត្រឹមតែ ៦ពាន់ដុល្លារ ប៉ុណ្ណោះ ហើយបាន បញ្ចប់រឿងយ៉ាងស្ងាត់ៗកាលពីថ្ងៃទី១២ ខែមីនា និងមិនបញ្ជូនសំណុំរឿងទៅកាន់តុលាការនោះ ទេ គឺជាការចរចា បញ្ចប់រឿងនៅក្រៅផ្លូវតុលាការស្ងាត់ៗតែម្តង។

ដូចជា បើពិនិត្យពីអង្គហេតុនិងអង្គច្បាប់គេអាចមើលឃើញថា អំពើហិង្សាដ៏ឃោរឃៅដែលលោក មាន ប៊ុនធឿន បាន ចាប់ក្មេងប្រុសអាយុ១៥ឆ្នាំវាយរហូតដល់សន្លប់ គឺជាការប៉ុនប៉ងមនុស្សឃាត ទោះជាមានការចរចា ផ្តល់សំណង ដល់ គ្រួសារ ជនរងគ្រោះក៏ដោយ វាគ្រាន់តែជាសំណងរដ្ឋប្បវេណីប៉ុណ្ណោះ ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែបញ្ជូន សំណុំ រឿង នេះទៅកាន់តុលាការ ដើម្បីដោះស្រាយទៅតាមច្បាប់បន្តទៅទៀត។

ដូចជា នៅមានការបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ គ្រាន់តែមានជម្លោះបន្តិចបន្តួច ឬដេញវាយ តប់ គ្នាតាមផ្លូវមិនមានរបួសស្នាមអ្វីផង ក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនកសាងសំណុំរឿងយ៉ាងខ្លាំងៗ បញ្ជូន ទៅកាន់តុលា ការ ប៉ុន្តែសម្រាប់មាន ប៊ុនធឿន ដែលវាយក្មេងប្រុសម្នាក់ឱ្យសន្លប់យ៉ាងសាហាវឃោរឃៅនៅកណ្តាល ចំណោម មនុស្ស រាប់រយនាក់បែបនេះ ហេតុអ្វីក៏គ្មានទោសពៃរ៍។

សូមបញ្ជាក់ថា ជារឿយៗមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំឱ្យ មន្ត្រី និងពលអាវុធហត្ថទាំងអស់គោរពឱ្យបាននូវវិន័យនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង ប៉ុន្តែលោក មាន ប៊ុនធឿន មិន ដែលឈឺក្បាលវិលមុខពីសេចក្តីណែនាំរបស់ថ្នាក់លើនោះទេ។

ក្រៅពីការប្រើអំពើហិង្សាដ៏ឃោរឃៅទៅលើកុមារាអាយុ១៥ឆ្នាំរហូតសន្លប់បាត់ស្មារតី ហើយលោក មាន ប៊ុនធឿន ក៏ធ្លាប់ជាប់ពាក់ព័ន្ធរឿងអាស្រូវនៃការចាត់ចែងឱ្យមន្ត្រីក្រោមឱវាទប្រចាំនៅស្នាក់ការសន្តិសុខលេខ៧០២ ទៅបង្កើត ប៉ុស្តិ៍ ជជុះចាំប្រមូលលុយពីឡានដឹកឈើ ឡានដឹកជន្លង់ម្រេចយ៉ាងប្រសេចប្រសាចយ៉ាងអនាធិបតេយ្យ បំផុត ។ ហើយ ករណីខ្លះទៀតក៏ មានការប្រដេញតាមឡានដឹកឈើឱ្យចូលបង់លុយតាមតែទំនើងចិត្តនៅពេលដែល ឡានដឹក ឈើមួយចំនួនបានបើកហួសប៉ុស្តិ៍ស្នាក់ការរបស់លោក មាន ប៊ុនធឿន ឬភ្លេចចូលបង់លុយ។ គេចង់ឃើញថ្នាក់លើ ត្រួតពិនិត្យមើលភាពអនាធិបតេយ្យដែលកំពុងបង្កឡើងដោយលោក មាន ប៊ុនធឿន ឡើងវិញផង ព្រោះប្រជាពលរដ្ឋ នៅទូទាំងក្រុងត្បូងឃ្មុំ បានខឹងសម្បានិងស្អប់ខ្ពើមចំពោះរបៀបដឹកនាំរបស់ មាន ប៊ុនធឿន ដែលនិយមប្រើអំពើហិង្សា សូម្បីតែកូនអ្នកស្រុកគ្មានកំហុសអ្វីសោះក៏ត្រូវរងគ្រោះដែរ។

គួរបញ្ជាក់ថា គេចង់ឃើញថ្នាក់លើត្រួតពិនិត្យមើលភាពអនាធិបតេយ្យដែលកំពុងបង្កឡើងដោយលោក មាន ប៊ុនធឿន ឡើងវិញផង ព្រោះប្រជាពលរដ្ឋនៅទូទាំងក្រុងត្បូងឃ្មុំ បានខឹងសម្បារ និងស្អប់ខ្ពើមចំពោះរបៀប ដឹកនាំរបស់លោក មាន ប៊ុនធឿន ដែលនិយមប្រើអំពើហិង្សា សូម្បីតែកូនអ្នកស្រុកគ្មានកំហុសអ្វីសោះក៏ត្រូវរង គ្រោះដែរ ។ ហើយដែល បញ្ហានេះ គួរតែលោកនាយឧត្តមសេនីយ៍ មេបញ្ជាការពិនិត្យឡើងវិញផង ព្រោះថា ករណីមានមេស្នាក់ការ ស៊ីប្រាក់ ខែជាតិ ប្រជាពលរដ្ឋទៅវាយតប់ប្រជាពលរដ្ឋបែបនេះ វាបានធ្វើឱ្យប៉ះពាល់ដល់មុខ មាត់អាវុធហត្ថជាតិ យ៉ាងធ្ងន់ ធ្ងរ បំផុត មិនគួរបើគេមើលរំលងទេ ! ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1751ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1548ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2379ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1735ដង លោក ​ខៀវ កញ្ញារីទ្ធ​ ព្រមាន​ដក​អាជ្ញា​ប័ណ្ណ​ពី​ស្ថាប័ន​ដែល​ផ្សព្វផ្សាយ​គ្រឿង​​ស្រវឹង​?...    អាន1532ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1638ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1784ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1754ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន2217ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន1065ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39102នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81435នាក់
ខែនេះ    228708នាក់
ឆ្នាំនេះ   2973012នាក់
សរុប   56571908នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:58