បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា

ដោយៈ ទីន ហ្សាការីយ៉ា ថ្ងៃទី 20 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 12:53 នាទី ចំនួនអានៈ 1380

បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ បាន​ដាក់​លិខិត​ថ្វាយ​ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហមុនី នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ដោយ​បញ្ជាក់​ថា បេក្ខជន​ជាប់​ឆ្នោត​ទាំង​អស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ទៅ​ចូល​រួម​ប្រជុំ​ទៅ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ទេ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា មូលហេតុ​ចម្បង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទៅ​ចូល​រួម​ប្រជុំ​សភា​នោះ ដោយសារ​ថា បេក្ខជន​ជាប់​ឆ្នោត​របស់​គណបក្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្គ្រោះ​ជាតិ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត​ជា​មុន​សិន។

ទន្ទឹម​នឹង​នេះ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹង​ដាក់​ញត្តិ​រួម​គ្នា​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ពន្យារ​ពេល​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣ កញ្ញា នេះ​សិន រហូត​ដល់​មាន​ការ​ឯកភាព​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​ថា និកហ្វិច លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ កញ្ញា ថា បន្ទប់​ឃ្លាំមើល​ស្ថានការណ៍​បោះ​ឆ្នោត ដែល​មាន​អង្គការ​ជិត ២០​រួម​គ្នា នឹង​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ព្រះ​បរមនាថ នរោត្តម សីហមុនី ឲ្យ​ពន្យារ​ពេល​ការ​ប្រជុំ​សភា ដើម្បី​ទុក​ឱកាស​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ឯកភាព​គ្នា​សិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា នៅ​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន ការ​ពន្យារ​ពេល​បើក​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​នេះ ជា​មធ្យោបាយ​ល្អ​បំផុត​សម្រាប់​ទុក​ឱកាស​ឲ្យ​គណបក្ស​ទាំង​ពីរ​មាន​ការ​ឯកភាព​គ្នា​ជា​មុន​សិន។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាង​ថា ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹង​យក​ស្នាម​មេដៃ​ធ្វើ​ជា​ញត្តិ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​២០ កញ្ញា តាម​រយៈ​គណបក្ស​សង្គ្រោះ​ជាតិ។ ខ្លឹមសារ​ក្នុង​ញត្តិ​នោះ សុំ​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ចូល​ចូល​ប្រជុំ​សភា និង​សុំ​ឲ្យ​ព្រះមហាក្សត្រ​ពន្យារ​ពេល​ការ​បើក​សម័យ​ប្រជុំ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ខាង​មុខ ដើម្បី​ឲ្យ​គណបក្ស​ទាំង​ពីរ​មាន​ការ​ឯកភាព​ជាតិ​ជា​មុន​សិន។ ប៉ុន្តែ​ចំនួន​ប្រជាពលរដ្ឋ​ប៉ុន្មាន​សែន​នាក់​ពិតប្រាកដ​នោះ លោក យឹម សុវណ្ណ មិន​អាច​បញ្ជាក់​បាន​ទេ អាស្រ័យ​លើ​ចំនួន​ជាក់ស្ដែង​ដែល​ប្រមូល​បាន​រហូត​ដល់​ថ្ងៃ​ទី​២០ កញ្ញា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​១៩ កញ្ញា ដើម្បី​សួរ​អំពី​ការ​កោះ​ប្រជុំ​សភា​លើក​ដំបូង​ដែល​គ្មាន​វត្តមាន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៩ កញ្ញា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា បេក្ខជន​ជាប់​ឆ្នោត​ទាំង​អស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទៅ​ចូល​រួម​ប្រជុំ​ទៅ​តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ ដែល​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ចរចា​គ្នា​ដើម្បី​ដំណោះស្រាយ​នយោបាយ​ចំនួន​ពីរ​លើក​មក​ហើយ​នៅ​មន្ទីរ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ កញ្ញា ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ធ្វើ​បាតុកម្ម​អហិង្សា​រយៈពេល​បី​ថ្ងៃ ប៉ុន្តែ​លទ្ធផល​ចរចា​គ្នា​នេះ​មិន​ទាន់​ឯកភាព​គ្នា​នោះ​ឡើយ ពិសេស​គឺ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពីសាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល   អាន1549ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1579ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2156ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1530ដង ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន1629ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1719ដង ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1561ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន1952ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1559ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1391ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1230នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    26433នាក់
ខែនេះ    133511នាក់
ឆ្នាំនេះ   2591414នាក់
សរុប   51951340នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 01:06