ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ​សាង​សង់សំណង់​ផ

ដោយៈ សៀ វិចិត្រ ប៉ោយប៉ែត ថ្ងៃទី 10 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 09:05 នាទី ចំនួនអានៈ 1698

តាម​ប្រភពពីប្រជាពលរដ្ឋ​រស់​នៅ​តំបន់ប៉ោយ​ប៉ែត​​​និង សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ជជែក​ដេញដោល​គ្នា​តាម​ហាង​កាហ្វេ អំពី បញ្ហា​​​សំណង់​ខុស​ច្បាប់​ដែល​កំពុង​រីកដុះ​ដាល​យ៉ាង អនាធិបតេយ្យ​នៅ​លើទឹកដី​ក្រុង​ប៉ោយប៉ែត ស្រាប់តែ​មាន​ការ​​ទម្លាយ​​ឱ្យដឹង ថា ភូមិគ្រឹះ​ដ៏ធំស្កឹម​ស្កៃ​មួយ​កន្លែង ស្ថិតនៅ​ខាង​ត្បូង​ផ្សារ​អគ្គថ្មី ជាកម្ម​សិទ្ធិ​របស់លោក ប្រាក់ ប៉ូលី ជា​ប្រធាន​​ការិយា​ល័យ ភូមិ​បាល និងសុរិយោដី​ក្រុង​ប៉ោយប៉ែត ដែលបាន​សាងសង់​រួចរាល់​ជាស្ថាពរ​ហើយ​នោះ បែរជា​​ខុស​​ច្បាប់ និង ទំនង​ជា​មិន​មាន ការបង់​ពន្ធជូន​រដ្ឋតាម​គោល​ការណ៍​នោះទេ។ ក្នុង​ការពាក់ព័ន្ធនឹងបញ្ហានេះនាំឱ្យគ្រប់ៗគ្នាចំអកថា សូម្បីតែភូមិគ្រឹះរបស់ប្រធានការិយាល័យភូមិបាលនិងសុរិយោដីក្រុង ប៉ោយ​​​ប៉ែត បែរជាគ្មានច្បាប់ទម្លាប់ហើយនោះ តើ ប្រាក់ ប៉ូលី អាចទៅហាមឃាត់ ឬបង្ក្រាប​សំណង់ខុស​ច្បាប់របស់​នរណា​បាន ទៅ អ៊ីចឹងហើយបានជាសំណង់​ខុសច្បាប់ក្នុងក្រុង​ប៉ោយ​ប៉ែត​ចេះ​តែរីករាលដាលយ៉ាងអនាធិបតេយ្យ និង​គួរឱ្យព្រួយបារម្ភ បំផុត។ ករណី​ដែល​លេច​លឺនេះ​​ក្រុម​អ្នកសារព័ត៌មានបានទៅជួបសួរនាំលោក ប្រាក់ ប៉ូលី អំពី​បញ្ហា​សំណង់​ខុស​ច្បាប់​ដែល​កំពុង​កើត​ ឡើង​យ៉ាងអនាធិបតេយ្យនៅទូទាំងក្រុងប៉ោយប៉ែត ហើយគាត់បានអះអាងថាសំណង់មួយចំនួននៅក្រុងប៉ោយប៉ែត គាត់ទទួលស្គាល់ថា មិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហើយសំណង់ខ្លះដែលប៉ះពាល់ដល់ចំណីផ្លូវជាតិ និងដី​រថ​ភ្លើង​នោះ ខាងមន្ត្រីជំនាញបានឱ្យម្ចាស់សំណង់ទាំងនោះមកចុះកិច្ចសន្យារួចរាល់ អស់ទៅហើយ ដោយបានព្រម​ព្រៀងគ្នាថា បើថ្ងៃណារដ្ឋត្រូវការដីសម្រាប់ការអភិវឌ្ឍអ្វីនោះ ត្រូវវាយសំណង់នោះចោលវិញ ដោយមិនអាចទារ​សំណង​អ្វីឡើយ។ តាម​ការបំភ្លឺរបស់លោក ប្រាក់ ប៉ូលី ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនគិតឃើញថា គាត់កំពុងដោះសារបិទបាំងការអសមត្ថភាព និង​ពុក​រលួយរបស់ខ្លួន និងមិនបានអនុវត្តន៍ការងារឱ្យបានត្រឹមត្រូវ តាមតួនាទីដែលថ្នាក់លើ ផ្តល់ឱ្យនោះទេ ។ ហើយ​បើ​តាម​ គោលការណ៍ច្បាប់សំណង់ខុសច្បាប់សង់លើដីចំណីផ្លូវ ឬដីបំរុងទុកសម្រាប់អភិវឌ្ឍន៍គឺជំនាញសំណង់លោក ប្រាក់ ប៉ូលី​ ត្រូវ ចាត់វិធានការហាមឃាត់ឱ្យបានទាន់ពេលវេលា មិនមែនជាការណែនាំ​ឱ្យចុះកិច្ចសន្យាជា​ថ្នូរនៃការ​ទទួល​យក​សំណូក​​លាភ​សក្ការៈគោះលុយមកច្រកហោប៉ៅផ្ទាល់ខ្លួននោះទេនោះទេ ។ អ្វីដែលចម្លែកនោះគឺរឿងភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅក្បែរផ្សារ អគ្គថ្មី ដែល ប្រាក់ ប៉ូលី ក៏បានបញ្ជាក់ប្រាប់អ្នកកាសែត ទៀត​ថា សំណង់​របស់គាត់មានច្បាប់ឬគ្មានច្បាប់នោះវាគ្មានបញ្ហានោះទេ កុំឱ្យតែសំណង់នោះ​សាងសង់ឡើងខុស​បច្ចេក​ទេស​ ទៅ​បាន​ហើយ។ ផ្ទុយទៅវិញយ៉ាងណាក៏ដោយលោក លី សារី ប្រធានមន្ទីរនគរូបនីយកម្មដែនដី និងសំណង់ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​​​ថាសំណង់ដែលសាងសង់ឡើង ក្រោមពី៥០០ម៉ែត្រការ៉េ ប្រជាពលរដ្ឋអាចសុំច្បាប់សាងសង់ត្រឹមការិយាល័យ ភូមិបាលក្រុងប៉ោយប៉ែត តែបើលើសពីចំនួននេះត្រូវសុំច្បាប់អនុញ្ញាតពីមន្ទីរ ហើយលោក លី សារី ក៏បានបញ្ជាក់​យ៉ាង​ច្បាស់ ទៀតថា ចំពោះបញ្ហាភូមិគ្រឹះរបស់លោក ប្រាក់ ប៉ូលី ជាប្រធានភូមិបាលក្រុងប៉ោយប៉ែតដ៏ធំស្កឹមស្កៃនោះក៏គ្មាន ច្បាប់ទម្លាប់ ដែរ។ ផ្ទុយអំពីបញ្ហាអនាធិបតេយ្យជាច្រើនដែលកំពុងកើតមាននៅលើ ទឹកដីក្រុងប៉ោយប៉ែត លោក លី សារី បានលើកឡើង ទៀត​ថា បញ្ហាសំណង់នៅក្នុងក្រុងប៉ោយប៉ែតនេះ ពិតជារីកដុះដាលច្រើនស្អេកស្កះគួរឱ្យកត់សម្គាល់ ហើយសំណង់​ជា​ច្រើនត្រូវ បានគេសាងសង់ឡើងខុសលក្ខណៈបច្ចេកទេស រីឯសំណង់ខ្លះទៀតក៏មិនបានសុំច្បាប់ទម្លាប់ឱ្យត្រឹមត្រូវដែរ ជា​បញ្ហា​ដ៏​ធំ​មួយ​នាំ ឱ្យខាតបង់ចំណូលថវិកាជាតិ រាប់ម៉ឺនរាប់សែនដុល្លារក្នុងមួយឆ្នាំៗ ព្រោះជា​គោលការណ៍ម្ចាស់​សំណង់​ធំ​ត្រូវ​សុំ​ច្បាប់​​សាងសង់ និងត្រូវបង់ពន្ធជូនរដ្ឋទៅតាមតម្លៃដែលបានកំណត់ ប៉ុន្តែករណីដែលមន្ត្រីជំនាញ​ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ឃុប​ឃិតឱ្យមានការ សាងសង់ដោយខុសច្បាប់នោះនាំឱ្យបាត់បង់ចំណូលពន្ធ ដោយប្រាក់ទាំង​នោះ​ត្រូវ​បាន​បង្វែរ​ទៅ​ចូល​ហៅ​ប៉ៅជនពុករលួយមួយ ក្តាប់តូចយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនទៅវិញ។ តាមការសង្កេតនៅទូទាំងក្រុងប៉ោយប៉ែតបាននិយាយតាមស្ថានភាពពិត ជាក់ស្តែងថា ឱ្យតែមានលុយបង់ឱ្យជំនាញ សុ​រិ​យោ​​ដី​របស់លោក ប្រាក់ ប៉ូលី និងមន្ត្រីសំណង់នៅសាលាក្រុងប៉ោយប៉ែត ជាដៃឆ្វេង ដៃស្តាំរបស់លោក ង៉ោ ម៉េង​ជ្រួន ទោះ​ជា​សង់លើផ្ទះលើដីចំណីផ្លូវជាតិលេខ៥ ផ្លូវរថភ្លើងគ្មានច្បាប់ទម្លាប់ គឺសង់ប៉ុន្មានជាន់ក៏បានដែរ ហើយយ៉ាង​ច្រើនគេហៅ ទៅធ្វើកិច្ចសន្យាមិនឱ្យទារសំណងពេលណាមួយដែល រដ្ឋត្រូវការវាយសំណង់ទាំងនោះចោល។ ទោះជាយ៉ាងណាក៏គេសូមដោយ មានការកោតសរសើរចំពោះការអភិវឌ្ឍន៍ជីវភាពថ្មីរបស់ ប្រាក់ ប៉ូ លី ដែលបច្ចុប្បន្ន នេះ​នៅ​លើ​ទឹកដីក្រុងប៉ោយប៉ែត នរណាក៏ដឹងដែរថា ប្រាក់ ប៉ូលី គឺជាប្រធានភូមិបាលវ័យក្មេង ដែលសំបូរល្បិច​ពុក​រលួយ​ឃុប ឃិត​ជា​មួយ និងសំណង់ខុសច្បាប់ពុករលួយ និងកាស៊ីណូធ្វើមានបានក្លាយជាមហាសេដ្ឋីវ័យក្មេង​ហើយ​ដែល​​​បញ្ហានេះមិនគួរ បើជំនាញពាក់ព័ន្ធ និងអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងពីសកម្មភាពអសកម្មរបស់ ប្រាក់ ប៉ូលី នោះទេ។
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន2051ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2902ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2533ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1752ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1815ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2252ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2434ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2299ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1843ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1616ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38508នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80841នាក់
ខែនេះ    228114នាក់
ឆ្នាំនេះ   2972418នាក់
សរុប   56571314នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:37