ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ

ដោយៈ សៀមរាប ថ្ងៃទី 19 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 02:40 នាទី ចំនួនអានៈ 1622

ប្រជាពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​សៀម​រាប​ភាគច្រើន​បាន​ត្អូញត្អែថា ផ្លូវ​ក្រោយ​ផ្សាលើធំ​ថ្មី​​ ដែល​ជា​ផ្លូវ​សំ​រាប់​អោយ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ដំ​ណើរ​ទៅ​ទិញ​ម្ហូប​អាហារ​ជា​ប្រ​ចាំ​នោះ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​នៅ​ជាប់​ដង​ផ្លូវ​នេះ​ដាក់​ផ្ញើរ​ម៉ូតូ​ឡើង​កក​ស្ទះ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ភាព​លំ​បាក​ដល់​ការ​ធ្វើ​ដំ​ណើរ​ចេញ​ចូល​ទៅ​ក្នុង​ផ្សា។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​បាន​រិះ​គន់​ថា មិន​គួរ​ណាលោក ​ហុប-ថៃ​ ​ប្រ​ធាន​ផ្សា​រ​អនុញ្ញាតិ​អោយ​ប្រ​ជាពល​រដ្ឋ​ដែល​មាន​ផ្ទះ​ជាប់​ដង​ផ្លូវ​នេះ​ដាក់​កន្លែង​ផ្ញើ​ម៉ូតូហៀ​ហូរចូល​ដី​ចំ​ណី​ផ្លូវ​ដែល​ធ្វើ​អោយ​បាត់​បង់​ដី​សំ​រាប់​ពល​រដ្ឋ​ធ្វើ​ដំ​ណើរ​ចេញ​ចូល​ផ្សា​ដើម្បី​ទិញ​ម្ហូប​អាហារ​នោះ​ទេ។ ពួកគាត់​បន្តថា ម្ចាស់​ផ្ទះ​អាចមាន​សិទ្ធិ​ដាក់​ផ្ញើ​ម៉ូតូក្នុង​ដី​ផ្ទះ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ខ្លូន​ មិន​ត្រូវ​រំ​លោភយក​ដី​ផ្លូវ​ដើម្បី​ប្រ​កប​របរ​អាជីវកម្ម​ផ្ទាស់​ខ្លូននោះ​ទេ។

ពលរដ្ឋ​ម្នាក់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា កាល​ពី​ថ្ងៃអាទិត្យ​ទី​១៨ ខែ​សីហា​ ម្សិល​មិញនៅ​ក្រោយ​ផ្សា​លើ​មាន​ការ​កក​ស្ទះ​យ៉ាង​ខ្លាំ​ព្រោះ​មាន​ប្រ​ជា​ពលរដ្ឋ​ជា​ច្រើន​ទៅ​ទិញ​ម្ហូប​អាហារ។ ពលរដ្ឋ​រូប​នេះ​បន្តថា ការ​កក​ស្ទះ​នេះគឺ​កើត​ឡើង​ពី​ការ​យក​ចំណី​ផ្លូវ​ធ្វើ​ជា​ការាស​ដាក់​ផ្ញើ​ម៉ូតូ។ គាត់​បាន​បន្ថែមថា ក្រុម​អ្នក​ដាក់​ការាស​ផ្ញើ​ម៉ូតូ​បាន​ឆ្លៀត​ឱកាស​តំ​ឡើង​ថ្លៃ​ពី​៥រយរៀល​ទៅ​១ពាន់​រៀល​ក្នុង​ម៉ូតូ​មួយ​គ្រឿង ដោយ​អ្នក​ទទួល​ផ្ញើ​ម៉ូតូទាំង​នោះ​យក​លេស​ថា ជិត​ដល់​ថ្ងៃសែន​ក្បាល​ទឹក​ទើប​ពួកគេ​តំឡើង​ថ្លៃទុក​អោយហើយ។

ប្អូនប្រុស​ម្នាក់​មាន​វ័យ​ប្រ​ហែល​២០​ឆ្នាំ មាន​មាឌ​ស្តើង​កំពស់​ប្រ​ហែល​១,៦៥ម៉ែត្រ សម្បុរស ដែល​ជា​អ្នក​ទទួល​ផ្ញើ​ម៉ូតូក្រោយ​ផ្សា​លើ​ធំ​ថ្មី​បាន​អោយ​ដឹង​ថា ពិត​ជា​បាន​តំ​ឡើង​ថ្លៃ​ពី​៥រយ​រៀល​ទៅ​១ពាន់​រៀល​មែន ព្រោះ​ជិត​ដល់​ថ្ងៃសែន​ក្បាល​ទឹក។ ប្អូន​ប្រុស​រូប​នេះ​បន្ថែម​ថា មិន​មែន​ឡើង​ថ្លៃ​តែ​កន្លែង​គាត់​ទេ កន្លែង​ផ្ញើ​កង់​ម៉ូតូ​ផ្សេង​ក៏ឡើង​ដែរ ហើយ​ការ​ដាក់​ម៉ូ​តូ​ហៀ​ដល់​លើ​ផ្លូវ​ព្រោះ​អ្នក​ផ្ញើ​មក​ច្រើន​ ដាក់​ក្នុង​ផ្ទះ​មិន​អស់​ទើប​ហៀ​ដល់​លើ​ផ្លូវ​ខ្លះៗទៅ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ហុប-ថៃ ប្រ​ធាន​ផ្សា​លើ​បាន​ទេនៅ​ព្រឹក​ថ្ងៃទី១៩​​ ខែ​សី​ហា​ ឆ្នាំ២០១៣នេះ ព្រោះ​ពេល​ទូរ​ស័ព្ទ​ចូល​លោក​កំពុង​នៅ​កន្លែង​ធ្វើ​បុណ្យ​ ហើយ​លោក​ឆ្លើយតាម​ទូរ​ស័ព្ទថា ˝អ្នក​ណាគេ​មាន​ការអី ស្តាប់​អត់​បាន​ទេ“ រួច​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

ប្រ​ភព​ពី​អ្នក​នៅ​ក្រោយ​ផ្សា​លើ​ម្នាក់​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ប្រហែល​ជា​លោក​ ហុប-ថៃ​ បើក​ដៃ​អោយ​គេ​យក​ចំ​ណី​ផ្លូវ​ដាក់​ម៉ូតូ ដើម្បី​រក​ប្រាក់​ចាយ​ក្រៅ បាន​ជា​ពួក​អ្នក​ទទួល​ផ្ញើ​ម៉ូតូទាំង​នោះ​ហ៊ាន​យក​ដី​ផ្លូវ​ដាក់​ផ្ញើ​ម៉ូតូបែបនេះ ហើយ​ម្យ៉ាង​ទៀត​លោក​ ហុប-ថៃ នេះ​ធ្វើ​ប្រ​ធាន​ផ្សា​ច្រើន​អណត្តិ​ហើយ​មាន​រឿង​អាស្រូវ​រាប់​មិន​អស់​តែ​នៅ​តែ​អា​ច​ឈរ​ជើង​ជាប់​មិន​ដឹង​ជា​ខ្នង​គាត់​ក្រាស​ប៉ុណ្ណា​នោះ​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន4057ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1706ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1545ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1823ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1566ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1551ដង សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ   អាន10750ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន1880ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1757ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1625ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39366នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81699នាក់
ខែនេះ    228972នាក់
ឆ្នាំនេះ   2973276នាក់
សរុប   56572172នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:05