សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង

ដោយៈ កំពង់ស្ពឺ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:34 នាទី ចំនួនអានៈ 1363

សម្ថកិច្ចចំរុះមួយក្រុមដែលមានរថយន្ត៣គ្រឿងដេញ ស្ទាក់ចាប់​បាន​រថយន្តដឹក​បទ​ល្មើស​ឈើក្រញូងមួយគ្រឿងតាមបណ្តោយផ្លូវជាតិលេខ ៥ បានដោះលែងទៅវិញ​ដោយ​ម្ចាស់បទល្មើស​បានបង់​ប្រាក់ចំនួន៨០០០ដុល្លាទើបសម្ថកិច្ចព្រមដោះលែង។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង១៦និង៣០នាទី សម្ថកិច្ចទាំងនោះបានដេញចាប់បានរថយន្ត ដឹកបទល្មើសឈើក្រញូងដែលមានចំនួនប្រមាណ ១៥០ គីឡូក្រាមហើយមន្រ្តីទាំងនោះបានទារលុយពីម្ចាស់ឡានតាមទូសព្ទ័ចំនួន១៥០០០ដុល្លាជាថ្នូរនិងការដោះលែង។ តែកាចរចារមិនបានត្រូវរ៉ូវគ្នាបានពន្យាពេលដល់ថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១២ ទើបត្រូវ​បានដោះលែងស្ងាត់ៗដោយម្ចាស់បង់លុយ៨០០០ដុល្លា

ប្រភពបានបន្តថារថយន្តចំនួន៣គ្រឿងដែលទី១  ម៉ាកលុចស៊ីស RX300 ពណ៏ស្កដែលបើក​បរដោយ​លោកអនុសេនីយ៏ ទោ ទំសារិទ្ធ ជាប៉េអឹមប្រចាំស្រុកឧដុង្គ​ ទី២រថយន្តម៉ាកកាមរី​បាឡែន​ពណ៏​ទឹកប្រាក់បើកបរដោយមន្រ្តីប៉េអឹមខេត្តកណ្តាលមានឈ្មោះ ឡេង ប្រចាំផ្លូវជាតិលេខ៥ ទី៣ រថយន្ត​ម៉ាកកាមរីឆ្លាមពណ៏ខ្មៅបើកបរដោយប៉ូលីស៏សេដ្ឋកិច្ចក្រសួងដែលមានឈ្មោះ សុភក្រ័ ប្រចាំផ្លូវជាតិ​លេខ៥ក្នុងខេត្តកណ្តាល។

តាមសម្លេងថតទុកនូវសកម្មភាពចរចាគ្នាដែលអ្នកយកព័ត៌មានយើងទទួល បានឲ្យដឹងថា ការចរចាគឺ​ចាប់ផ្តើមចេញពីខាងសម្ថកិច្ចបានទារលុយចំនួន ១៥០០០$ (ភាសារសម្ងាត់ថាមួយដុំកន្លះ)​ជាថ្នូរ​ក្នុងការ​ដោះ​លែងរថយន្ត​មកវិញតែ​ម្ចាស់​មិនមានប្រាក់គ្រប់គឺបានសុំត្រឹមតែ ៥០០០$ ហើយការចរចា​មិនបាន​ត្រូវ​គ្នាទេ។​ លុះក្រោយមកខាង​សម្ថកិច្ចបាន​ចុះ៥០០០$គឺយក១០០០០$ (ភាសារសម្ងាត់ថាមួយដុំ)​ហើយ​មិនបាច់តវ៉ាទៀតទេ។

បន្ទាប់មកដោយមានការអង្វរកពីសំណាក់ម្ចាស់រថយន្តដឹកឈើក្រញូងខ្លាំង ទើបនៅថ្ងៃទី២៧ ខែ១១ ឆ្នាំ២០១២ក្រុមសម្ថកិច្ចបានព្រមដោះលែងរថយន្តល្មើសនិងអ្នករួមដំណើរម្នាក់ដែលបានលាក់ទុក មក​វិញដោយតម្រូវឲ្យម្ចាស់បទល្មើសបង់លុយចំនួន៨០០០ដុល្លាហើយបានណាត់ជួបយកលុយនៅមុខស្ថានីប្រេងឬស្សីកែវ។

លោក ឡេង ជាប៉េអឹមដែលរងការចោទប្រកាន់បានប្រាបអ្នកយកព័ត៌មានយើងថារឿង​ចាប់​​ឡាន​បទល្មើសនោះលោកមិនដឹងថាគេមានវិធានការយ៉ាងម៉េចទេ និងឲ្យអ្នកយកព័ត៌មានសួរ​ទៅ​ខាង​ប៉ូលីស​សេដ្ឋកិច្ចក្រសួងទៅ ហើយលោក​ក៏ថារវល់​ក៏បិត​ទូរស័ព្ទ (ក្រោយមកអ្នកយកព័ត៌មានយើងព្យាយាម​ខលចូលជាច្រើនដងតែមន្រ្តីប៉េអឹម​ឈ្មោះ​​ឡេង​មិនព្រមលើក)៕ដោយ៖យាយពេញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន2728ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន1748ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2138ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1508ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1435ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1557ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1512ដង លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1372ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2034ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1686ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42100នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    145271នាក់
ខែនេះ    528551នាក់
ឆ្នាំនេះ   1910783នាក់
សរុប   51270709នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 22:50