ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី

ដោយៈ សហការី ខេត្តឧត្តរមានជ័យ ថ្ងៃទី 10 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 10:06 នាទី ចំនួនអានៈ 1840

ពាក្យមួយឃ្លាដែលកំពុងពេញនិយម អោយតែមានអំណាច មានប្រាក់ចង់ធ្វើអ្វីក៍បាន ពលរដ្ឋជិត១០០ គ្រួសាររស់នៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានដីអាស្រ័យផលនៅចំណុចភ្នំជ័រ ជិត១០ឆ្នាំ ហើយឈ្មោះ ធាន តិត  ២.ហ លុន ៣.តែម លឿយ តំណាងពលរដ្ឋអោយដឹងថា បង្ករបង្កើនផលជិត១០ឆ្នាំហើយ មិនមានបញ្ហាអ្វីនោះទេស្រាប់តែឆ្នាំ ២០១២ អាជ្ញាធរស្រុកបន្ទាយស្រី និងមន្ត្រីពាក់ព័ន្ធបានយកម៉ាស៊ីន GPS ទៅចុច គេថាដីស្រុកបន្ទាយស្រីចូលក្នុងដីដែលពួកគាត់អាស្រ័យផល ១គីឡូម៉ែត្រ តែបើពិនិត្យមើលផែនទីគឺ មិនមានចូលអីនោះទេ ព្រំប្រទល់តាមដងស្ទឹង ឬប្រលាយ តែដោយសារមានការឃុបឃិតគ្នា ចង់បានដីពួកគាត់ ពេលនោះលោក ដួង ឡូយ ជំទប់លេខ២ ឃុំពាក់ស្នែង អោយពលរដ្ឋម្ចាស់ដីផ្ដិតមេដៃប្ដឹងអ្នករត់ពាក្យបណ្ដឹង ឈ្មោះលោក ដួង ឡូយ។

សូមបញ្ជាក់ថា​ ពេលមន្ត្រីជំនាញចុះវាស់ដីនោះ ក្រុមឈ្មួញយកគ្រឿងចក្រមួយចំនួនធំ មកឈូសយកដីពួកគាត់។ ការប្ដឹងផ្ដល់គ្នាបានជាងមួយឆ្នាំ ទទួលបានជោគជ័យ ភាគីទាហ៊ាន និងមន្ត្រីស្រុក បន្ទាយស្រី បានដកគ្រឿងចក្រចេញទាំងអស់ និងប្រគល់ដីជូនប្រជាពលរដ្ឋវិញទាំងស្រុង តែជាអកុសល លោក ដួង ឡូយ ត្រូវជាឪពុកមាម្ចាស់ដីអស់នោះ និងជាមន្ត្រីជំទប់លេខ២ មកបង្ខំអោយពួកគាត់ មេគ្រួសារធំ យកប្រាក់ ១០០០ ដុល្លារអាមេរិក ដោយលោក ដួង ឡូយ ប្រើពាក្យថាបើមិនយកប្រាក់មានតែអត់ ដោយសារ មានការគំរាមគំហែងបំភិតបំភ័យច្រើនដងពេក ម្ចាស់ដីសុខចិត្តយកប្រាក់ ១០០០ ដុល្លារអាមេរិក ទោះបីដីក្នុង មួយគ្រួសារមាន ១០ ឬ ២០ហិកតា ក័ដោយ តែអ្វីដែលហួសចិត្តនោះ លោក ដួង ឡូយ យកប្រាក់ ២០០ ដុល្លារ មកអោយពលរដ្ឋមួយគ្រួសារ នៅសល់ ៨០០ ដុល្លារ លោក ដួង ឡូយ សន្យា ៣ខែទៀតនឹងប្រគល់ជូនទាំងអស់ តែមកដល់ពេលនេះវាលើសកំណត់ជាងមួយខែមកហើយ ម្ចាស់ដីមិនទាន់បានប្រាក់គ្រប់តាមការកំណត់។

ចំណែកម្ចាស់ដី​៥០ ឬ ៦០នាក់ ដាច់ខាតមិនយកប្រាក់ទេ​សុខចិត្តស្លាប់ ពីព្រោះមកនៅដំបូងព្រៃឈើលិចដំរី ពួកឈ្មួញកាប់ឈើបានបាញ់ប្ដីគាត់ស្លាប់អស់ម្នាក់ ហើយពួកគាត់តស៊ូរស់ដោយលំបាកវេទនា ទាំងអស់គ្នាមាន ដីជាង ១០០ ហិកតា បើចែកគ្នាបាន ១ហិតា ឬ ២ហិកតា សំរាប់ធ្វើស្រែចំការចិញ្ចឺមជីវិត ។

តាមរយៈអ្នកយក ពត៌មានសូមលោក ជឿន ជៀន អភិបាលស្រុកអង្គរធំ និងឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តទើបឡើងថ្មី មេត្តាផ្ដល់យុត្តិធម៌ដល់ពួកគាត់ដោយក្ដីអនុគ្រោះ ។ អ្នកយកពត៌មានសុំការពន្យល់ពីលោក ដួង ឡូយ តាមទូរស័ព្ទ  លោកឆ្លើយថា ដីនោះមានទំនាស់ មានឈ្មោះ រីម ផ្ទះនៅសៀមរាបអ្នកចេញមុខរត់ការបានជោគជ័យ ដូច្នេះគេ ចង់បានដីនោះទាំងអស់ គ្រួសារណាមានមនុស្ស ១០នាក់ឡើងទៅ គេអោយមួយគ្រួសារ ១០០០ ដុល្លារ លោកទទួលស្គាល់ថាបានយកប្រាក់ ១០០០​ដុល្លារ ពីលោក រីម មកចែកអោយម្ចាស់ដី ៥គ្រួសារ តែមិនធ្វើ កិច្ចសន្យាអីនោះទេ លោក ឡូយ បន្ដថា​ ស.ជ.ណ នៅ លោក រីម ។

លោក រីម  អោយដឹងតាមទូរស័ព្ទថា លោក រត់ការទំរាំបាន ស.ជ.ណ ពីសម្ដេច ហេងសំរិន អស់ប្រាក់ច្រើនម៉ឺនដុល្លារអាមេរិក ។ អ្នកស្រុកមួយចំនួនបានផ្ដិត មេដៃប្រគល់ដីអោយគាត់ ពេលសួរថាប្រាក់ ៨០០ ដុល្លារ ដែលលោកនៅខ្វះ និងម្ចាស់ដីមួយចំនួនធំដែលគេ មិនព្រមលក់ លោកឆ្លើយថាចាំចុះទៅមើលតើពួកគាត់ចង់បានខាងណា លោក រីម ចង់អោយអ្នកស្រុកនៅជិតដែរ អ្នកវិភាគជាច្រើននាក់ថា រឿងនេះគេរៀបចំឈុតឆាកចង់បានដីអ្នកស្រុកតែប៉ុណ្ណោះ វាគ្មានអីចំឡែកទេ ។

លោក ជឿន ជៀន អភិបាលស្រុកអង្គរធំ ថ្លែងថា លោកមានជំងឺជាងមួយឆ្នាំហើយ គាត់អត់ដឹងទេ អរគុណដែលបាន ប្រាប់ លោកនឹងហៅភាគីទាំងអស់មកដោះស្រាយពេលឆាប់ៗ ខាងមុខនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន4410ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1785ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2281ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1581ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1843ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1836ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1750ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1798ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1728ដង ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1768ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35105នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77438នាក់
ខែនេះ    224711នាក់
ឆ្នាំនេះ   2969015នាក់
សរុប   56567911នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:32