ព័ត៌មានក្ដៅ

    មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុក​រលួយ

    ដោយៈ សៀមរាប ថ្ងៃទី 11 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 01:03 នាទី ចំនួនអានៈ 698

    នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ជាច្រើន​នាក់ បាន​ប្ដឹង​មេ​បញ្ជាការ​ពីរ​រូប ដែល​ត្រូវ​ជា​បង​ប្អូន​ថ្លៃ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ ពី​បទ​កេង​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​អង្គភាព ការ​កាត់​ប្រាក់​បៀវត្ស​កូន​ទាហាន និង​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

    នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ ក៏​បាន​លើក​ឡើង​ដែរ​ថា មេ​បញ្ជាការ​ទាំង​ពីរ​នាក់​នោះ​បាន​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ជួញ​ដូរ​ឈើ​គ្រញូង នៅ​ជួរ​ព្រំដែន​ខ្មែរ​ថៃ តាម​រយៈ​ការ​យក​រថយន្ត​អង្គភាព​ទ័ព​ធ្វើ​អាជីវកម្ម រួម​ទាំង​ការ​ប្រើ​អំណាច​យក​ដី​នៅ​ក្នុង​អង្គភាព​ទ័ព​លក់​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន។

    នៅ​ក្នុង​សំណុំ​ឯកសារ​ពាក្យ​បណ្ដឹង​កម្រាស់ ១៦​ទំហំ ដែល​រៀប​ចំ​ឡើង​ដោយ​នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ជិត ៤០​នាក់ បាន​បង្ហាញ​ថា មេ​បញ្ជាការ​មេ​បញ្ជាការ​រង​ពីរ​នាក់ បាន​រក​ស៊ី​ជួញ​ដូរ​ឈើ​គ្រញូង​ខុស​ច្បាប់ នៅ​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​អង្គភាព​ទ័ព​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ។

    នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ចោទ​ថា លោក​ឧត្ដមសេនីយ៍ ភ្លន់ តារា និង​លោក​វរសេនីយ៍​ឯក កែវ សេងលន មាន​ឋានៈ​ជា​មេ​បញ្ជាការ និង​ជា​មេ​បញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ បាន​រួម​គំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​អង្គភាព និង​ទៅ​លើ​កង​កម្លាំង​ក្រោម​ឱវាទ​ជា​ច្រើន​ករណី។

    ប្រភព​ពី​កូន​ទាហាន​ទាំង​នោះ​បញ្ជាក់​ថា រយៈពេល​កន្លង​ទៅ ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន ប្ដឹង​ទៅ​ក្រសួង​ការពារ​ជាតិ ប្ដឹង​ទៅ​អគ្គ​មេ​បញ្ជាការ ប្ដឹង​ទៅ​យោធភូមិ​ភាគ​៥ ប្ដឹង​ទៅ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ និង​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​ស្ថាប័ន​កំពូលៗ​ទាំង​នេះ​អន្តរាគមន៍​ដោះស្រាយ ប៉ុន្តែ​ពួក​គាត់​ពុំ​ទទួល​បាន​ភាព​យុត្តិធម៌​នោះ​ឡើយ។

    ពួក​គាត់​បន្ត​ថា ក្នុង​រយៈពេល​កន្លង​មក មាន​ក្រុម​អធិការកិច្ច​របស់​ក្រសួង​ការពារ​ជាតិ បាន​ចុះ​ទៅ​ស្រាវជ្រាវ​ក្នុង​ករណី​នេះ ហើយ​នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ដែល​រងគ្រោះ​ទាំង​នោះ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​សម្រុះ​សម្រួល​ជាមួយ លោក ភ្លន់ តារា និង​លោក កែវ សេងលន ប៉ុន្តែ​ទាហាន​ជា​អ្នក​រងគ្រោះ​ទាំង​នោះ​បាន​បដិសេធ។ លទ្ធផល​ចុង​ក្រោយ គឺ​មាន​ទាហាន​ក្រោម​ឱវាទ​ជិត ២០​នាក់ ត្រូវ​បាន​គេ​ដក​ចេញ​ពី​អង្គភាព​ទាំង​អយុត្តិធម៌៖ «កាល​ហ្នឹង​អំណាច​លុយ​ស្រស់​តែ​ម្ដង លុយ​ហ្នឹង​គេ​សូកប៉ាន់​មន្ត្រី​ថ្នាក់​លើ អធិការ​កិច្ច​ក្រសួង​ការពារ​ជាតិ តាម​ដែល​ដឹង គឺ​លោក នាង ផាត ជា​អ្នក​រត់​ការ​ជួយ​មេ​ស៊ុប​ហ្នឹង ដើម្បី​ដក​អ្នក​ដែល​ប្ដឹង​នោះ គឺ​លោក នាង ផាត ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បួន និង​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ គាត់​ហ្នឹង​ជា​អ្នក​ចាត់​ចែង​ឲ្យ​ដក​នាយ​ទាហាន​បំបែក​រូបភាព​ចោល​តែ​ម្ដង»

    វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ប្រតិកម្ម​ពី លោក ភ្លន់ តារា ជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​បន្ទាយមានជ័យ ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​លោក​បាន​ចុច​ទូរស័ព្ទ​បិទ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ឡើយ។

    យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​មាន​ភ្ជាប់​ជាមួយ​ឯកសារ​តារាង​ប្រាក់​បៀវត្ស​ប្រចាំ​ខែ ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១០ រួម​និង​ស្នាម​មេដៃ​ទាហាន​ចំនួន ៣៩​នាក់ ធ្វើ​ជា​ភស្តុតាង​ផង​នោះ បញ្ជាក់​ថា ការ​កាត់​ប្រាក់​បៀវត្ស​កូន​ទាហាន គឺ​ថ្នាក់​ដឹក​នាំ​អង្គភាព​ទ័ព​មួយ​នេះ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ឡើង។

    អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់​ថា ករណី​ទាំង​នេះ​ជា​កំហុស​ធ្ងន់ធ្ងរ និង​ជា​អំពើ​ផ្ទុយ​ពី​ច្បាប់។ ការ​កាត់​ប្រាក់​ខែ​កូន​ទាហាន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ប៉ះពាល់​ដល់​ស្មារតី​របស់​កងទ័ព​ដែល​មាន​កាតព្វកិច្ច​បម្រើ​ជាតិ​មាតុភូមិ។

    ទន្ទឹម​គ្នា​នេះ លោក​បាន​ជំរុញ​ឲ្យ​ក្រសួង​ការពារ​ជាតិ គួរ​ពិនិត្យ​ស្រាវជ្រាវ​បញ្ហា និង​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​មាន​ឡើង​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ នោះ​ឡើយ​វិញ ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​កង​ទាហាន​ទាំង​នោះ​ដែល​ជា​អ្នក​រងគ្រោះ៖ «បើ​សិន​មាន​កើត​ឡើង​ត​ទៅ​ទៀត ឬ​កន្លែង​ផ្សេង​កើត​មាន​ដូច​គ្នា​អី យើង​ឃើញ​ថា បាន​ប៉ះពាល់​អារម្មណ៍​គាត់​យ៉ាង​ខ្លាំង ទី​១។ ទី​២ យើង​ឃើញ​ថា ទាហាន​ជា​អ្នក​ការពារ​ជាតិ​ប្ដូរ​សាច់​ប្ដូរ​ឈាម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ អ៊ីចឹង​កុំ​ឲ្យ​គាត់​ខ្វះខាត​ថវិកា​របស់​គាត់ គួរ​តែ​បើក»

    នៅ​មាន​រឿង​អាស្រូវ​ផ្សេង​ទៀត ដូច​ជា​ការ​លួច​លាក់​ចំនួន​ទ័ព​ខ្មោច និង​ការ​ប្រមូល​បង​ប្អូន​សាច់ញាតិ​បក្ខពួក​របស់​ខ្លួន ចូល​បម្រើ​ទ័ព រួច​ផ្ញើ​តាម​អង្គភាព​ចំណុះ និង​នៅ​ក្នុង​បញ្ជាការដ្ឋាន។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មេ​បញ្ជាការ​អង្គភាព​ផ្ទាល់​ជួប​ការ​លំបាក ក្នុង​ការ​ប្រើប្រាស់​កម្លាំង​នៅ​ពេល​ថ្នាក់​លើ​ត្រូវ​ការ។ ក្រៅ​ពី​នេះ នៅ​មាន​រឿង​កាត់​ប្រាក់​របប​គោល​នយោបាយ​ជំហាន​ដំបូង​របស់​យោធិន​ពលី គ្រួសារ​យោធិន​ពលី យោធិន​គ្រប់​អាយុ​ចូល​និវត្តន៍ និង​យោធិន​បាត់​បង់​សមត្ថភាព ដែល​ត្រូវ​ផ្ទេរ​ទៅ​សង្គម​កិច្ច​ចំនួន​ពីរ​លើក។

    ក្នុង​នោះ លើក​ទី​១ នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០០៩ មាន​យោធិន​ពិការ និង​គ្រួសារ​យោធិន​ពលី​ចំនួន ៧៣៤​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញ​នោះ ត្រូវ​បាន​កាត់​ប្រាក់​ម្នាក់ៗ​ចំនួន ២៥​ម៉ឺន​រៀល និង​លើក​ទី​២ នៅ​ខែ​តុលា ឆ្នាំ​២០១០ យោធិន​គ្រប់​អាយុ​ចូល​និវត្តន៍ និង​យោធិន​បាត់​បង់​សមត្ថភាព​ចំនួន ១៥៩​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញ​នោះ ត្រូវ​បាន​គេ​កាត់​ប្រាក់ ១២​ម៉ឺន​រៀល​ក្នុង​មនុស្ស​ម្នាក់ និង​កិបកេង​របប​អង្ករ​សរុប​អស់​ចំនួន ១៥៩​ការុង​ថែម​ទៀត។

    ក្រុម​ទាហាន​រងគ្រោះ​ទាំង​នោះ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ចំពោះ​រឿង​អយុត្តិធម៌​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​ពួក​គាត់​ជា​កូន​ទាហាន នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ។ រហូត​មក​ពេល​នេះ ពួក​គាត់​នៅ​តែ​ទទូច​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​នៅ​ឡើយ៖ «ចង់​ឲ្យ​ស្ថាប័ន​ណា​ដែល​មាន​ប្រសិទ្ធភាព​ចុះ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ឲ្យ​ជាក់​លាក់ ហើយ​មុន​នឹង​ការ​ស្រាវជ្រាវ​ត្រូវ​ដក​មនុស្ស​នេះ​ទៅ​បញ្ឈរ​ជើង​សិន បាន​ព័ត៌មាន​ច្រើន គាប​សង្កត់ ពាក់ព័ន្ធ​ច្រើន​ទៅ​បទ​ឧក្រិដ្ឋ​យក​កម្លាំង​ទៅ​កាប់​គ្រញូង​នៅ​ថៃ។ ថៃ បាញ់​ងាប់ ហើយ​មនុស្ស​នេះ​អ្នក​ដែល​ការពារ​នៅ​ពី​ក្រោយ​ខ្នង​មួយ គឺ​ផ្កាយ​បី ប៊ុន សេង មេ​ភូមិ​ភាគ​នៅ​រាល់​ថ្ងៃ​តាម​ការពារ​ជាប់ ហើយ​រាល់​ថ្ងៃ បើ​មេ​ភូមិ​ភាគ​គេ​នៅ​ការពារ មិន​អាច​ដោះដូរ​បាន​ទេ ហើយ​នៅ​លើ​ក្រសួង​ការពារ​ជាតិ គឺ​លោក នាង ផាត ជា​អ្នក​នៅ​ការពារ​ពី​ក្រោយ»

    នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​បន្ត​ថា មេ​បញ្ជាការ​ទាំង​ពីរ​រូប​នេះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជា​ច្រើន​ផ្សេង​ទៀត នៅ​តាម​ច្រក​របៀង​ខ្មែរ​ថៃ។ ក្នុង​នោះ​ដូច​ជា ការ​យក​គ្រឿងចក្រ​ក្នុង​អង្គភាព​ជា​ច្រើន​គ្រឿង ទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ផ្ដាច់​មុខ​របស់​ខ្លួន ការ​ដឹក​ឈើ​គ្រញូង​ពី​តំបន់​ព្រំដែន​ចូល​មក​ផ្ទៃ​ក្នុង​ជា​ញឹកញាប់។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​ចោទ​ថា ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១០ លោក​វរសេនីយ៍ឯក កែវ សេងលន បាន​យក​រថយន្ត​អង្គភាព​ចំនួន ២​គ្រឿង ទៅ​ដឹក​ឈើ​គ្រញូង​ពី​កងវរសេនាតូច​៥០៥ ឈរ​ជើង​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ចូល​ទៅ​ក្រុង​ស្រីសោភ័ណ តែ​ត្រូវ​សមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់​បាន។

    នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០ លោក​ឧត្ដមសេនីយ៍ត្រី ភ្លន់ តារា បាន​បញ្ជា​ឲ្យ​កង​កម្លាំង​កងវរសេនាតូច​៥០៥ នាំ​គ្នា​ដឹក​ឈើ​គ្រញូង​ចេញ​ពី​ទឹក​ដី​ថៃ ចំនួន ៦​រថយន្ត ចូល​ទៅ​ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​បន្ត​ការ​ចោទ​ប្រកាន់​ថា លោក​ឧត្ដមសេនីយ៍ត្រី ភ្លន់ តារា ប្រើ​អំណាច​រឹបអូស​យក​ដី​ធ្លី​អង្គភាព​ទ័ព​ជា​ច្រើន​កន្លែង​ទៅ​លក់ ដោយ​ពុំ​បាន​យក​ប្រាក់​ពី​ការ​លក់​ដី​នោះ​ទៅ​កសាង​អ្វី​សោះ​ឡើយ​នៅ​ក្នុង​អង្គភាព។

    ទន្ទឹម​គ្នា​នេះ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ក៏​ចោទ​ដែរ​ថា មេ​បញ្ជាការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ បាន​កិបកេង​អំណោយ​របស់​កង​កម្លាំង​ទ័ព​គ្រប់​អង្គភាព ក្នុង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​បន្ទាយមានជ័យ យក​ទៅ​ចែក​ជូន​បង​ប្អូន​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន។ អតីត​ទាហាន​ក្រោម​ឱវាទ​ទាំង​នោះ លើក​ឡើង​ថា អំពើ​ពុក​រលួយ និង​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដែល​ប្រព្រឹត្ត​ដោយ​មេ​បញ្ជាការ​របស់​ពួក​គេ​នេះ បាន​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ ការ​ប្រកាន់​បក្ខពួក ការ​បែក​បាក់​សាមគ្គី​ផ្ទៃ​ក្នុង ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បំពេញ​ភារកិច្ច។ បញ្ហា​នេះ ក៏​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​ទ័ព​ធ្លាក់​ទឹក​ចិត្ត​ក្នុង​ពេល​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹក​ដី​ជូន​ជាតិ​មាតុភូមិ​ថែម​ទៀត៕

    កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី វិទ្យុអាស៊ីសេរី

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន673ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1410ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1137ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន1766ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន681ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន3804ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1185ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន4245ដង សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2458ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន1380ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
    លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀងក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាពប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6146នាក់
    ម្សិលមិញ    8510នាក់
    សប្ដាហ៍នេះ    6146នាក់
    ខែនេះ    379325នាក់
    ឆ្នាំនេះ   379325នាក់
    សរុប   35535430នាក់
    ថ្ងៃទី 27 ខែ 01 ឆ្នាំ 2020 ម៉ោង 12:31