ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ

ដោយៈ ទេពសុរាវី ថ្ងៃទី 04 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 01:10 នាទី ចំនួនអានៈ 1604

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញាកណ្ដាល។

កិច្ច​ប្រជុំ​រវាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​ពិសេស​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​ថ្ងៃ​កំណត់។ ការ​លើក​ពេល​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​មិន​ចូល​រួម​កិច្ច​ប្រជុំ ដោយ​អះអាង​ថា សមាសភាព​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បាន​ស្នើ​ឡើង​មាន​លក្ខណៈ​ចង្អៀត និង​ផ្ទុយ​ពី​គោលបំណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​ឆ្នោត​ត្រូវ​បរាជ័យ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​សមាសភាព​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប ចេញ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​រវាង គ.ជ.ប ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិភាក្សា​អំពី​អាណត្តិ​និង​តួនាទី ព្រមទាំង​ភារកិច្ច​របស់​គណៈកម្មការ​ពិសេស មិន​អាច​ប្រព្រឹត្ត​ទៅ​បាន ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា សមាសភាព​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​ស្នើ​សុំ​ឡើង​មាន​លក្ខណៈ​តូច​ចង្អៀត។ តូច​ចង្អៀត​គឺ គ.ជ.ប ចង់​ត្រឹម​តែ​ឲ្យ​មាន​សមាសភាព​ចូល​រួម​តែ​ពី​ខាង​ភាគី គ.ជ.ប ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ចង់​បាន​គណៈកម្មការ​ចំពោះ​កិច្ច​ស្រាវជ្រាវ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ត្រូវ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ គឺ​មាន​ន័យ​ថា មាន​សមាសភាព​ចូល​រួម​ឲ្យ​បាន​ច្រើន រួម​មាន​សមាសភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ដោយ​មាន គ.ជ.ប ជា​អ្នក​សម្របសម្រួល និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​បង្ក​ឡើង​ដោយ គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​តាម​គំនិត​លោក ភាគី​បង្ក​បញ្ហា​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី​ធានា​និង​រក​ឲ្យ​ឃើញ​នៃ​ភាព​មិន​ប្រក្រតី​ដោយ​ទាមទារ​ឲ្យ​មាន​ការ​រួម​ពី​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល។

លោក យឹម សុវណ្ណ៖ «ឲ្យ​មនុស្ស​បង្កើត​បញ្ហា​ដដែលៗ​មក​ដោះស្រាយ​ម៉េច​ចេញ អ៊ីចឹង​ចង់​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ថ្មី អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល ហើយ គ.ជ.ប ជា​អ្នក​សម្របសម្រួល​ដើម្បី​ស្រាវជ្រាវ​រក​បញ្ហា​ទៅ​ដោះស្រាយ​ទាំង​អស់​គ្នា​ទៅ។ គ.ជ.ប មិន​ធ្វើ​អ្វី​ខុស គណបក្ស​ប្រជាជន​មិន​ធ្វើ​អ្វី​ខុស​ទេ គឺ​មិន​ចាំបាច់​ខ្លាច​ទេ គួរ​តែ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដោះស្រាយ​ទៅ។ យើង​មិន​ព្រម​មាន​ន័យ​ថា យើង​ធ្វើ​អ្វី​ខុស»

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​កិច្ច​ប្រជុំ​ជាមួយ គ.ជ.ប ក្នុង​ការ​បង្កើត​គណៈកម្មការ​ពិសេស​នេះ​ម្ដង​ទៀត ប្រសិន​បើ គ.ជ.ប ពិចារណា និង​សម្រេច​ឲ្យ​មាន​សមាសភាព​ចូល​រួម​ពី​អង្គការ​ជាតិ អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា សំដែង​ការ​សោកស្ដាយ​ដោយ​បញ្ជាក់​ថា គ.ជ.ប នៅ​តែ​មាន​សុឆន្ទៈ​បង្កើត​គណៈកម្មការ​នេះ។ ប៉ុន្តែ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​មាន​សមាសភាព​ពី​អង្គការ​ជាតិ អន្តរជាតិ​ចូល​រួម និង​អង្គការ​សហប្រជាជាតិ​ជា​អាជ្ញា​កណ្ដាល​នោះ​វា​ហួស​ពី​សមត្ថកិច្ច​របស់ គ.ជ.ប៖ «គ.ជ.ប​នឹង​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​ទៀត ហើយ គ.ជ.ប នៅ​តែ​មាន​សុឆន្ទៈ​បង្កើត​គណៈកម្មការ​នេះ»

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) កាលពី​ថ្ងៃ​ទី​២ ខែ​សីហា បាន​ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ​និង​មាន​តម្លាភាព។

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី ធ្លាប់​មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់កាល​នេះ គឺ​សំខាន់​ណាស់​សម្រាប់​វត្តមាន​របស់​ស្ថាប័ន​អន្តរជាតិ ពីព្រោះ​ដើម្បី​ជៀសវាង​ការ​មិន​ទុក​ចិត្ត ហើយ​លោក​មិន​មាន​សង្ឃឹម​ទេ ប្រសិន​បើ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់ គ.ជ.ប នោះ៕ ប្រភពពីអាស៊ីសេរី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1581ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1437ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1574ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1604ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1509ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1371ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1540ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1575ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1509ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន1494ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27673នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    174157នាក់
ខែនេះ    557437នាក់
ឆ្នាំនេះ   1939669នាក់
សរុប   51299595នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:55