អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 04 ឆ្នាំ 2013 វេលាម៉ោង 05:49 នាទី ចំនួនអានៈ 1561

ឡាន​អា​សើ​ប​១​គ្រឿង​ពណ៌​សំបក​ឪឡឹក​ដែល​គេ​ដឹងថា​ជា​របស់​ប្អូន ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​០៥ ខែមេសា បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ឡាន​នេះ​បាន​បើក​ដេញ​បុក​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​យ៉ាង​កំរោល តែ​សំណាងល្អ​ពុំ​បណ្តាល​ឲ្យ​នរណាម្នាក់​រងរបួស​ធ្ងន់​ធ្ង​រ​ឡើយ​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។​

តាម​ការបំភ្លឺ​ពី​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​ឈ្មោះ ហៀ​ប ដា​វិត ដែល​ឃើញ​ហេតុការ​ណ៏​មុនដំបូង​បាន​និយាយថា នៅពេល​លោក​ចេញពី​ញុំ​ា​ការ​គេ លោក​បានឃើញ​ឡាន​អា​សើ​ប​មួយគ្រឿង​ដែលមាន​ស្លាក​លេខ ២K-៤៩៣១ ពណ៌​សំបក​ឪឡឹក​ចត​ទុកចោល រួច​លោក​ក៏​ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​គោះទ្វារ​ឡាន​នោះ តែ​ម្ចាស់​ឡាន​គេ​ពុំ​បើកទ្វារ​ឡាន​ទេ ពេលនោះ​លោក​ក៏​ដើរ​ចេញមក​ម៉ូតូ​កង់​បី​របស់លោក​វិញ បន្ទាប់មក​ក៏​ឃើញ​មាន​ជនជាតិ​បរទេស​ម្នាក់ទៀត​ចុះ​ពីលើ​ឡាន​ទៅ​គោះទ្វារ​ឡាន​នោះ​ដូចគ្នា តែ​ម្ចាស់​មិនបាន​បើក​ទៀត​។ ក្រោយមក​លោក​ក៏​ឃើញ​អ្នករត់​ម៉ូតូ​កង់​បី​ជាមួយ​លោក​ទៅ​គោះទ្វារ​ដែរ តែ​មា្ច​ស់​រថយន្ត​អា​សើ​ប​នោះបាន​បើក​កញ្ចក់​សួរថា មក​គោះទ្វារ​អញ​ធ្វើ​អី​! ហើយ​ឆ្លើយ​ថែម​ទៀតថា អញ​ជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា រួច​ក៏​បិទទ្វារ​វិញ​។ ពេលនោះ​អ្នករត់​ម៉ូតូ​កង់​បី​ជា​ជនរងគ្រោះ ក៏​គោះទ្វារ​ឡាន​រហូតដល់​បែក​កញ្ចក់​មុខ​បន្តិច ស្រាប់តែ​ប្អូន​ម្ចាស់​ហាង​នោះ​បើករថយន្ត​អា​សើ​ប​ដេញ​បុក​ប៉ង​សម្លាប់​តែម្តង តែ​សំណាងល្អ​មិន​ស្លាប់ ហើយក៏​ត្រូវ​ក្រុម​សន្តិសុខ​របស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​ចូល​វៃ​យ៉ាង​ចាស់ដៃ ធ្វើ​ឲ្យ​អ្នករត់​ម៉ូតូ​កង់​បី​នោះ​ដួលសន្លប់​។ ពេលនោះ​សន្តិសុខ​ក៏​ដើរចូល​ក្នុង​ហាង​វិញ​ធ្វើ​ព្រងើយ​ដូច​គ្មាន​ញញើត​ប៉ូលីស​ទេ​។​

​សាក្សី​រូប​នោះបាន​បន្តទៀតថា បែ​ល​ជនរងគ្រោះ​ជា​អ្នករត់​មូ​តូ​កង់​បី​សន្លប់ គេ ក៏​ឃើញ​មាន​សមត្ថកិច្ច​ប៉ូលីស​ខ្លាហោះ​ម្នាក់​ដើរ​ចូលទៅ​អូសទាញ​អ្នករត់​ម៉ូតូ​កង់​បី​នោះ​យកមក​ថត​ថែមទៀត តែ​ត្រូវ​ពួកលោក​ជា​អ្នករត់​កង់​បី​ស្រែក​ព្រមៗ​គ្នា​ថា «​ពួកវា​រត់​ចូលក្នុង​ហាង​អស់ហើយ​» តែ​ប៉ូលីស​នោះ​ធ្វើ​ដូចជា​ហី​! បន្ទាប់មក​ក្រុម​លោក​ក៏​ដើរទៅ​ស្រែក​នៅមុខ​ហាង ស្រាប់តែ​ឃើញ​ក្រុម​សន្តិសុខ​នោះ​ព្រួត​គ្នា​មក​ទាញ​បិទ​ទា្វរ​របង​ជិត និង​ឃើញ​មាន​កាន់​ដែក​បំពង់​ទីប និង​ដែក​រនាស់​ម្នា​ក់មួយ​គ្រប់​ដៃ​ទៀតផង​។​

​ចំពោះ​ករណីនេះ ក្រុម​អ្នករត់​ម៉ូតូ​កង់​បី​នៅក្នុង​ខេត្តសៀមរាប សូម​សំណូមពរ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ​ទាំងអស់ មេត្តាជួយ​រក​យុត្តិធម៌ ដល់​ជនរងគ្រោះ​ជា​អ្នករត់​កង់​បី​ម្នាក់​នោះ​ផង ព្រមទាំង​ទាមទារ ឲ្យ​មា្ច​ស់​ហាង ឬ​អ្នកតំណាង​ណាមួយ​ចេញ​មុខមក ដោះស្រាយ និង​នាំខ្លួន​ជនបង្ករ​ទាំងអស់​យក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕ ប្រភពពី ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1528ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1716ដង អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅទល់មុខ CTN   អាន1771ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1544ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1864ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1662ដង ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1850ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1758ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1691ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន1626ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39317នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81650នាក់
ខែនេះ    228923នាក់
ឆ្នាំនេះ   2973227នាក់
សរុប   56572123នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:04