សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន

ដោយៈ គម្ពុជា ថ្ងៃទី 24 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1478

ក្រុម​អ្នក​យក​ព័ត៌​មាន​ឲ្យ​ការ​សែត​វិទ្យា​សាស្រ្ត​ខ្មែរ​តាម​បណ្តា​ខេត្ត​ និង​តាម​ខណ្ឌ​មួយ​​ចំ​នួន​បាន​ឲ្យ​ដឹង​ថា​ថ្នាក់​ដឹក​នាំ​កា​សែត​វិទ្យា​សាស្រ្ត​ខ្មែរ​ មិន​បាន​បើក​លុយ​អត្ថ​បទ​ជូន​ពួក​គាត់​​ តាំង​ពី​​ខែ​មិ​នា​ ឆ្នាំ២០១២​ មក​ដល់​បច្ចុប្បន្ន​ ដែល​នាំ​ឲ្យ​ពួក​គាត់​អត់​ទ្រាំ​និ​យាយ​ពុំ​បាន។​

លោក គឹម ហៃ អ្នកយកព័តិមាននៅខេត្តព្រះសីហនុបានឲ្យដឹងថាលោកមិនបាន​បើកប្រាក់​អត្ថបទ​ពីអង្គ​ភាពកាសែតវិទ្យាសាស្រ្តខ្មែរជាច្រើនខែកន្លងមកហើយ តាំងពីនិពន្ធនាយកមុននៅកាន់ដោយឮ​តែគេថាថ្ងៃនេះថ្ងៃនោះរហូតមកដល់ពេលនេះ​។

ទាក់និងបញ្ហាខាងលើនេះ លោក បូរិន្ទ និពន្ធនាយកការផ្សាយបានឲ្យដឹងថាលុយគឺលោក ជា ចំរើន ដែលជាម្ចាស់អង្គភាពនោះមិនទាន់ទម្លាក់លុយមកទេ ហើយគណនីចូលថ្មីនោះកំពុងតែគិត​ប្រហែល​ជា​ចុង​ខែ​វិច្ឆិកា ឆ្នាំ២០១២ ឬ ដើមខែធ្នូ អាចនិងបើកបាន។

ក្រុមអ្នកយកព័ត៌មាន បានឲ្យដឹងថាការនិយាយដោះសានេះមិនមែនជាលើកទីមួយទេសម្រាបថ្នាក់​ដឹក​នាំ​​អង្គភាពនេះ តាំងពីជំនាន់និពន្ធនាយកមុនៗមកម្លេះ។

លោក អ៊ុង សេរីវុទ្ធ គណនីទើបនិងឡើងថ្មី​បាន​ឲ្យដឹង​ថា​មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​រឿង​បែប​នេះ​គឺ​ដោយ​សា​តែ​ថ្នាក់​ដឹក​នាំ​មុនៗ​មួយ​ចំ​នួន​ធ្វើ​ការ​​មាន​ភាព​មិន​ប្រក​តី។ សម្រាប​លោក​មក​ថ្មី​ គ្មាន​ឯក​សារ​គ្រប់​គ្រាន់​សម្រាប​ផ្ទៀង​ផ្ទាត់​ថា​អត្ថ​បទ​អ្នក​យក​​ព័ត៌​មាន​នោះ​មាន​ប៉ុន្មាន​នោះ​ទេ​។ លោក​បាន​បន្ត​ថា​សូម​ឲ្យ​រង​ចាំ​ប្រ​សិន​បើ​គិត​រួច​ហើយ​យក​ទៅ​ឲ្យ​​លោក​​ ​ជា ចំរើន​ មើល​ហើយ​គាត់​ចុះ​ហត្ថ​លេខ​នោះ​ និង​ត្រូវ​បើក​ជា​ (មូលប្បទានប័ត្រ)អោយ។

អ្នក​ស្រី ផល្លី ​ជាបុគ្គ​លិក​រដ្ឋ​បាល​នៅ​កា​សែត​វិទ្យា​សាស្រ្ត​ខ្មែ​រ​ បាន​ឲ្យ​ដឹង​ថា​ឯក​សារ​ដែល​ពាក់​ព័ន្ធ​​ចំ​នួន​អត្ថ​បទ​កា​សែត និង​ចំ​នួន​ចុះ​តាម​គេ​ហទំ​ព័រ អ្នក​ស្រី​បាន​សរុប រួច​រាល់​ហើយ​បញ្ជូន​ទៅ​លោក ​អ៊ុង សេរីវុទ្ធ​ គណនី​នោះ​យូ​ហើយ។

ព័ត៌មានពី ​លោក ភាវុន​ អតីត​ជា​អ្នក​យក​ព័ត៌​មាន​បានឲ្យដឹងថា ​ក្រោយពីលោកតវាយ៉ាងតឹង​សសៃក​ជាមួយ​គណនីលោក អ៊ុង​ សេរីវុទ្ធ ទើបព្រមបើកលុយអោយ។លោកបានបន្តថាលោកមិនដឹងថាខ្លួនឯង​ត្រូវគេបញ្ឈប់​នោះទេ ព្រោះក្រោយពីទទួលលុយហើយខាងអង្គភាពមិនបានបញ្ជូនដំណឹង​ពីការ​បញ្ឈប់ (ច្ចឹងបានខ្ញុំខល​ទៅ​លោកបូរិន្ទ និពន្ធនាយកគាត់មិនលើក)។

លោក បូរិន្ទ បានប្រាប់អ្នកយក​ព័ត៌មាន​យើងថាលោក ភាវុន នោះ​ត្រូវបានបញ្ឈប់ពីការងារហើយ ដោយលោកមិនបានបញ្ជាក់​អំពី​មូល​ហេតុ​នោះទេ។

គួបញ្ជាក់ផងដែរថាកន្លងទៅអង្គភាពកាសែតមួយនេះបានរុះរើថ្នាក់ដឹកនាំជាច្រើនដងមកហើយតាម​ប្រភពបានបង្ហើបថាដោយសាតែការគ្រប់គ្រងមិនប្រកតីទៅលើការចំណាយ។ដោយឡែក​ក្រុមបុគ្គ​លិក​​​ក្នុងការិយាល័យបាននាំគ្នាផ្តិតមេដៃស្នើទៅថ្នាកដឹកនាំ​ក្រសួង​ដែលពាក់​ព័ន្ធមួយចំនួនឲ្យ​ជួយអន្តរា​គម​ទើបបើកលុយឲ្យ ក្រោយមកបុគ្គលិកដែលផ្តិតមេដៃ​នោះ​ត្រូវ​ឈប់​ ទាំងអស់​ដោយសារតែរឿង​ដ៏ចំរូង​ចំរាស់​នេះ នៅតែអ្នកយកព័ត៌មានតាមខេត្ត និងតាមខណ្ឌមួយចំនួននៅក្រុងភ្នំពេញ​ដែលអង្គភាព​នេះ​មិន​បើកលុយឲ្យនៅឡើយ៕ ដោយ៖សុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1445ដង វប្បធម៌~អរិយធម៌   អាន7356ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន2606ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1786ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1654ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន820ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2363ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2102ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1767ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1431ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1987នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7741នាក់
ខែនេះ    316909នាក់
ឆ្នាំនេះ   2327448នាក់
សរុប   51687374នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 18:39