បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញជាតិឈ្មោះ ក្អោប រ៉ន ចោល?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 05 ឆ្នាំ 2019 វេលាម៉ោង 05:41 នាទី ចំនួនអានៈ 1484

នរណាៗក៏គេបានដឹង​ដែរថាលោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ​ជាជនបំផ្លាញធន​ធាន​ធម្ម​ជាតិ បំផ្លាញ​ជាតិ ហើយ​​បំផ្លាញសន្លឹក​ឆ្នោត​របស់គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទង្វើ​ពុក​រលួយចាក់ឬស​​កប់​យ៉ាង​ជ្រៅពុំអាច​កែប្រែបាន​របស់​ បុគ្គល ក្អោបរ៉ន។

១-ដីព្រៃលិច​ទឹកនៅតំបន់៣​ក្នុង​សង្កាត់ជ្រាវ សម្រាប់ត្រីពងកូននៅរដូវ​វស្សារាប់​សិបហិចតា ត្រូវ​បាន​​លោក ក្អោបរ៉ន ចៅសង្កាត់​ជ្រាវ​ ឃុប​ឃិត​គ្នា​ជា​ប្រព័ន្ធ លក់​អោយ​ក្រុម​ឈ្មួញ​មាន​លុយ​មហា​សាល​ដោយសម្ងាត់ ហើយ​បណ្តោយ​អោយ​ឈ្មួញ​​ឈូសឆាយ​កាប់ឆ្ការរុករានទន្ទ្រានបើ​ទោះ​ជា​ក្អោបរ៉ន ​ដឹកថា​ជាដីរបស់រដ្ឋក្រោម​ការ​គ្រប់គ្រង​របស់ខ្លួន​​ហើយក៏ដោយ។

២-បឹងបួរត្រពាំង​បុរាណ ក្អោបរ៉ន បិតភ្នែក​អោយ​បក្សពួក​របស់ខ្លួន​លុប​យក​ដីលក់ ឬសាងសង់គេ​ហដ្ឋានរាប់​សិប​កន្លែងនៅសង្កាត់​ជ្រាវ ជាថ្នូរក្នុងការ​យក​លុយក្រោម​តុដាក់ហោប៉ៅប៉ាវ​ស្រីក្មេង​តាម​ខ្ចុះ និង​តាម​ហាងខារ៉ាអូខេនាពេលរាត្រីកាល។

៣-ក្អោបរ៉ន ចំណាយថវិការជាតិ សូកប៉ាន់ស្ថាប័នឯករាជ​មួយចំនួន​ដើម្បីបិត​បាំង​រឿង​រាវ​អាស្រូវ​ និង​អំពើពុក​រលួយ​របស់ខ្លួនដែល​បាន​កើត​ឡើង​នៅក្នុង​សង្កាត់​ជ្រាវ។

៤-ក្អោបរ៉ន ធ្វើ​ជាមេឃុំ/ចៅសង្កាត់​ជ្រាវជាយូរ​ឆ្នាំ តែ​មិន​មាន​ការ​អភិវឌ្ឍន៍អ្វីសោះ មាន​តែ​ការ​ឃុប​ឃិតបំផ្លាញធនធានធម្ម​ជាតិ ជាហេតុធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅសង្កាត់​ជ្រាវ​ស្អប់ខ្ពើម បោះឆ្នោត​ទម្លាក់ដោយសម្ងាត់ ​កាលអីអាណត្តិមុន (បោះឆ្នោតឃុំសង្កាត់)។

៥-ក្អោបរ៉ន អោយក្មួយរបស់ខ្លួន​ឈ្មោះ ក្អោប បុត្រា ដែលជាបុគ្គលធ្លាប់ជាប់គុគ គម្រាមកំហែង​ប៉ុង​ប៉ង​សម្លាប់​អ្នក​កាសែត​ ដើម្បីបំបិតមាត់ មិន​អោយ​ផ្សាយរឿង​រាវ​អាស្រូវ និង​រឿង​ពុក​រលួយ​​ដែល​ខ្លួន​បាន​ប្រព្រឹត្តកន្លង​មក។

៦-ក្អោមរ៉ន ឃុបឃិត​គ្នា​ជាប្រព័ន្ធ ឈូសព្រៃ​អាង​ស្តុកទឹក​ទំនប់៧៨ជាង​២០០ហិចតា ហើយកាយ​យក​ដី​លក់យក​លុយដាក់ហោប៉ៅ ដោយធ្វើ​របាយការណ៍បោកសម្តេច​ព្រះសង្ឃរាជ​ទេពវង្សថា ធ្វើ​បារាយណ៍ជូន​ព្រះអង្គ ដោយ​ប្រើស្តាយយក​​ស្លឹកត្នោត​ខ្ចប់ស្ករត្នោត បើទោះជាក្អោបរ៉ន​ដឹងថា ការជីកកកាយយកដី​លក់នេះ​គ្មាន​ច្បាប់​ទម្លាប់​អ្វីក៏ដោយ។

៧-ក្អោបរ៉ន យកទួនាទីជាមន្ត្រីសាធារណះ ដាក់ពាក្យបណ្តឹង​អ្នកកាសែត ដែល​ជា​ពល​រដ្ឋ​របស់​ខ្លួន​​ ទៅតុលាការខេត្តសៀមរាប ក្នុង​ការ​គម្រាម​កំហែង ដើម្បីបំបិតមាត់ កុំអោយផ្សាយរឿង​អាស្រូវ​​របស់ខ្លួនបន្តទៅទៀត។

៨-ក្អោបរ៉ន ជាចៅសង្កាត់ដែលមានវ័យចំណាស់ តែចរិតឆេវឆាវ ក្អេងក្អាងដូចក្អាត់ចូល​ក្អម ប្រើ​ពាក្យ​អសុរោះ អាមឹងឯងអញ់ គោះតុគោះកៅអី ក្នុង​ពេល​សម្រប​សម្រួលរឿង​វិវាទ​របស់​អ្នក​កាសែត និង​ប្រធានសហគមន៍ ដែល​ទង្វើ​ទាំង​នេះត្រូវ​បាន​ពលរដ្ឋ​រិះគន់ថា មិន​សម​កាន់​តំណែង​ជា​ចៅ​សង្កាត់​នោះទេ គួរតែជាអ្នកបោស​សម្រាម​ក្នុង​សង្កាត់ទើប​បាន​សម។

៩-ថ្នាក់ដឹកនាំជាតិ និង​ថ្នាក់ដឹកនាំក្រោមជាតិ ពិត​ជាអាប់ឱនកិត្តិយសព្រោះតែបុគ្គល​ ក្អោមរ៉ន ដែលបាន​ប្រព្រឹត្ត និង​​កំពុងតែ​ប្រព្រឹត្ត​នាពេល​បច្ចុប្បនេះ ហើយ​និង​បន្ត​បាត់​បង់​ការ​គាំទ្របន្ត​ទៅ​ទៀត​បើ​នៅ​តែ​ទុក ក្អោបរ៉ន អោយធ្វើ​ជាចៅ​សង្កាត់ជ្រាវ​​បន្តទៀត។

សម្តេច​ ហ៊ុនសែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេច សខេង ឧបនាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណអភិបាល​ខេត្តសៀមរាប សូម​មេត្តាចាត់​ចែងវះកាត់​បុគ្គល ក្អោបរ៉ន ចៅសង្កាត់​ជ្រាវ​នេះចេញទៅ កំទុកនៅអោយ​បន្ត​បង្ក​វិនាស​កម្ម​ធនធាន​ធម្ម​ជាតិ​នៅសង្កាត់​ជ្រាវ​បន្តទៀត ម្យ៉ាង​វិញ​ទៀត ដើម្បី​ស្រោចស្រង់សម្លេង​គាំទ្រ​ពីប្រជាពលរដ្ឋ​នៅសង្កាត់​ជ្រាវ​មក​វិញ សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិក្រោយៗទៀត៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1316ដង បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1514ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1572ដង តើអៀរគឹមស្រេង ជានរណា?   អាន1498ដង Apple iPhone 6 official sales kick off in a number of countries   អាន3131ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1603ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1425ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន1907ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2187ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន1807ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      20081នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    166565នាក់
ខែនេះ    549845នាក់
ឆ្នាំនេះ   1932077នាក់
សរុប   51292003នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:55