នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន

ដោយៈ ចរិយា ភ្នំពេញ ថ្ងៃទី 27 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1652

តារា​កំប្លែង​នាង សុខ ចាន់​ធីតា ហៅ​កាតុ ស្ទើរ​ឆេះ​ដុំ​នៅ​ពេល​គេ​ថា រូប​នាង និង​ស្វាមី​ឈាន​ដល់​ផ្លូវ​បំបែក​ ដោយ​សារ​គ្មាន​លទ្ធ​ភាព​បង្កើត​កូន​ប្រើ​នឹង​គេ​នោះ​ ទោះ​បី​ជា​ខំ​ជិះ​យន្ត​ហោះ​ទៅ​ដល់​ប្រទេស​ជប៉ុន​ក្តី​។

មន្ទិល​ជុំវិញ​ ភាព​អវិជ្ជមាន​នៃ​ការ​បដិសេធ​មិន​ប្រាប់​លទ្ធផល​ស្តី​ពីការ​ពិគ្រោះ និង​ពិនិត្យ​សុខភាព​ជា​មួយ​គ្រូ​ពេទ្យ​ជប៉ុន​ពី​បញ្ហា​អត់​កូន​របស់​តារា​ កំប្លែង​នាង សុខ ចាន់ធីតា ហៅ កាតុ​ ត្រូវ​បាន​បុរស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់ ដែល​អះអាង​ថា ​ស្គាល់ ​និង​រាប់​អានប្តី​​នាង គឺ​លោក​ គង់​ សុគន្ធា ឲ្យ​ដឹង​ថា ពេល​នេះ​សម្ព័ន្ធ​ភាព​ប្តី​ប្រពន្ធ​របស់​នាង កាតុ និង​ប្តី សុគន្ធា​ បាន​កាត់​ផ្តាច់​ ព្រោះ​តែ​នាង​ កាតុ មិន​អាច​មាន​លទ្ធភាព រក​កូន​មួយ​គ្រាប់​ឲ្យ​ប្តីនោះ។ ប៉ុន្តែ​​នៅ​ពេល​ចោទ​សួរ​បញ្ហា​នេះ​ដល់​តារា​កំប្លែង​នាង សុខ ចាន់ធីតា នោះ នាង​បែរ​ជា​សម្តែង​ភាព​ភ្ញាក់​ផ្អើល ហើយ​បដិសេធ​មិន​បក​ស្រាយ​វែង​ឆ្ងាយ​ឡើយ ដោយ​នាង​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​ប្រភព​ជា​អ្នក​តាម​រំខាន​សេចក្តី​សុខ សុភមង្គល​របស់​នាង​ និង​មាន​បំណង​បង្ខូច​កិត្តិយស​កេរ្តិ៍​ឈ្មោះ​នាង។ អ្នក​នាង​កាតុ ​និយាយ​ថា៖​«ខ្ញុំ​យល់​ថា អ្នក​ដែល​និយាយ​រឿង​នេះ គេ​មាន​បំណង​បង្កាច់​បង្ខូច​ខ្ញុំ…»។

គួរ​រំឭកថា​ កាល​ពីដើម​ខែ​សីហា​ក្នុង​ដំណើរ​ទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន​ ដោយ​មាន​ការ​ជូន​ដំណើរ​ដល់​ព្រលាន​យន្តហោះ​ដោយ​ផ្ទាល់​របស់​ស្វាមី​នាង​នោះ ​តារា​កំប្លែង​សម្ញែង​ភាព​សិច​ស៊ី​នាង សុខ ចាន់​ធីតា ហៅ​កាតុ បាន​ឲ្យ​ដឹង​ថា ដំណើរ​ទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន​នេះ នាង​នឹង​ទៅ​ជួប​ពិភាក្សា​ជាមួយ​នឹង​ពេទ្យ​ជប៉ុន ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ចង់​បាន​កូន​ ក្រោយ​ពេល​នាង​បាន​សម្តែង​ក្តី​បារម្ភ​ខ្លាច​ក្រែង​មិន​អាច​មាន​កូន​ បន្ទាប់​ពី​រៀប​ការ​ជា​ផ្លូវ​ការ​អស់​រយៈ​ពេល​ជិត​៦​ឆ្នាំ​នោះ​ ពួក​គេ​ទាំង​ពីរ​មិន​អាច​មាន​លទ្ធភាព​ស្វែង​រក​កំណប់​ទ្រព្យ​កូន​ប្រុស ​ ស្រី​បាន​មួយ​គ្រាប់​សោះ​ឡើយ​។ ខណៈ​ដែល​បញ្ហា​នេះ​ បាន​ក្លាយ​ជា​ក្តី​បារម្ភ​ចុង​ក្រោយ​របស់​នាង ​ស្វាមី រួម​ជាមួយ​នឹង​ក្រុម​គ្រួសារ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន1719ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1853ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1498ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2217ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1598ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1773ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន2028ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1562ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2486ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1908ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38557នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80890នាក់
ខែនេះ    228163នាក់
ឆ្នាំនេះ   2972467នាក់
សរុប   56571363នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:40