កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ

ដោយៈ ភ្នំពេញ ថ្ងៃទី 29 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 01:02 នាទី ចំនួនអានៈ 1406

៖រថយន្ត​របស់​កង​រាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​២គ្រឿង ត្រូវ​បាន​​ក្រុម​អ្នក​បោះឆ្នោត​ដែល​រក​ឈ្មោះ​មិន​ឃើញ​វាយ​កំទេច និង​ដុត​បំផ្លាញ​ខ្ទេច​គ្មាន​សល់​នៅ​វេលា​រសៀល​ថ្ងៃទី២៨ កក្កដា នេះ ខាង​មុខ​វត្ត​ស្ទឹង​មានជ័យ​ក្នុង​រាជធានី​ភ្នំពេញ។

បើតាម​សាក្សី​មួយ​រូប​ដែល​ស្ថិត​ក្នុង​ហេតុ​ការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​ដែល​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​របស់​កង​រាជ​អាវុធ​ហត្ថ​២គ្រឿង​នេះ ពី​ដំបូង​ឡើយគឺ​​សារ​ក្រុម​អ្នក​បោះឆ្នោត​ដែល​រក​ឈ្មោះ​មិន​ឃើញ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​បាន​ទៅ​សាកសួរ​ប្រធាន​ការិយាល័យ​នៅ​ក្នុង​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ​។ ជាមួយ​គ្នា​នោះ​ដែរ ក៏​មាន​បុរស​ម្នាក់​បាន​ចេញ​មុខ​មក​​ឆ្លើយ​ជំនួស ធ្វើ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​​ផ្ទុះ​កំហឹង រហូត​ដល់​មាន​អន្តរាគមន៍​ពី​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​កង​រាជ​អាវុធ​ហត្ថ​ដែល​មាន​គ្នា​ចំនួន​២រថយន្ត​នោះ មិនអាច​ទប់​ឈ្នះ​នឹង​កំហឹង​របស់​ប្រជាពលរដ្ឋ​បាន​ឡើយ រហូ​ត​ឈាន​ទៅ​ដល់​ការ​ដេញ​វាយ​ក្រុម​កង​រាជ​អាវុធ​ហត្ថ​ទាំង​នោះ​ទៀត បណ្តាល​ឲ្យ​កងរាជ​អាវុធ​ហត្ថ​ទាំង​នោះ​បាញ់​កាំភ្លើង​ឡើង​លើ​ចំនួន​១០គ្រាប់។

ភ្លាម​នោះ​ដែរ ភ្លើង​កំហឹង​ប្រជាពលរដ្ឋ​ក៏​កាន់​តែ​ឆេះ​ខ្លាំង​ឡើង រហូត​នាំទៅ​ដល់​ការ​វាយ​កំទេច​រថយន្ត​កងរាជ​អាវុធ​ហត្ថ​ទាំង​២គ្រឿង​នោះ​តែ​ម្តង​ទៅ។

នៅ​មិន​ទាន់​មាន​សេច​ក្តី​រាយ​ការណ៍​អំ​ពី​ការ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​នោះ​ទេ​៕ ប្រភពពី ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2035ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1340ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន1924ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1337ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1640ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1613ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន2053ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2424ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121228ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1411ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1677នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    40719នាក់
ខែនេះ    349887នាក់
ឆ្នាំនេះ   2360426នាក់
សរុប   51720352នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 03:25