លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ

ដោយៈ អាន ស៊ីថាវ ព្រះវិហារ ថ្ងៃទី 24 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 12:19 នាទី ចំនួនអានៈ 1882

លោក​នាយក​រដ្ឋមន្ត្រី​ព្រមាន​ថា នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ឬ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ឲ្យ​ទេ បើ​សិន​ជា​ដី​នោះ​មាន​ទំនាស់​ទាក់​ទង​នឹង​រឿង​នយោបាយ។

RFA/Sok Serey

០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

លោក ហ៊ុន សែន ថ្លែង​ដូច​នេះ​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា។

បញ្ហា​នេះ អ្នក​វិភាគ​បាន​អះអាង​ថា ករណី​ប្រជាពលរដ្ឋ​ងាក​ទៅ​ពឹង​លើ​គណបក្ស​នយោបាយ អង្គការ​នានា ដើម្បី​ដោះស្រាយ​នោះ គឺ​ដោយ​សារ​តែ​ការ​បាត់​បង់​ជំនឿ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ដែល​គ្មាន​វិធានការ​សមស្រប ឬ​គ្មាន​យុត្តិធម៌​សម្រាប់​ពួក​គាត់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា ថា គោល​នយោបាយ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ច្រើន​លាន​ហិកតារ ហើយ​ក្នុង​នោះ​ដែរ​រដ្ឋាភិបាល​ក៏​បាន​ត្រៀម​ទុក​ដី​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​អនាគត​ផង​ដែរ នៅ​ពេល​ដែល​ប្រជាជន​កាន់​តែ​មាន​កំណើន​ខ្ពស់។ លោក​បញ្ជាក់​ថា ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ដល់​ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន។

ការ​អង្កេត​ផ្នែក​សេដ្ឋកិច្ច សង្គម​កិច្ច បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​ក្បាល​ដី​ចំនួន​ជាង ២​លាន ៨​សែន ជា​ដី​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​តាម​តួ​លេខ​បញ្ជាក់​ថា កសិករ​មាន​ដី​កសិកម្ម​ជា​មធ្យម​ប្រមាណ ១​ហិកតារ។ ផ្ទុយ​ទៅ​វិញ ការ​ស្រាវ​ជ្រាវ​ថ្មី​នានា​បាន​បង្ហាញ​ថា គ្រួសារ​មាន​ដីធ្លី​មាន​ប្រមាណ​កន្លះ​ហិកតារ​សម្រាប់​គ្រួសារ​នីមួយៗ ដែល​បាន​បង្ហាញ​អំពី​អសមភាព​នៃ​ការ​កាន់​កាប់​ដី​នៅ​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវ​ជ្រាវ និង​បណ្ដុះ​បណ្ដាល​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា គ្រួសារ​ចន្លោះ​ពី ១២% ទៅ ១៥% នៃ​ចំនួន​គ្រួសារ​នៅ​ជនបទ គឺ​គ្មាន​ដី​កសិកម្ម​ទេ ហើយ​អ្នក​ដែល​គ្មាន​ដីធ្លី​នឹង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ប្រមាណ ២% ។ តាម​ការ​ប៉ាន់ស្មាន​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ បាន​បង្ហាញ​ថា ទំនាស់​ដីធ្លី​មាន​កើន​ឡើង​លើស​ពី ២០% រៀង​រាល់​ឆ្នាំ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ទំនាស់​ដីធ្លី​ដែល​កើត​ឡើង​ដោយ​សារ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាមួយ​ប្រជាពលរដ្ឋ គឺ​ត្រូវ​កាត់​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​វិញ ប៉ុន្តែ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ដោះស្រាយ​ទំនាស់​ដីធ្លី​ណា​ដែល​ទាក់​ទង​នឹង​រឿង​នយោបាយ​នោះ​ទេ។

តែ​ទោះ​យ៉ាង​ណា លោក​បាន​អះអាង​ថា ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី មិន​មាន​ការ​រើសអើង​មក​ពី​គណបក្ស​ណា​មួយ​ឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជម្លោះ​ដីធ្លី​ដែល​កើត​ឡើង គឺ​ដោយ​សារ​អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​វិធានការ​ដោះស្រាយ​សមស្រប​ណា​មួយ ដែល​ជំរុញ​ឲ្យ​អ្នក​ដែល​មាន​ជម្លោះ​ដីធ្លី ប្រើប្រាស់​អង្គការ ឬ​តំណាង​រាស្ត្រ​ឲ្យ​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ជំនួស​វិញ។

លោក អំ សំអាត បញ្ជាក់​ទៀត​ថា តួនាទី​របស់​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ណា​ក៏​ដោយ ត្រូវ​មាន​ភារកិច្ច​​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ពេល​មាន​ទុក្ខ​លំបាក។

រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​កំណែ​ទម្រង់​ដីធ្លី​ជា​គោល​នយោបាយ​ដីធ្លី​មួយ កំណត់​យក​ការងារ​រដ្ឋបាល ការ​គ្រប់គ្រង និង​ការ​បែង​ចែក ជា​គោល​នយោបាយ​ស្នូល​ក្នុង​ការ​ពង្រឹង​វិស័យ​កសិកម្ម។ ក្នុង​នោះ អាទិភាព​ជា​ចម្បង គឺ​ត្រូវ​ពង្រឹង​សុវត្ថិភាព​កាន់​កាប់​ដីធ្លី តាម​រយៈ​ការ​ចុះ​បញ្ជី​ដីធ្លី។

របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា កន្លង​មក បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប្រមាណ​ជាង ១​លាន ៦​សែន​ប័ណ្ណ ចេញ​ឲ្យ​ប្រជាជន​រួច​រាល់​ហើយ ដែល​ស្មើ​នឹង​ប្រមាណ ២៥% នៃ​ក្បាល​ដី​សរុប ហើយ​រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​បាន​ចំនួន ៦៥% នៅ​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1707ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1872ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2337ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1642ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1722ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1907ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2677ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន2142ដង សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន1503ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1566ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31548នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73881នាក់
ខែនេះ    221154នាក់
ឆ្នាំនេះ   2965458នាក់
សរុប   56564354នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:17