ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

ដោយៈ Facebook ​ភ្នំពេញ ថ្ងៃទី 18 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:29 នាទី ចំនួនអានៈ 1369

សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ និងបុរីកីឡា បានចាប់ផ្ដើមកក្រើកសាជាថ្មី ពីរសប្ដាហ៍បន្ទាប់ពីសមាជិកសកម្មរបស់ ពួកគេត្រូវបានចាប់ឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់មិនសមទំនងពី សំណាក់អាជ្ញាធរ និងក្រុមហ៊ុន។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ សមាជិកនៃសហគមន៍បឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងប្ដីរបស់គាត់ លោក លួស សាខន បាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសង្កាត់ស្រះចក ហើយត្រូវបានជនស៊ីវិលមួយក្រុមមានគ្នាជាង១០នាក់ ចាប់បញ្ចូលទៅក្នុងរថយន្តពណ៌សគ្មានស្លាកលេខ រួចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ផ្សារកណ្ដាល២ ដោយគ្មានបង្ហាញឬអានដីការបង្គាប់ឲ្យនាំខ្លួនអ្វីទាំងអស់។ ប៉ុន្មានម៉ោងក្រោយការចាប់ខ្លួន តុលាការរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនរបស់គាត់ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ«ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស» ប៉ុន្តែក្នុងបទចោទដូចគ្នានេះ ប្ដីរបស់គាត់ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ ក្រោមការឃ្លាំមើល និងត្រួតពិនិត្យតាមផ្លូវតុលាការ ។

មួយថ្ងៃបន្ទាប់ពីការឃុំខ្លួនស្ត្រីក្នុងសហគមន៍បឹងកក់  តុលាការក៏បានសម្រេចឃុំខ្លួនអ្នកស្រី ទឹម សាក់មុន្នី ដែលរស់នៅក្រោមកាំជណ្ដើរនៃអគារផ្ទះល្វែងបុរីកីឡាជាបណ្ដោះអាសន្ន នៅគុកព្រៃសផងដែរ បើទោះជារកមិនឃើញនូវបទល្មើសដូចការចោទប្រកាន់របស់អ្នកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ក្ដីដោយតុលាការបានបង្វែរបទចោទមកលើអ្នកស្រីពីបទ«ប្រកាសបំភ្លៃការពិត»។

«ដោះលែងជីដូន អ្នកម្ដាយ ប្រពន្ធ…សមាជិករបស់យើងខ្ញុំវិញមក ពួកគាត់គ្មានកំហុសទេ» នេះជាសម្រែកទាមទាររបស់ក្រុមអ្នកភូមិ ខណៈពួកគេបាននាំគ្នាដើរក្បួនតវ៉ាសាជាថ្មីកាត់តាមមហាវិថីនានាក្នុងខណ្ឌដូនពេញ កាលពីម្សិលមិញ ដើម្បីនាំញ្ញតិទៅដាក់នៅស្ថានទូតអាមេរិក អង់គ្លេស និងបារាំងប្រចាំកម្ពុជា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យជួយដោះលែងសមាជិកសកម្មរបស់ពួកគេ។

ក្នុងការដើរក្បួនតវ៉ានេះ គេសង្កេតឃើញក្រុមអ្នកតវ៉ាជាង១០០នាក់ មកពីសហគមន៍ទាំងពីរ បាននាំគ្នាទូលសបុក្រមាន់ដែលមានតែពងខ្វះមេក្រាប ខ្លះកាន់ផ្កាឈូក ផ្ទាំងគំនូព្រះពុទ្ធត្រាស់ដឹង និងរូបជញ្ជីងយុត្តិធម៌ដែលមានបិទរូបថតអ្នកស្រីយ៉ោម បុប្ផានិងពាក្យថាដោះលែងនៅអមសងខាងនៃរូប ចំណែកម្ខាងទៀតនៃកូនថ្លឹង មានសរសេរពាក្យថា បោះព្រំ១២,៤៤ហិកតា និងផ្ដល់កម្មសិទិ្ធគ្រប់គ្រួសារ ហើយខ្លះទៀតកាន់បដាតូចៗ ទាមទារឲ្យដោះលែងអ្នកម្តាយនិងជីដូនរបស់ពួកគេ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1514ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន1861ដង សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន1301ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1616ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1491ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2136ដង សារគោរបជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា   អាន1934ដង តុលាការ​ខេត្ត​​កោះកុង​ដាក់​គុក​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ៦​ខែ   អាន1534ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1516ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1512ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42775នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    145946នាក់
ខែនេះ    529226នាក់
ឆ្នាំនេះ   1911458នាក់
សរុប   51271384នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 23:36