តារាសម្តែងនាង អ៊ិន វរលក្ខណ៍ទេពី បានឡើងយន្តហោះទៅកាន់ប្រទេសអូស្ត្រាលី កាលពីសប្តាហ៍មុននេះ ហើយការទៅអូស្ត្រាលីនោះ ត្រូវបានធ្វើឡើងដោយស្ងប់ស្ងាត់ទាំងមន្ទិល ខណៈទស្សនិកជនតែងសម្តែងការសង្ស័យជុំវិញចំណងស្នេហ៍របស់នាងកន្លង មក។
ជាប់ជាតារាមិនទាន់នឹងបានលេចមុខស្រួលបួលផង ស្រីស្អាតចំណាត់ថ្នាក់លេខមួយ របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន អ៊ិន វរលក្ខណ៍ទេពី ក៏បានបាត់មុខទៅវិញ បន្ទាប់ពីតារារូបនេះ បានជួបនូវរលកព្យុះរឿងអាស្រូវបោកប្រាស់ប្រាក់កាសពីបុរសអាមេរិក ជាង៣ម៉ឺនដុល្លារ។
ការលេចមុខជាថ្មីក្រោយសំងំលាក់ខ្លួនក្រៅរង្វង់សិល្បៈជិត៤ឆ្នាំ នេះ ត្រូវបានគេមើលឃើញថា តារាស្រីរូបនេះ នៅតែមានសម្រស់ស្រស់ផូរផង់ និងកាន់តែមានភាពហ៊ឺហាជាងតារាប្រុសស្រីនានាដែលខិតខំធ្វើការ ហូរញើសទាំងយប់ទាំងថ្ងៃទៅទៀត។ ភាពមានបាននេះ នៅតែជាមន្ទិលសម្រាប់ក្រុមអ្នកសិល្បៈមួយចំនួន និងទស្សនិកជននៅឡើយ។
ពួកគេបានលើកឡើងថា តើនៅពេលនេះតារាស្រីដែលតែងទៅណាមកណាមានអ្នកហែហមជាមួយរថយន្ត ទំនើបម៉ាក Range Rover ពាក់ស្លាកលេខបណ្តោះអាសន្នម្នាក់នេះមានអ្វីជាអាថ៌កំបាំង? អ៊ិន វរលក្ខណ៍ទេពី បានហក់ចូលប្រឡូកក្នុងជីវិតសិល្បៈតាមរយៈការប្រឡងកម្មវិធីស្រី ស្អាតប្រុសស្អាតរបស់បណ្តាញស្ថានីយទូរទស្សន៍ស៊ីធីអិន កាលពីឆ្នាំ២០០៥។
នៅពេលនោះស្រីស្អាតរូបនេះបានទទួលចំណាត់ថ្នាក់លេខ១ ហើយនាងក៏បានទទួលការងារពីស្ថានីយទូរទស្សន៍មួយនេះភ្លាមៗតែម្តង ក្នុងនាមជាពិធីការិនីវ័យក្មេង។ ទើបតែសាងកេរ្តិ៍ឈ្មោះលើ វិថីសិល្បៈមិនទាន់ក្តៅសាច់ដុំផង ស្រីស្អាតម្នាក់នេះក៏បានទទួលរងការចោទប្រកាន់ពីសំណាក់បុរស អាណិកជនអាមេរិកថា នាងបានបោកប្រាស់ប្រាក់របស់គេជាង៣ម៉ឺនដុល្លារ តែតារារូបនេះក៏បានដាក់ពាក្យបណ្តឹងភ្លាមៗមិនឲ្យចាញ់ចិត្តការ ចោទប្រកាន់គ្មានមូលដ្ឋាននោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញដែរ។
កាល នោះ អ៊ិន វរលក្ខណ៍ទេពី បាននិយាយថា ការចោទប្រកាន់របស់បុរសម្នាក់នោះ គឺជាមេរៀនគួរឲ្យភ័យខ្លាចសម្រាប់នាង នៅពេលតាមស្រឡាញ់នាងមិនបាន ចុងក្រោយក៏មួលបង្កាច់បំផ្លាញកិត្តិយសរបស់នាងតែម្តង៕
ថ្ងៃនេះ | 38471 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 80804 | នាក់ |
ខែនេះ | 228077 | នាក់ |
ឆ្នាំនេះ | 2972381 | នាក់ |
សរុប | 56571277 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:34 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net