ព័ត៌មានក្ដៅ

    កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 03:02 នាទី ចំនួនអានៈ 651

    នៅព្រឹក​ថ្ងៃទី០១​ខែ​មិថុនាឆ្នាំ២០១៧​នេះ សាលា​អនុវិទ្យាល័យ​​មិត្តភាព​ខ្មែរ-ជប៉ុន​ព្រះឥន្ទ្រ​កោសា ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ បាន​បើក​កម្ម​វិធី​ បើក​ផ្សារ​ប្រតិដ្ឋ​ លើក​ទី៦​ ក្រោម​​អធិបតីភាពលោកទំ​ទាវ អ៊ុង-វុនលី សៀងណាំ ​លោក លី-ប៊ុនណា អនុប្រធាន​មន្ទ្រី​រ​អប់រំយុវជន​ និង​កីឡាខេត្ត​ និង​​​​លោក ហុង-ហ៊ុយអ៊ាន នា​យក​សា​លា​ រួម​ជាមួយលោកគ្រូ ​អ្នក​គ្រូ អាណាព្យាបាលសិស្ស ភ្ញៀវ​កិត្តិយស់ និង​សិស្សា​នុសិស្ស​យ៉ាង​ច្រើន​កុះករ។

    បន្ទាប់ពីឧទ្ទេស​នាម​គណ​អធិបតី ​ភ្ញៀវ​កិត្តិយស និង​គោរព​ទង់​ជាតិ លោក ហុង ហ៊ុយអ៊ាន នាយកសាលា​​បាន​ឡើង​ថ្លែង​មតិ​ស្វា​គមន៍ ក្នុង​កម្ម​វិធីខាង​លើ ហើយ​បាន​ពន្យលថា ˝ផ្សារ​ប្រតិដ្ឋ˝ ​គឺ​ជា​ផ្សារមួយ​ដែល​បើ​ក​ហើយ​ វា​និង​រលាយ (បិត) ​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ លោកនាយក​សាលា​បាន​បន្តថា ផលិតផល​ដែល​លក់​នៅ​ក្នុង​ផ្សារ​នេះ​គឺ​ជាផលិតផល​ធម្ម​ជាតិ និង​ជា​ផលិទ្ធផល​ដែល​កើត​ចេញ​ពី​ស្នាដៃ​របស់​សិស្ស​ ដែល​បាន​រៀន​សូត្រ​ពី​លោក​គ្រូ ​អ្នក​គ្រូ ​ផ្នែក​គេហវិទ្យា ហើយ​អ្នក​ដែល​ចូល​ទិញ​ផលិតផល​នៅ​ក្នុ​ង​ផ្សា​រនេះ ត្រូវ​ប្តូរប្រាក់​ទៅ​ជាក្រដាស​ (គូប៉ុន) សិន ដើម្បី​រក្សានូវ​អនាម័យ​ល្អ។ ជាចុង​ក្រោយ​លោក​នាយក​សាលា បាន​ថ្លែង​អំណរគុណ​ដល់​គណអធិប​តី​ ភ្ញៀវ​កិត្តិយស អាណាព្យា​បាល​សិស្ស លោកគ្រូ អ្នក​គ្រូវ និង​សិស្សានុសិស្ស​ទាំង​អស់​ដែល​បានគាំទ្រ និង​ចូល​រួម​ក្នុង​កម្ម​វិធី​បើក​ផ្សារ​ប្រតិដ្ឋ​ខាង​លើនេះ ហើយ​លោកនាយក​បាន​ផ្តាំ​ផ្ញើ​អោយ​សិស្សា​នុសិស្ស​ទាំង​អស់​ព្យា​យាម​រៀន​សូត្រ​​អោយ​បាន​ពូកែ កុំ​អោយ​អវត្តមាន និង​ជៀស​អោយ​ផុត​ពី​អំពើ​អបាយ​មុខ​ និង​ជៀស​អោយ​ផុត​ពី​គ្រឿង​ញៀន ដែល​សង្គម​កំពុងស្អប់​ខ្ពើម។ (សូមចុចមើល​វីដេអូខាងក្រោម)

    លោក​ លី ប៊ុនណា អនុប្រធាន​មន្ទីរ​អប់​រំយុវជន​ និង​កីឡាខេត្តសៀមរាបបាន​ឡើង​ថ្លែង​មតិសំណេះ​សំណាល​ក្នុង​​កម្ម​វិធីខាងលើ​ ហើយ​លោក​ក៏បាន​រំលឹក​ឡើង​វិញ​នៅ​ថ្ងៃទី០១ខែមិថុនានេះ​ ដែល​ជា​ថ្ងៃខួប​លើក​ទី៦៨​នៃការ​ប្រារព្ធ​​ទិវា​កុ​មារជាតិ និង​​អន្តរ​ជាតិនៅ​លើ​ពិ​ភព​​លោក​ ដែល​ជាទង្វើ​អមនុស្ស​ធម៌ ធ្លាប់​​កើត​មាន​ឡើង​ចំ​ពោះ​នុស្ស​ជាតិ​ ក៏ដូច​ជាកើត​មាន​ឡើង​ចំ​ពោះ​កុមារ កាល​ពី​ឆ្នាំ ១៩៤២-១៩៤៤ ក្នុង​សង្គ្រាម​លោក​លើក​ទី២ ដែល​មាន​ការ​កាប់​សម្លាប់​ពី​ពួក​មហាអំ​ណាច​។ លោក​ លីប៊ុនណា បាន​រំលឹក​បន្ថែម​ថា ​កាល​ពី​ឆ្នាំ១៩៧៥-១៩៧៩ នៅ​ប្រទេស​កម្ពុជា​ក៏មាន​ព្រឹត្តិការណ៍ស្រដៀង​គ្នា (១៩៤២-១៩៤៤ ) នេះ​ផងដែរ ដែល​ប្រ​ជាជន​កម្ពុជា​ត្រូវ​បាន​សម្លាប់​រង្គាលស្ទើរ​ដាច់​ពូជ​ដោយ​ពួក​ខ្មែរ​ក្រហម ហើយ​នៅ​ក្នុង​នោះ​ផង​ដែរ​កុមារ​ក៏ត្រូវ​បាន​គេ​សម្លាប់​ជា​ច្រើន​ និង​ស្លាប់​ដោយ​ស្ថាន​ភាព​ក្នុង​ការ​រស់​នៅ​ទៀតផង។ លោកលីប៊ុនណាថ្លែងថា ខ្មួយៗ​សិស្សា​នុសិស្ស​ត្រូវ​ចេះ​ស្រលាញ់​សន្តិភាព ស្រលាញ់​ជាតិមាតុភូមិ ខិត​ខំ​រៀនសូត្រអោយ​បាន​ខ្លាំង​ពូកែ ដើម្បី​ជាទំពាំង​ស្នង​ឬស្សី​របស់ប្រទេស​កម្ពុជាទៅ​ថ្ងៃអនាគត់។ លោកលីប៊ុនណា បាន​បន្ថែម​ជាចុង​ក្រោយ​ថា ការ​បើក​ផ្សារ​ប្រតិដ្ឋ​នេះ គឺ​ចង់​អោយ​ក្មួយៗចេះរកស៊ី ចេះ​រៀប​ចំគំរោងការ ចេះ​ផលិត ផលិតផល ចេះលក់ដូរ ចេះគិត​គូរពីចំណេញ​ខាត​ ដើម្បី​ជាបទពិសោធន៍ទៅ​ថ្ងៃអនាគត់ និង​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​លើ​ភិភព​លោក​ផងដែរ។

    កម្មវិធីកាត់​ខ្សែបូរត្រូវ​បាន​ប្រព្រឹត្តិឡើង​ក្រោម​អធិបតីភាព​លោកជុំទាវ អ៊ុង វុនលីសៀងណាំ លោក លី ប៊ុន​ណា អនុប្រធាន​មន្ទីរ​អប់​រំ​យុវជន និង​កីឡាខេត្ត និង​លោក​នាយកសាលា ហុង ហ៊ុយអ៊ាន ក្នុង​ទឹក​មុខ​ញ​ញឹមញញែម​​ អមដោយ​លោកគ្រូ អ្នក​គ្រូ មាតាបីតាសិស្ស ភ្ញៀវ​កិត្តិយស និង​សិស្សា​នុសិស្សរាប់​ពាន់នាក់ក្នុង​ទីធ្លាសាលាព្រះឥន្ទ្រកោសានាព្រឹក​មិញ​នេះ៕ ដោយ៖ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន874ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន512ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន511ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន877ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន895ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន547ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន531ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន658ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន847ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1014ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    ដីលក់ (មិន​ជាប់​តំបន់អប្សរា)ដីលក់ Land for sale - ក្បាលៈ 13m x 25m (១៣ ម៉ែត្រ x ២៥ ម៉ែត្រ) - តំលៃៈ $85 ក្នុងមួយម៉ែត្រការ៉េ - បញ្ជាក់ៈ មិនជាប់តំបន់អាជ្ញាធរអប្សរា បែមុខទៅទិសខាងកើត ជាប់​ផ្លូវ​ដី​ក្រហម១៧ម៉ែត្រ មាន​គេ​រស់​នៅ​ក្ប...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
    ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4042នាក់
    ម្សិលមិញ    5661នាក់
    សប្ដាហ៍នេះ    58508នាក់
    ខែនេះ    158694នាក់
    ឆ្នាំនេះ   3757255នាក់
    សរុប   27544889នាក់
    ថ្ងៃទី 22 ខែ 10 ឆ្នាំ 2017 ម៉ោង 18:53