ព័ត៌មានក្ដៅ

    គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 06:38 នាទី ចំនួនអានៈ 322

    បុរសវ័យ​ចំណាស់​ម្នាក់​ឈ្មោះ ហង្ស សីហា អាយុ៥២ឆ្នាំ ជាចៅ​កែ​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​ប៉ាតត ឃុំគោគធ្លកក្រោម ស្រុកជីក្រែង បាន​​វាយ​ប៉ុនប៉ង​សម្លាប់​​ស្ត្រី​ម្នាក់ឈ្មោះ ឈិន ម៉ៅ អាយុ៤៦ឆ្នាំ ​ដល់​ផ្ទះបណ្តាល​អោយ​កក​ឈាម​​ក្នុង​ខួរ​ក្បាល​ កាល​ពី​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។

    លោក សួន ចក់ ដែល​ជាប្តី​ស្រ្តី​រង​គ្រោះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ដើ​ម​ចម​នៃ​រឿង​នេះ គឺ​កាល​រសៀល​ម៉ោង​២​នៃ​​ថ្ងៃ​កើត​ហេតុ មាន​គោ​មក​ស៊ី​ដំណាំរបស់​ស្ត្រី​រង​គ្រោះ ហើយ​ស្ត្រី​រង​គ្រោះ​បាន​ជេរ​សត្វ​គោ​ រួច​ក៏ចូល​ទៅ​សម្រាក​ក្នុង​ផ្ទះ។ រហូត​ដល់​ល្ងាច​ម៉ោងប្រហែល​៥ លោក ហង្ស សី​ហា ថៅ​កែ​ឡ​ឥដ្ឋ ដែល​នៅ​ក្បែរ​ខ្ទម​របស់​គាត់ បាន​ចូល​ទៅ​ដល់​ក្នុង​ខ្ទម​របស់​ស្ត្រី​រង​គ្រោះ ហើយ​វៃ​ជាច្រើន​ដៃទៅលើជនរងគ្រោះ​ បន្តិច​ក្រោយ​មក​​លោក សួន ចក់ បាន​ទៅ​ដល់ក្នុង​ផ្ទះ​ ហើយ​បាន​​ប្រើ​ពាក្យ​សម្តី ​ឃាត់​ជន​ដៃ​ដល់​សុំ​អោយ​ឈប់​វៃ​ប្រពន្ធ​របស់​គាត់ ​តែជា​អកុសល្យ​​ឈ្មោះ​ ហង្ស សីហា មិន​ព្រម​ឈប់​វៃ​ ថែម​ទាំង​ចង់​វៃ​ទាំង​ប្តីរបស់​ជន​រងគ្រោះ​ទៀតផង។ លោក សួន​ ចក់ បាន​បន្ថែម​ថា កូន​របស់​លោក​ ហង្ស សីហា ដែល​ជាជន​ដៃ​ដល់​បាន​ស្រែក​ប្រាប់​ឪពុក​ថា វៃ​វា​អោយ​ស្លាប់​ទៅ​យ៉ាង​ច្រើន​បង់​លុយ​អស់​ $1500 (មួយពាន់​ប្រាំរយដុល្លារ)តែប៉ុណ្ណោះ។

    លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បាន​ឲ្យដឹង​នៅរសៀល​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩​នេះថា មានករណី​ហឹង្សាមួយ​បាន​កើត​ឡើង​រវាង​បុរស​ម្នាក់​ឈ្មោះ ហង្ស សី ហា បាន​វាយស្ត្រី​ម្នាក់ឈ្មោះ ឈិន ម៉ៅ ​​​ទៅ​លើ​ផ្ទៃ​មុខ​បណ្តាលឲ្យរងរបួសជាទម្ងន់។ ចំ​ណែក​ជន​បង្ក​ ខាង​នគរ​បាល​ជំនាញ​ស្រុក​ជីក្រែងបាន​​ឃាត់​ខ្លួន​និង​រៀប​ចំ​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ការិយា​ល័យ​ជំនាញ​រួច​ហើយ ដោយចោទពីបទ ហឹង្សា​ដោយ​ចេតនា ។

    ចំណែក​ឯស្ត្រីជន​រងគ្រោះឈ្មោះ ឈិន ម៉ៅ កំពុងសម្រាក់ព្យាបាល​នៅ​មន្ទីរ​ពេទ្យខេត្តសៀមរាប ហើយ​ត្រូវ​បាន​គ្រូ​ពេទ្យ ធ្វើ​កោសល្យ​វិច្ច័យ បញ្ជាក់ថា កកឈាមក្នុងខួរក្បាល និង​កក​ឈាម ក្បែរ​កន្ទុយភ្នែក។

    ប្តីជន​រងគ្រោះ​និង​ជន​រងគ្រោះ​មាន​ការ​បារម្ភ​នៅពេ​ល​ពួកគាត់​លេចលឺ​ព័ត៌មាន​មិន​ទាន់​ច្បាស់​ការ​ថា មាន​គេ​រត់​ការ​ដោះលែង​ជន​​ដៃដល់ចេញពីគុគ ដោយ​ប្រើ​ទឹកប្រាក់​ក្រោមតុ។ ជន​រងគ្រោះ​និង​ប្តី​ជន​រង​គ្រោះ​សំនូមពរទៅតុលាការ​ខេត្តសៀមរាប មេត្តាចាត់ការជនដៃដល់ទៅតាម​ច្បាប់៕ ដោយ៖ រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន708ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន819ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន205ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន41019ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន856ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន663ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន761ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1999ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន1558ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន4078ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាបក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាបសកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4873នាក់
    ម្សិលមិញ    10642នាក់
    សប្ដាហ៍នេះ    27230នាក់
    ខែនេះ    124812នាក់
    ឆ្នាំនេះ   3779020នាក់
    សរុប   34445266នាក់
    ថ្ងៃទី 17 ខែ 10 ឆ្នាំ 2019 ម៉ោង 15:39