ចាប់ផ្តើយធ្លាយចេញនូវភាពមិនប្រក្រតីករណីដេញថ្លៃឈើប្រណីត ប្រមាណ៤៩៦ម៉ែត្រគូប ដែលធ្វើឡើងនៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើខេត្ដកំពង់ធំ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២កន្លងទៅ ។
បើទោះជាការដេញថ្លៃត្រូវបានបញ្ចប់ក្នុងតម្លៃ១.៧៩០.៣២០.០០០រៀល ហើយរដ្ឋបានកំណត់ក្នុងតម្លៃព្យួរ១.៦៨៩.៨២០.០០០រៀលនោះក៏ដោយតែតម្លៃនេះត្រូវបានគេអះអាងថា ការដេញថ្លៃពាក់ព័ន្ធអំពើពុករលួយលក្ខណៈប្រព័ន្ធ ខណៈអ្នកដេញថ្លៃបានឃុបឃិតគ្នាជាមួយគណៈកម្មការ ។ នេះបើតាមការអះអាងពីក្រុមអ្នកចូលរួមដេញថ្លៃ និងបញ្ជាក់ថា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដកំពង់ធំ លោក មាស មករា ជាអ្នកចាត់ចែងទឹកតែ ដើម្បីផលប្រយោជន៍ចំពោះការដេញថ្លៃដែលមានភាពមិនប្រក្រតីនេះ ។
អ្នកដែលបានចូលរួមដេញថ្លៃបានបញ្ជាក់ថា ការដេញថ្លៃដែលបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២កន្លងទៅ មានអាជីវករចូលរួមដេញថ្លៃចំនួន៥រូប ១-ឈ្មោះ មុំ ថន ភេទប្រុស ២-ឈ្មោះ ហេង សំណាង ភេទប្រុស ៣-ឈ្មោះ សៅ សាវ៉ាន់ ភេទប្រុស ៤-ឈ្មោះ ពៅ ឡង់ឌី ភេទប្រុស និង៥-ឈ្មោះ ហេង សាវី ភេទស្រី ។
ក្រោយពីពេលដេញថ្លៃបាន ឈ្មោះ ពៅ ឡង់ឌី បានសប្បាយនិងព្យាយាមយកប្រាក់បែងចែកទឹកតែឱ្យខាងគណៈកម្មការដេញថ្លៃដែលពាក់ព័ន្ធពេលនេះអស់រាប់សិបម៉ឺនដុល្លារទៅហើយ នៅតែយកទឹកតែមួយចំនួនទៀតសម្រាប់លោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើតែប៉ុណ្ណោះ ព្រោះ ពៅ ឡង់ឌី មានសង្ឃឹមដែរ ថារឿងនេះជោគជ័យ តែសង្ឃឹមតិចៗ ព្រោះលោក ឆេង គឹមសុន មិនទាន់ដឹងរឿងដេញថ្លៃនេះថាមិនប្រក្រតីនៅឡើយ ៕
ថ្ងៃនេះ | 38471 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 80804 | នាក់ |
ខែនេះ | 228077 | នាក់ |
ឆ្នាំនេះ | 2972381 | នាក់ |
សរុប | 56571277 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:34 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net