រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 09 ឆ្នាំ 2016 វេលាម៉ោង 12:29 នាទី ចំនួនអានៈ 1684

ប្រ​ភព​ព័ត៌​មាន​ពី​មន្ត្រី​ជំ​នាញ​បាន​អោយ​ដឹង​ថា រថយន្តម៉ាក ​ហ៊ីយ៉ាន់​ដាយ ១គ្រឿង ពាក់​ស្លាកលេខ​ ភ្នំពេញ 2D-2950 ដឹកឈើគ្រញូង​ចំនួន៧១ដុំ ដែល​ស្មើនិង​១,១៨៣ ម៉ែត្រគូប លោត​ឆ័ត្រ​ចេញ​ពី​ខេត្ត​បន្ទាយ​មានជ័យ​ ឆ្លង​កាត់​ខេត្ត​សៀម​រាប ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្ត​សៀមរាប​ធ្វើការស្ទាក់ចាប់​បាន​នៅម៉ោង៤ជិតភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខណៈ​រថ​​យន្ត​នេះ​​បម្រុង​ឆ្ពោះ​យក​ឈើ​​ទៅលក់​នៅ​ឯ​​ព្រំ​ដែនកម្ពុជា-​វៀត​ណាម។

លោក ម៉ុង ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​បន្ទាយ​ស្រី បាន​អោយ​ដឹង​ថា បច្ចុប្បន្ន​វត្ថុតាង​ និង​មធ្យោ​បាយ​ដឹក​ជញ្ជួន​ត្រូវ​បាន​អូស​យក​ទៅ​រក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីរង់ចាំការក​សាងសំណុំ​រឿងបញ្ជូន​ទៅតុលាការទៅ​តាម​និតិវិធី​ច្បាប់​។

គេ​សង្កេត​ឃើញ​ថា រយៈពេល​ប្រហែល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ជំ​នួញ​ឈើ​ក្រញូង​ចាប់​ផ្តើម​កក្រើក​ឡើង​វិញ​ ដែល​ក្រុម​ឈ្មួញ​ចាស់​ៗ​ ចាប់​ផ្តើម​ដឹក​ជញ្ជួន​ពី​ខេត្ត​ឧ​ត្តរ​មាន​ជ័យ​ ឬ ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្លង​កាត់​ខេត្ត​សៀម​រាប ខេត្តព្រះ​វិហ៊ារ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ យក​ទៅ​លក់​នៅ​ព្រំ​ដែនកម្ពុជា-​វៀត​ណាម។

ពល​រដ្ឋ​អ្នក​តាម​ដាន​ហេតុ​ការណ៍​អំ​ពី​ជំនួញ​ឈើ​ក្រញូង​ខាង​លើ​នេះ មាន​ការ​រិះ​គន់​ថា ប្រ​សាសន៍​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​អោយ​មន្ត្រី​ជំ​នាញ​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​អោយ​ខាន​តែ​បាន​នោះ​ ហាក់​គ្មាន​ប្រសិទ្ធិ​ភាព​ទេ ព្រោះ​មន្ត្រី​ក្រោម​ឱវាតមួយ​ចំ​នួន​ធំ​ ​មិន​គោរព​តាម​ប្រ​សាសន៍ទាំង​នេះ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពល​រដ្ឋ​ខ្មែរ​អ្នក​ទៅ​ស៊ី​ឈ្នួល​កាត់​ឈើ​ ឬ​ទំ​លាក់​ឈើ​ក្រញូង​នៅ​លើ​ខ្នង​ភ្នំ​ដង​​រ៉ែក​ស្លាប់​ស្ទើរ​តែ​ជា​រៀង​រាល់​ថ្ងៃ ដោយ​សា​ទាហ៊ាន​ថៃ​បាញ់​នៅ​ពេល​ឆ្លង​ចូល​ដី​ថៃ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1530ដង រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត   អាន1349ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1704ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1353ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1287ដង ដីលក់បន្ទាន់   អាន2442ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន1864ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1335ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន6037ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន1794ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3798នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    9552នាក់
ខែនេះ    318720នាក់
ឆ្នាំនេះ   2329259នាក់
សរុប   51689185នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 20:27