លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ

ដោយៈ សសឃក កម្ពុជា ថ្ងៃទី 19 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 1946

លោក​សម​ រ​ង្ស៊ី​ ស្នើ​សុំ​អន្តរា​គម​ពី​សមេ្តច ហ៊ុន​ សែន​ និង​ពី​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​១៨​តុលា​នេះ​ដើម្បី​អាច​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​។​ ក៏​ប៉ុន្តែ​មន្ដ្រី​រដ្ឋាភិបាល​បាន​រំលឹក​ឡើង​វិញ​ថា​ លោក​នៅ​តែ​ប្រឈម​នឹង​បញ្ហា​តុលាការ​ដដែល​។​

 

នៅ​ក្នុង​លិខិត​ចំនួន​ពីរ​ច្បាប់​ដាច់​ដោយឡែក​ពី​គ្នា​នៅ​ថ្វាយ​ព្រះមហាក្សត្រ​នរោត្តម​ សីហ​មុនី​និង​ជូន​សមេ្តចនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​សរសេរ​ក្នុង​ន័យ​ដូច​គ្នា​ថា​ លោក​ចង់​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​គោរព​វិញ្ញាណ​ខន្ធ​អតីត​ព្រះមហាក្សត្រ​សម្តេច​ឱ​នរោត្តម​ សីហ​នុ​។​

​អតីត​ព្រះមហាក្សត្រ​ដែល​បាន​យាង​ចូល​ទីវ​ង្គ​ត​កាលពី​ថ្ងៃ​ច​ន្ទ័​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ហើយ​ព្រះ​សព​ត្រូវ​បាន​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​លោក​សម​ រ​ង្ស៊ី​ ដែល​ចុះហត្ថលេខា​ពី​ទីក្រុង​ប៉ា​រី​ប្រទេស​បារាំង​បាន​សរសេរ​ទៅ​កាន់​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ថា​«​ខ្ញុំ​សូម​សម្តេច​មេត្តា​ជួយ​ធ្វើ​អន្តរា​គម​ដោយ​ទឹកចិត្ត​យោគយល់​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​ឲ្យ​រូប​ខ្ញុំ​បាន​ទៅ​គោរព​ព្រះ​វិញ្ញាណ​ខន្ធ​ព្រះ​សព​និង​បានឃើញ​ព្រះ​ភក្ត្រ​ព្រះ​អង្គជា​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ​»​។​

​លោក​សម​ រ​ង្ស៊ី​ បាន​បន្ថែម​ថា​ក្នុង​លិខិត​នោះ​ថា​ ក្នុង​ឱកាស​នៃ​អវត្តមាន​«​ជា​រៀង​រហូត​»​នៃ​អតីត​ព្រះមហាក្សត្រ​លោក​យល់​ឃើញ​ថា​វា​ជា​ការ​ចាំបាច់​ដែល​លោក​ត្រូវ​ជួយ​ពង្រឹង​ការ​ផ្សះផ្សារ​ជាតិ​ រួបរួម​និង​ឯកភាព​ជាតិ​«​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្មែរ​គ្នា​ឯង​»​តាម​ព្រះ​តំរិះ​របស់​អតីត​ព្រះមហាក្សត្រ​។​

​ប្រមុខ​ដឹកនាំ​គណបក្សជំទាស់​សរសេរ​ក្នុង​ន័យ​នេះ​ដែរ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​។​

​លោក​សម​ រ​ង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ ត្រូវ​តុលាការ​ខ្មែរ​ផ្តន្ទាទោស​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ហើយ​បាន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​

​លោក​យឹ​ម​ សុវណ្ណ​ តំណាងរាស្ត្រ​មណ្ឌល​ក្រុងភ្នំពេញ​និង​ជា​អ្នកនាំពាក្យ​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​លិខិត​ដែល​លោក​សម​ រ​ង្ស៊ី​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​និង​ជូន​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ត្រូវ​បាន​ទទួល​ដោយ​ខុទ្ទកាល័យ​របស់​ព្រ​អង្គ​និង​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​រួច​ហើយ​។​

​លោក​យឹ​ម​ សុវណ្ណ​ បញ្ជាក់​ថា​ លោក​សម​ រ​ង្ស៊ី​ មាន​បំណង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជា​យូរណាស់​មក​ហើយ​ គឺ​ក្នុង​«​បំណង​ចូល​មក​បម្រើ​ប្រទេស​ជាតិ​»​។​

​លោក​ខៀវ​ កញា​រិ​ទ្ធ​ រដ្ឋមន្ដ្រី​ក្រសួងពត៌មាន​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់​អ្នកកាសែត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ថា​ ករណី​លោក​សម​ រ​ង្ស៊ី​នៅ​តែ​ស្ថិត​លើ​ការ​សម្រេច​របស់​តុលាការ​ដដែល​។​
​លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​«​មិន​អាច​បញ្ជា​តុលាការ​នោះ​ទេ​»​។​

​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​គណបក្ស​កូន​កាន់​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សម​ រ​ង្ស៊ី​។​ថ្វីបើ​លោក​សម​ រ​ង្ស៊ី​ ត្រូវ​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​ឲ្យ​ធ្វើ​ប្រធាន​គណបក្ស​នេះ​ក៏​ដោយ​ក៏​ប៉ុន្តែ​លោក​ទេព​ នី​ថា​ អគ្គលេខាធិការ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា​ លោក​សម​ រ​ង្ស៊ី​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន​ទេ​ដោយ​យោង​តាម​ច្បាប់បោះឆ្នោត​នៃ​ប្រទេស​កម្ពុជា​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1582ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1542ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1791ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1588ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1847ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1545ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1593ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1564ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1840ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1590ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39923នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82256នាក់
ខែនេះ    229529នាក់
ឆ្នាំនេះ   2973833នាក់
សរុប   56572729នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:25