ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា

ដោយៈ អាន ស៊ីថាវ ភ្នំពេញ ថ្ងៃទី 05 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:28 នាទី ចំនួនអានៈ 1607

ក្រុមហ៊ុន​ចិន ជា​ច្រើន​បាន​មក​វិនិយោគ​ដោយ​សារ​តែ​កម្ពុជា មាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ តម្លៃ​ពលកម្ម​ថោក និង​ភាព​លៃលក​ទទួល​បាន​ធនធាន​ធម្មជាតិ​ជាដើម។

ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​អះអាង​ថា ការ​កើន​ឡើង​នៃ​ក្រុមហ៊ុន​វិនិយោគ​ចិន នេះ នឹង​មិន​ផ្ដល់​ភាព​ត្រឹមត្រូវ​សម្រាប់​ការ​អភិវឌ្ឍ​ឡើយ ទោះ​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា​ការ​វិនិយោគ​ចិន បាន​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច ទន្ទឹម​នឹង​ប្រទេស​បាន​ដាក់​លក្ខខ័ណ្ឌ​លម្អិត​ជាង​មុន ដែល​ត្រូវ​សិក្សា​មុន​នឹង​ចាប់​ផ្ដើម​គម្រោង​វិនិយោគ​នៅ​កម្ពុជា។

ប្រទេស​ចិន ជា​អ្នក​វិនិយោគ​ដ៏​សំខាន់​នៅ​ប្រទេស​កម្ពុជា ដែល​តំណាង​ឲ្យ​ជិត​ពាក់​កណ្ដាល​នៃ​ការ​វិនិយោគ​បរទេស​សរុប។ ការ​វិនិយោគ​ដោយ​ផ្នែក​របស់​ប្រទេស​ចិន គឺ​ភាគ​ច្រើន​ផ្ដោត​លើ​ផ្នែក​ការ​អភិវឌ្ឍ​ធនធាន​ធម្មជាតិ ប្រេង ការ​រុក​រក​រ៉ែ ថាមពល ឬ​ការ​កសាង​រោងចក្រ​វារីអគ្គិសនី។

ចំនួន​គម្រោង​វិនិយោគ​របស់​ចិន នៅ​កម្ពុជា ចង​ក្រង​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ មាន​ប្រមាណ ៣០០​គម្រោង សមាមាត្រ​នឹង​ទឹក​ប្រាក់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន ក្រុមហ៊ុន​ចិន បាន​ប្រកាស​ថា​នឹង​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជិត ១​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត លើ​គម្រោង​សង់​ផ្លូវ​រថភ្លើង និង​មាន​គម្រោង​សាងសង់​រោងចក្រ​ស្ល​ដែក​ដ៏​ធំ​មួយ​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក ធ្លាប់​បាន​អះអាង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា ជា​កត្តា​សំខាន់​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ហើយ​ក្រុម​អ្នក​វិនិយោគ​ចិន ជា​ច្រើន​បាន​មក​កម្ពុជា ដូច​ជា​ការ​រុក​រក​រ៉ែ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​បាន​ទាក់​ទាញ​ក្រុមហ៊ុន​ចិន ផ្សេង​ទៀត​ដើម្បី​វិនិយោគ​បន្ថែម ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។

ជាក់​ស្ដែង ក្រុមហ៊ុន​របស់​ប្រទេស​ចិន នោះ​បាន​ចាប់​ផ្ដើម​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​មួយ​ខ្សែ​ពី​កំពង់ផែ​សង់​ថ្មី​លើ​កោះ​មួយ​នៅ​ខេត្ត​កោះកុង ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះវិហារ។ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​ដែល​មាន​ប្រវែង​ជាង ៤០០​គីឡូម៉ែត្រ​នោះ គឺ​ត​ភ្ជាប់​ពី​ខេត្ត​ព្រះវិហារ កាត់​តាម​ខេត្ត​កំពង់ធំ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង។

ទោះ​បី​ជា​ការ​វិនិយោគ​ចិន មាន​គុណ​សម្បត្តិ​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ក៏ដោយ ប៉ុន្តែ​អ្នក​វិភាគ​សង្គម​យល់​ថា ការ​វិនិយោគ​ចិន នេះ​ក៏​បាន​ផ្ដល់​ផល​អវិជ្ជមាន​មួយ​ចំនួន​ដល់​កម្ពុជា ដែរ។

ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​វិនិយោគ​គម្រោង​អភិវឌ្ឍន៍​នានា​របស់​​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា តែង​តែ​បំផ្លើស​តួលេខ​ចំណាយ ហើយ​តម្លៃ​ខ្ពស់ និង​គ្មាន​គុណភាព។ លោក​មាន​ប្រសាសន៍​បន្ត​ថា ក្ដី​ព្រួយ​បារម្ភ​ជាច្រើន​អំពី​ផល​ប៉ះពាល់​នានា និង​ការ​ទទួល​ផល​ប្រយោជន៍​មិន​ស្មើ​ភាព​គ្នា​ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន ទាំង​នោះ​នៅ​កម្ពុជា។

លោក សុន ឆ័យ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន មក​វិនិយោគ​នៅ​កម្ពុជា មួយ​ហើយ​មួយ​ទៀត ដោយ​គ្មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់ ហើយ​គ្មាន​ការ​ដេញ​ថ្លៃ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ទាំង​មូល។

អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន ការ​វិនិយោគ​ចិន ឬ​ជំនួយ​របស់​ចិន តែង​តែ​មាន​បំណង ហើយ​បំណង​នោះ​គឺ​ប្រាក់​ចំណេញ​ជា​កត្តា​ចម្បង និង​បំភ្លេច​ចោល​នូវ​ការ​ថែ​រក្សា​បរិស្ថាន។ ជាក់​ស្ដែង ប្រទេស​ចិន ខ្លួន​ឯង មិន​បាន​គិត​ពី​ការ​ថែ​រក្សា​បរិស្ថាន​របស់​ប្រទេស​ខ្លួន​ឡើយ មាន​ន័យ​ថា ការ​វិនិយោគ​របស់​ចិន នៅ​ប្រទេស​ណា​មួយ​នោះ នឹង​ផ្ដល់​ផល​ប៉ះពាល់​អាក្រក់​ដល់​បរិស្ថាន​ដល់​ប្រទេស​នោះ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​គិត​ថា​ប្រទេស​ចិន សម្លឹង​ឃើញ​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​ជា​ជាង​បរិស្ថាន​នោះ គឺ​ជា​ការ​យល់​ឃើញ​របស់​គេ ប៉ុន្តែ​ការ​វិនិយោគ​នានា គឺ​មាន​ការ​ស្រាវ​ស្រាវ​ច្បាស់​មុន​នឹង​ចាប់​ផ្ដើម ហើយ​ការ​វិនិយោគ​តែង​ផ្ដល់​ផល​វិជ្ជមាន​ចំពោះ​កំណើន​សេដ្ឋកិច្ច។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​តែង​តែ​ដាក់​លក្ខខ័ណ្ឌ​ឲ្យ​អ្នក​វិនិយោគ​ត្រូវ​ធ្វើ និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម​កិច្ច ហើយ​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង និង​មាន​លក្ខខ័ណ្ឌ​ខ្ពស់​ក្នុង​ការ​ធានា​ការ​វិនិយោគ​នោះ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ចិរភាព ទាំង​បរិស្ថាន សង្គមកិច្ច និង​ទាំង​កំណើន​សេដ្ឋកិច្ច។

របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា កន្លង​មក គឺ​ជាង ៩៩% នៃ​ការ​វិនិយោគ​សរុប​ផ្ដោត​លើ​វិស័យ​ប្រេង ជាង ៩១% ផ្ដោត​លើ​ការ​រុក​រក​រ៉ែ​និង​ជាង ៨៥% ផ្ដោត​លើ​វិស័យ​ថាមពល។

ប៉ុន្តែ របាយការណ៍​របស់​ស៊ី.ឌី.អរ.អាយ (CDRI) ផល​ប៉ះពាល់​វិនិយោគ​របស់​ចិន ប្រចាំ​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា កត្តា​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​មនុស្ស ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​រចនាសម្ព័ន្ធ​ស្ថាប័ន បាន​ដើរ​តួនាទី​សំខាន់​សម្រាប់​អ្នក​វិនិយោគ​ចិន។ ម៉្យាង​វិញ​ទៀត ការ​លេច​ឡើង​វិនិយោគ​របស់​ចិន នៅ​ប្រទេស​កម្ពុជា កើត​ឡើង​ដោយ​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ ការ​ស្វែង​រក​ទីផ្សារ ការ​ទទួល​បាន​កម្លាំង​ពលកម្ម​ថោក ភាព​ទទួល​បាន និង​តម្លៃ​ធនធាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន1449ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1701ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1595ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន2156ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1506ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន1828ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន1893ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2472ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1373ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1586ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1458នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    29311នាក់
ខែនេះ    338479នាក់
ឆ្នាំនេះ   2349018នាក់
សរុប   51708944នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 03:10