លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង

ដោយៈ ផ្លុង-រ៉េត ខេត្តកំពង់ចាម ថ្ងៃទី 14 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:57 នាទី ចំនួនអានៈ 1557

ប្រភព​ព័ត៌​មាន​ពី​មន្រ្តី​នគរ​បាល​ ជាន់​ខ្ពស់​ នៃ​ក្រ​សួង​មហា​ផ្ទៃ ​បាន​ឲ្យ​ដឹង​ថា​ លោក​ ឌឿន​ សុវណ្ណ​ ដែល​មាន​ឋា​រនន្តរ​ស័ក្តិ​ ថ្នាក់​ឧត្តម​សេ​នី​យ៍​ពាក់​ផ្កាយ​៣ និង​ជា​ទី​ប្រឹក្សា​ក្រ​សួង​មហា​ផ្ទៃ​ ត្រូវ​ បាន​កម្លាំង​សមត្ថកិច្ច​ នាំ​ខ្លួន​ទៅ​សួរ​នាំ​នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី១៣​ ខែ​តុលា​ ឆ្នាំ​២០១២​នេះ ​បន្ទាប់​ពី​ដក​ ហូត​តំណែង។​

សមេ្តច​តេ​ជោ​ ហ៊ុន ​សែន​ នា​យក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ពី​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំ​ពង់​ចាម​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​តុ​លា ​បាន​បញ្ជា​ឲ្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ និង​ក្រ​សួង​ដែន​ដី​​ ចាត់​វិ​ធាន​ការ​ តាម​ផ្លូវ​ច្បាប់​លើ​លោក​ ឌឿន​ សុវណ្ណ​ និង​ដក​ហូត​តួ​នាទី​ចេញ​ពី​ក្រប​ខណ្ឌ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ ជាតិ។​

ក្នុង​ពេល​​អញ្ជើញ​​ជា​​អ​ធិ​ប​តី​ភាព​​ចែក​​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ធ្លី ​ជូន​​ប្រ​ជា​ពល​រដ្ឋ​​នៅ​​ខេត្ត​​កំ​ពង់​​ចាម​ នា​​ព្រឹក​​ថ្ងៃ​ទី​​១៣​​តុលា​​​ សម្តេច​តេ​​ជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​ បាន​ប្រ​កាស​​ពី​ការ​​សម្រេច​​ដក​តំ​ណែង​​ និង​​បណ្តេញ​​ចេញ​ពី​​តួ​នា​ទី​ លោក​ ​ឌឿ​ន​ សុវណ្ណ​ ឋាន​ន្តរ​ស័ក្តិ​​ ​ឧ​ត្ត​ម​សេនីយ៍​​ផ្កាយ​​បី ជា​ទី​ប្រឹក្សា​​ក្រសួង​មហាផ្ទៃ ​ដោយ​សារ​​មាន​ទំនាស់​​គំ​រាម​​កំ​ហែង​​ជា​មួយ​​អា​ជ្ញា​ធរ​ និង​​ក្រុម​យុវជន​​ស្ម័គ្រ​ចិត្ត​​សម្តេច​​តេ​​ជោ​​ហ៊ុន សែន​ ដែល​​បាន​ចុះ​​វាស់វែង​​ដីធ្លី​ ​ជូន​​ប្រជាពល​រដ្ឋ​ នៅ​​ខេត្ត​ពោធិ៍​សាត់​។​

ការដកតំណែង​របស់​លោក ​ឌឿ​ន សុវណ្ណ បន្ទាប់ពី​លោក​ផ្កាយ​បី​រូបនេះ បាន​គំរាម​កំហែងអាជ្ញាធរ មន្ត្រី​សុ​វិ​យោ​ដី និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ ហ៊ុន សែន ថាបើ​មិន​វាស់វែង​ដី​ប្រជាពលរដ្ឋ​ចំនួន ៩ គ្រួសារ​ នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់ពី​មានការ​គំរាមកំហែង​បែបនេះ ​រួចមក ​ក្រុមយុវជន​ស្ម័គ្រចិត្ត បានធ្វើ​សំណើ​ឡើង​មក​សម្តេច ​ហ៊ុន សែន​។​

សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ដោយ​ដាក់បទបញ្ជា​ផ្ទាល់មាត់ សូម​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី​ អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​ដែនដី​ នគរូបនីយកម្ម និង​សំណង់ ដាក់ពាក្យ​បណ្តឹង​ទៅ​តុ​លា​ការ​ ថែម​ទៀត ពាក់​ព័ន្ធ​នឹង​លោក ​ឌឿ​ន សុវណ្ណ។ សម្តេច​តេ​ជោ​ ហ៊ុន សែន មានប្រសាសន៍​ធ្ងន់ៗ​ថា “​ ឌឿ​ន សុវណ្ណ អា​ថ្លើមពាសមេឃ អា​ថ្លើម​ដុះ​មមីស ​”​ ។​

នៅ​ព្រឹក​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១២ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុងពិធីចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី ​ស្របច្បាប់ ​ជូន​ប្រជាពលរដ្ឋ ​នៅ​ភូមិ​ព្រៃ​បាក់ ឃុំ​ព្រៃ​បាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ​១.០៥៧ ​គ្រួសារ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1594ដង ពិធី ឡើងអ្នកតា   អាន3059ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1601ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1333ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1361ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1470ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន1748ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1537ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1603ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1521ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31293នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    177777នាក់
ខែនេះ    561057នាក់
ឆ្នាំនេះ   1943289នាក់
សរុប   51303215នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 22:53