ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 23 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 03:16 នាទី ចំនួនអានៈ 1659

មនុស្ស​គ្រប់​គ្នា​នៅ​លើ​លោក​យើង​នេះ​ធ្លាប់​តែ​លឺ​ពេញ​ត្រ​ចៀក​ថា ម្តាយ​ឳ​ពុក​ជា​អ្នក​មាន​គុណ​​ដែល​ផ្តល់​កំ​ណើត​អោយ​កូន​គ្រប់​គ្នា​ហើយ​ស្រ​លាញ់​កូន​ស្មើ​និង​កែវ​ភ្នែក​របស់​ខ្លួន​សូម្បី​តែ​សត្វ​ស្រ​ម៉ោច​១​ក្បាល​ក៏​មិន​អោយ​វា​លើ​ប៉ុន្តែ​ឥ​ឡូវ​មាន​ម្តាយ​ខ្វះ​ព្រហ្ម​វិ​ហ៊ារ​ធម៌​ម្នាក់​និង​ឳ​ពុក​ចុង​ក្រៅ​ក្រប​ខ័ណ​បាន​វាយ​កូន​ប្រុស​អាយុ​ទើប​តែ​៥​ឆ្នាំ​រហូត​ជិត​ស្លាប់​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ជាង​១​សប្តាហ៍​មក​ហើយ​នៅ​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ។ បើតាមសម្តី​របស់លោក​ជុំ-ទីណា(ហៅវែង)​មេការផ្ទះជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម​ក្រុង​​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ថា លោក​បាន​ជួល​បន្ទប់​លេខ​៧​អោយ​ទៅ​ស្រ្តី​ឈ្មោះ​កែវ-ស្រីខួច​អា​យុប្រ​ហែល​ជាង​២០ឆ្នាំ​មានមុខ​របរជា​កម្ម​ករនិង​ប្តីឈ្មោះ​ចាន់-ចៃ​អាយុ​ស្របា​គ្នាមុខ​របរមិន​ច្បាស់​លាស់​ និង​មាន​កូនប្រុស​ម្នាក់អាយុ​ប្រហែល​៥ឆ្នាំហើយ​​ពួក​​គេ​មានស្រុក​កំណើត​នៅភូមិ​សំរោង​ ឃុំ​ឬស្សី​ក្រោក​ ស្រុក​មង្គល​បូរី ខេត្តបន្ទាយ​មានជ័យ ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ខាងលើ។​លោក​វែង​បន្ត​ថា កាល​ពីថ្ងៃ​កើត​ហេតុ​ស្រ្តី​ខាង​លើ​និង​ប្តី​ចុង​ហេង​ស៊យ​រូប​នោះ​បាន​វាយ​កូន​រហូត​ផ្អើល​អ្នក​ជួល​បន្ទប់​ជិត​ខាង​ដោយ​គេ​អើត​មើល​ពីក្រៅ​ទៅឃើញ​ម្តាយ​រូប​នោះ​ទះកំ​ផ្លៀង​កូន​ ឯ​ចាន់​ចៃឳ​ពុកក្រៅ​ខោរូបនោះ​បានចាប់កូន​បោកទៅ​នឹងជញ្ជាំង​បណ្តាលអោយ​ជិតដាច់​ខ្យល់​ស្លាប់​ក៏ស្រាប់​តែនាង​ស្រីខូច​ភ័យ​ស្រែកហៅ​គាត់អោយ​ដឹកយក​ទៅ​មន្ទីពេទ្យ​ធំ(សាល់​សង្គ្រោះ​បន្ទាន់)។​ លោកវែង​បន្តទៀត​ថា កាល​ថ្ងៃទី២០​មានលោក​គ្រូពេទ្យ​ម្នាក់​ជិះម៉ូតូ​មកសាក​សួររក​ឈ្មោះស្រីខួច​ធ្លាប់​ធ្វើ​​ការនៅ​ហាង​ម្លប់​ស្បូវ​ផ្លូវ៦០​ម៉ែត្រ​ពាក់ព័ន្ធ​ពី​បញ្ហាកូន​ប្រុស​ខាង​លើ ​ហើយលោក​បានប្រាប់​គ្រូពេទ្យ​រូបនោះ​ថា ធ្លាប់លឺគេ​ប្រាប់ថា​ក្មេងប្រុស​ខាង​លើ​នេះ​ម្តាយ​វាតែង​តែវាយ​ដំជាញឹក​ញាប់តែរឿង​អីផ្សេង​គាក់​ មិន​​ដឹង​ទេ។​លោក​វែង​បន្ថែម​ថា ​តាំងតែ​ពីលោក​ជូន​ម្តាយ​កូន​ខាង​លើទៅ​មន្ទីពេទ្យ​អស់រយះ​ពេលជាង​១សប្តាហ៍​នេះពុំមាន​នរណាមក​មើលបន្ទប់​ជួល​នេះទេ​ រហូត​មាន​ពាក្យ​ចចាម​អារាម​ថាក្មេង​រង​គ្រោះបាន​ស្លាប់​បាត់​បង់​ជីវិត​បាត់ទៅ​ហើយ​ ឯនាងស្រីខួច​និងប្តីហេង​ស៊យ​បាន​រត​បាត់​ស្រ​មោល។​ នៅព្រឹកថ្ងៃទី២៣​នេះចំពេលអ្នក​យកព័ត៌មាន​យើងកំពុង​សាកសួរ​លោកវែង​មេកាផ្ទះជួល​ស្រាប់តែ​មានស្រ្តី​ម្នាក់វ័យ​ប្រហែល​ជាង​៣០​ឆ្នាំស្លៀក​សំពត់​ពណ៍​ក្រហម​ស្រអាប់​សក់​រួញ​អង្គាស​ដីបីកូន​តូច​នឹង​ដៃម្នាក់​ដឹកដៃកូន​តូចប៉ុនៗ​គ្នា២នាក់​មកសុំ​ចូលបន្ទប់​លេខ៧​ដើម្បីបោស​សំអាត​និង​បោក​ខោអាវ​អោយ​ម្ចាស់​បន្ទប់។​ស្រ្តីរូប​នោះបាន​ប្រាប់​ថា ​ម្ចាស់បន្ទប់​ជួល​គាត់​អោយ​មក​បោស​សំអាត​បន្ទប់​និងបោក​ខោអាវព្រោះស្រី​ខួចជាប់មើល​កូនឈឺ​នៅ​ពេទ្យ ​បើមិនជឿ​អាច​ចុច​ទូរ​ស័ព្ទ​ជួបម្ចាស់​គេផ្ទាល់​ក៏បាន​ព្រោះស្រី​ខួចបាន​អោយ​លេខ​ទូរស័ព្ទ​មក​តាម​គាត់។​ កែវស្រីខួច​បានប្រាប់អ្នក​យកព័ត៌មាន​យើងនៅព្រឹក​ថ្ងៃទី​២៣​នេះថា​ ខាង​មន្ទី​ពេទ្យ​ខេត្តគេ​បាន​បញ្ជួន​កូន​នាង​អោយ​មក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​កុម៉ារ​គន្ធបុប្ផា។​ស្រីខួបន្ត​ទៀតថា​ ខាង​គ្រូពេទ្យ​គេ​ចោទ​ថា នាង​វាយ​ប្រើ​អំពើហឹង្សា​លើកូន​បន្ទាប់ពី​គ្រូពេទ្យពិ​និត្យ​ព្យាបាល​បើទោះ​ជានាង​ខំព្យាយាម​ពន្យល់​ថា មិន​បាន​វាយ​ក៏​ដោយ។​ ស្រីខួច​បដិសេធ​តាម​ទូរស័ព្ទ​យ៉ាង​រដិបរដុប​ទៀត​ថានាង​មិន​បាន​វាយ​កូន​ទេ ​មូល​ហេតុ​ដែល​កូន​ឈឺហើយ​មានស្នាម​លើ​ខ្លួន​នេះគឺកូន​នាងបាន​រតលេង​ឆ្កែពណ៍​ខ្មៅ១​ក្បាល​ដេញ​ខាំវា​ភ័យ​ក៏រតបុក​អីមួយ​ក៏មិន​ដឹង។​ តែបើតាម​សម្តីអ្នកបោក​ខោអាវដែល​បានទៅដល់​មន្ទីពេទ្យ​កុម៉ារបាន​ប្រាប់ថា​ កូន​របស់​នាង​ស្រីខួច​រាង​គ្រាន់​បើហើយ​ តែនៅហើម​ភ្នែកម្ខាង​និងពេល​ក្រោកឈរ​អង្គុយនៅរាង​វិលមុខ​នៅឡើយ។​ លោកស៊ីន-ណារ៉ា​នាយរងប៉ុស្តិ៍​ស្លក្រាមបាន​ប្រាប់តាម​ទូរស័ព្ទ​នៅព្រឹកដដែល​នេះថា​ លោក​ពុំ​ទាន់​បាន​ដឹង​​ពីករណី​ខាងលើនេះ​ទេណា១​លោកជាប់​រវល់​ចាំអោយ​កូនចៅ​គេចុះស៊ើប​អង្កេត​ករណីខាង​លើនេះ។​ អ្នកយកព័ត៌​មានយើង​ពុំទាន់អាច​សុំការបំ​ភ្លឺពីក្រុម​គ្រូពេទ្យ​នៅមន្ទី​ពេទ្យកុ​ម៉ាគន្ធ​បុប្ផាបាន​ទេ ព្រោះ​មន្ទី​ពេទ្យ​នេះកន្លង​មក​មិនអ្នក​អុញ្ញាត្ត​អោយ​អ្នក​កាសែត​ចូល​ថត​រូប​ឬយក​ព័ត៌​នោះទេ។ អ្នកជួលបន្ទប់​ក្បែរ​ខាង​ដែល​ដឹង​រឿង​ខាង​លើ​បាន​និយាយ​ថា គួរតែ​សមត្ថកិច្ច​ស៊ើប​អង្កេត​ចាត់​ការ​តាម​ផ្លូវ​ច្បាប់នូវ​ករណី​ការប្រើ​អំ​ពើ​ហឹង្សា​ខាង​លើ ទៅ​លើ​ឳ​ពុក​ចុង​ខាង​លើ​អោយ​បាន​សមរម្យ​ព្រោះក្មេង​ទើប​មាន​អាយុ​៥​ឆ្នាំសោះហ៊ាន​វាយធ្វើ​បាប​បែប​នេះអាង​តែមិន​មែន​កូន​ខ្លួន​បង្កើត៕
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2012ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន2207ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1804ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1746ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1740ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1921ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1823ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1751ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1648ដង លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព?...    អាន1703ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38471នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80804នាក់
ខែនេះ    228077នាក់
ឆ្នាំនេះ   2972381នាក់
សរុប   56571277នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:34