លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង

ដោយៈ សសឃក ខេត្តបន្ទាយមានជ័យ ថ្ងៃទី 12 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 12:50 នាទី ចំនួនអានៈ 1455

ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​ពលករ​ខ្មែរ ចំណាកស្រុក លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូលទៅ​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ប្រថុយប្រថាន​ហើយ​សមត្ថកិច្ច​គ្រប់​ជំនាញ​នៅតាម​ព្រំដែន ថៃ​-​ខ្មែរ តាម ច្រករបៀង​មួយចំនួន​បាន​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើពុករលួយ គាប​ជំរិត ឬ​ឃុបឃិត​ឲ្យ​មានការ​រត់ពន្ធ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ផ្គើន​ទៅនឹង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ។ ដូចជា​នៅក្បែរ​មាត់​អូរ ភូមិ​ក្បាលស្ពាន ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​-មានជ័យ មាន​ក្រុម​ពលករ​កាន់​កាបូបស្ពាយ​អង្គុយចាំ​ក្បែរ​កន្លែង​ជល់​មាន់​ដ៏​ធំ​នៅក្បែរ​មាត់​អូរ​ជាច្រើន​រយ​នាក់  ចាំ​ឱកាស​សំរុក ចេញ​តាម​ច្រករបៀង​តាម​មេខ្យល់​របស់​ពួកគេ​។

​ន​គ​រ​បា​ល​​ប្រ​ចាំ​​ច្រ​ក​ព្រំ​ដែ​ន​​អ​ន្តរ​​ជា​តិ​ប៉ោ​យ​ប៉ែ​ត​​ក្រោ​ម​​កា​រ​គ្រ​ប់​គ្រ​ង​រ​ប​ស់​លោ​ក​ សៅ​ ប៊ុន​​រិ​ទ្ធ ត្រូ​វ​​ប្រ​ជា​ព​ល​រដ្ឋ​​ចោ​ទ​ថា​ បា​ន​​ទា​រ​លុ​យ​​ពី​​ពួ​ក​គា​ត់​​ក្នុ​ង​​ម្នា​ក់​​ ៦​០​០​ ​បា​ត​ប្រ​មា​ណ​៦ ម៉ឺន​​រៀល​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ថ្មី ប៉ុន្តែ​បើ​អ្នក​កាន់​លិខិតឆ្លងដែន​ធ្លាប់ ចេញចូល គឺ​តម្រូវ​ឲ្យ​បង់​ត្រឹមតែ​១​ម៉ឺន​រៀល ឬ ក៏​១០០​បាត​ប្រាក់​ថៃ គឺ​ករណីនេះ​បាន​កើតមាន​រាប់សិប​ឆ្នាំ​មកហើយ​មិនមាន​ការកែទម្រង់​ទាល់តែសោះ អាច​ចាត់ទុកជា​អំពើពុករលួយ​ផ្គើន​បំផុត​ទៅនឹង​ការកែទម្រង់​របស់​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា​។​

ពលករ​រាប់រយ​នាក់​បានធ្វើ​ដំណើរ​ចេញពី​ស្រុក ភូមិ ដោយ​ជិះ ម៉ូតូឌុប រថយន្តឈ្នួល​និង រថយន្តក្រុង​មក​ឈប់​នៅ​ក្រុង ប៉ោយប៉ែត  ដើម្បី​រក​ច្រកចេញ​ទៅរក​ការ ងារ​ធ្វើ​ក្នុង​ទឹកដី​ថៃ ។​ពលករ​ចំណាកស្រុក​ទាំងនោះ​ក្រោយពេល​ចុះ​ពី​រថយន្ត​បាននាំគ្នា​សំរុក​មកកាន់​ច្រករបៀង​មួយកន្លែង​ក្បែរ​ស្ពាន​មិត្តភាព​ខ្មែរ​-​ថៃ ដែលមាន ចម្ងាយ​បី​-​បួន​រយ​ម៉ែត្រ ត្រង់ចំណុច​មាត់​អូរ​កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន ចេញ​តាម​ច្រករបៀង​ខាងជើង​ផ្លូវជាតិ​លេខ​៥​ដែល​រាប់​ចាប់ពី​កំពូល​ប្រាសាទ​ក្បាលស្ពាន​ប្រហែល ប្រាំ​រយ​ម៉ែត្រ​ទៅ​ទល់នឹង​របង  “​ហូលីវូដ​” នៅជាប់ នឹង​មាត់​អូរ គឺមាន​តែមួយ​កន្លែង​គ​ត់ ដែលជា​ច្រករបៀង​គ្រប់គ្រង​ដោយ​ប៉ូលិសអន្តោប្រវេសន៍​ដែលមាន​ប៉ុស្តិ៍​ប្រចាំការ​នៅ​នឹង​មាត់ច្រក​របៀង​ខ្មែរ​-​ថៃ​នោះ​។​
​អ្នកគ្រប់គ្រង​នៅ​ច្រករបៀង​នោះ គឺ​លោក ប៊ុន  សុ​ផា ជា​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​ច្រករបៀង​ហើយ ម្នាក់ទៀត​ជា​ដៃជើង​ដ៏​ខ្លាំងពូកែ និង​ម្នាក់ទៀត​ពូកែ​ទាក់ទង​មេខ្យល់ សម្រាប់​នាំ​ពលករ​ចេញទៅ​ប្រទេស​ថៃ​ផងដែរ​។  លោក ប៊ុន  សុ​ផា ជា​ញឹកញយ​បាន​ឃុបឃិត​ជាមួយ មេខ្យល់ បើកភ្លើង​ខៀវ​ឱ្យ​ពលករ​ចំណាកស្រុក​ចេញ​តាម​ច្រករបៀង​យ៉ាង​ប្រសេចប្រសាច​គ្មាន​គិតពី​អាយុជីវិត​ឡើយ ។ មានការ​បញ្ជាក់​ផងដែរ​ថា ក្នុងការ​ឆ្លងដែន​តាម​ច្រករបៀង គឺ​ពលករ​ចំណាកស្រុក​ម្នាក់ៗ ត្រូវ​បង់លុយ​ឱ្យទៅ​ប៉ូលិសអន្តោប្រវេសន៍​ដែល​នៅ​ប្រចាំការ​នៅ​ទីនោះ ចាប់ពី​១០០​បាត​ទៅ​២០០​បាត ដើម្បី​បន្ត​ចេញ​តាម​ច្រករបៀង​របស់​ប៉ូលិសអន្តោប្រវេសន៍​ដែល​គ្រប់គ្រង​ដោយ លោក ប៊ុន  សុ​ផា តែ មួយគត់ ។

​លោក ឱម យ៉ិនទៀង បានកំណត់​រួចហើយ​ក្នុង​ការយក​ភូមិសាស្ត្រ​ខេត្ត បន្ទាយមានជ័យ​ធ្វើជា​គំរូ​ល្អ​មុនគេ​ក្នុង ការ​បោសសម្អាត​មន្ត្រី​ខិលខូច​ពុករលួយ​ហើយក៏​ធ្លាប់បាន​កោះហៅ​មន្ត្រី មួយចំនួន​ឲ្យ​ធ្វើ​របាយការណ៍​ដើម្បី​កែប្រែ​កំ​ហុង​ឆ្គង​ឡើងវិញ​ផងដែរ ដូច្នេះ​លោក ឱម យ៉ិនទៀង មិនគួរ​មើលរំលង​ពី​ភាព​អសកម្ម​ដែល​លោក សៅ ប៊ុន​រិ​ទ្ធ កំពុង​ចាត់តាំង​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រព្រឹត្ត​អំពើពុករលួយ​ពី​ការធ្វើ ប័ណ្ណឆ្លងដែន​និង​ការរាប់​ក្បាល​ឡាន​ដឹកទំនិញ​ប្រមូលប្រាក់​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​នោះទេ​។​

សូមបញ្ជាក់ថា​លោក សៅ ប៊ុន​រិ​ទ្ធ​បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ធ្ងន់ធ្ងរ​សឹង​រាប់​ភ្លេច​ទៅហើយ ប៉ុន្តែ​មិនដែល​មានទោស​ពៃរ៍​ឬ​ត្រូវបាន​នាំទៅ​ដាក់ពិន័យ​ដូចដែល​អង្គភាព ប្រឆាំង​អំពើពុករលួយ​បាន​អនុវត្ត ចំពោះ​មន្ត្រី​មួយចំនួន​នោះទេ​ដែល​សកម្ម ភាព​នេះ​កំពុង​ក្លាយ​ជាការ​ទំយើ​ខ្លាំង​បំផុត​នាំ​ឲ្យ​លោក សៅ ប៊ុន​រិ​ទ្ធ បន្ត​ប្រព្រឹត្ត​អំពើ ពុករលួយ​មិន​ខ្លាច​ច្បាប់ ឬ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ ឡើយ​ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន ចេះតែ​ប្រព្រឹត្ត​ខុសឆ្គង​គ្មាន​ថ្ងៃ​កែខ្លួន​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1529ដង ដីលក់   អាន1701ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1504ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1418ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1533ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1407ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1541ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1610ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1473ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1594ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3824នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    9578នាក់
ខែនេះ    318746នាក់
ឆ្នាំនេះ   2329285នាក់
សរុប   51689211នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 20:45