ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខេត្តចំណុចផ្លូវ៥០តម្រូវឲ្យបង់លុយខែខ្ពស់ពេក

ដោយៈ រ៉េត ខេត្តបន្ទាយមានជ័យ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 08:27 នាទី ចំនួនអានៈ 1316

ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​ដឹកទំនិញ​ពីក្រុង​​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ យកទៅលក់ចែក​ចាយ​​បន្ត​តាម​បណ្តារ​​ខេត្តនានា​​មួយចំនួន ក្នុង​​​ប្រ​ទេស​​កម្ពុជា​បាន​ត្អូញត្អែរថា រាល់ថ្ងៃនេះ​ពិបាក​រកស៊ីណាស់ ហើយ​​មិនសូវទទូល​បាន​ប្រាក់​​ចំណេញ​ទេ ព្រោះ​គយ​ចល័ត​ខេត្តបន្ទាយមានជ័យ ចំណុច​ផ្លូវ​៥០ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត តម្រូវ​ឲ្យ​បង់លុយ​​​ខែ និង​បង់​​ជើង​ខ្ពស់​ពេក​។

ក្រុមអាជីវករ​ទាំងនោះ​បាន​ឲ្យ​ដឹង​ក្នុង​ល​ក្ខ័​ណ​សុំ​មិន​បញ្ចេញ​ឈ្មោះថា គយ​ចល័ត​ផ្លូវ​៥០ បើទោះបីជា​ពួកគាត់​បង់ពន្ធ​លើ​ទំនិញ​របស់ខ្លួន​ហើយក៏​ដោយ ក៏​គយ​ចំណុច​ខាងលើ​នៅតែ​កោសរូស​ឲ្យ​បង់ថ្លៃ​បាយទឹក​(​ពេល​ត្រួតពិនិត្យ​ឯកសារ​) ដូចជា​ឡាន​ដឹក​ផ្លែឈើ​ធំ សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ទោះ​បង់ពន្ធ​ហើយក៏​ដោយ ក៏ត្រូវ​បង់លុយ​ក្រៅ​ទៀត ក្នុង​មួយ​ឡាន​២០​ម៉ឺន​រៀល ទៅ​៦០​ម៉ឺន​រៀល​ឯណោះ​។

ពួកគាត់​បន្តថា ចំពោះ​រថយន្ត​តាក់ស៊ី​តូចៗ​​សព្វថ្ងៃនេះ​គយ​ផ្លូវ​៥០ ដែលជា​កុងត្រូលជជុះ​បង្កើតឡើង​ដោយ​លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី ដោយ​អស់​លោក​គយ​បាន​តម្រូវ​ឲ្យ​ម្ចាស់​ឡាន​ទាំងនោះ​បង់លុយ​ជា​ខែ និង​បង់លុយ​គិត​ជា​ជើង​​។ រថយន្ត​តូច​ដែល​ដឹក​បន្លែ​ផ្លែឈើ ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ដែល​បង់​ខែ គឺ​គយ​ត្រូវ​ឲ្យ​ពាក់​តែ​ស្លាក​លេខ​ខាងមុខ ដើម្បី​ងាយស្រួល​ចំណាំ ពេលមកដល់​ចំណុច​កុងត្រូលជជុះ​របស់​ពួកគេ​មិនចាំបាច់​ចុះ​ឡើយ គ្រាន់តែ​ញាក់​ភ្លើង​គឺមាន​អ្នក​ចាំ​កត់​ចំនួន​ឡាន ​ហើយ​ដាច់​ខែ​ចាំ​យកប្រាក់​មក​បង់​ជាការ​ស្រេច​។ ដោយឡែក រថយន្ត​បង់​គិត​ជើង​(​ចំនួន​ដង​)​ពេលមកដល់​ចំណុច​ដែល​គយ​ឈរជើង​ត្រូវ​ឈប់​រថយន្ត​ចុះទៅ​បង់ប្រាក់​តាម​ដំណើរ ហើយ​រថយន្ត​ត្រូវ​ដោះ​ស្លាក​លេខ​ចេញ​ទាំងអស់ ឬក៏​ត្រូវ​ពាក់​ស្លាក​លេខ​ទាំងមុខ​ទាំងក្រោយ​។

ម្ចាស់​រថយន្ត​ដែល​ដឹកទំនិញ​ល្អៗ​បង់​ខែ ត្រូវ​រកគ្នា​ឲ្យ​បាន​ចាប់ពី​៣​ទៅ​៥​នាក់ បង្កើត​ក្រុម ទើប​អនុញាត​ឲ្យ​ចូល​បង់​ខែ ក្នុង​រថយន្ត​១​គ្រឿង ត្រូវ​បង់​ពី​១៥០ ទៅ​២០០​ដុល្លារ មិនចាំបាច់​មក​ផ្ទាល់ បង់​តាម​វី​ង​ក៏បាន ព្រោះ​ទំនិញគេចពន្ធ​គ្មាន​វិក័យបត្រ ហើយ​លុយ​ទាំងនោះ គឺ​មិនបាន​ចូល​រដ្ឋ​ទេ គឺ​គេ​ប្រមូល​ឲ្យ​លោក ថោង សុខាំ​ភូ ដើម្បី​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​លើ​ភាព​វេទនា​របស់​ពលរដ្ឋ​តែប៉ុណ្ណោះ។

កន្លងទៅ កាលពីដើមឆ្នាំ​២០១៥ ឯកឧត្តម គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ព្រ​មាទ​ដល់​មន្ត្រី​គ្រប់​ស្ថាប័ន​មិន​ឲ្យ​មាន​ការដាក់​កុងត្រូលជជុះ​តាម​ដងផ្លូវ​ជាតិ​ទារលុយ​ពី​រថយន្ត​ដឹកទំនិញ​ជាដាច់ខាត ព្រោះ​ជា​អំពើ​ខុសច្បាប់ ហើយ​លោក​ក៏បាន​ចាត់ទុកថា បើ​ស្ថាប័ណណា​ដាក់​កុងត្រូលជជុះ គឺជា​ក្រុមចោរប្លន់​។ បើទោះបី​ជាមាន​ការដាក់​ចេញ​នូវ​បទបញ្ជា​បែបនេះ​ក៏ដោយ គឺ​ឃើញ​ស្ថាប័ណ​គយ​ដែលមាន​លោក ថោង សុខាំ​ភូ ជា​ប្រធាន​សាខា បែរជា​បង្កើត​កុងត្រូលជជុះ​យ៉ាង​អនាធិបតេយ្យ មាន​ទាំង​ប្រដេញ និង​ឃាត់​រថយន្ត​យកលុយ​បាន​ម៉ា​សេរី​ទៅវិញ​។

ជុំវិញ​ការចោទប្រកាន់​របស់​ព​ល​រដ្ឋ និង​អាជីវករ​ខាងលើនេះ នៅ​ល្ងាច​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ អ្នក​យក​ព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​បានទេ ព្រោះ​ទូរស័ព្ទ​ទំនាក់ទំនង​មិនបាន​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង   អាន1609ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1772ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1634ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន1862ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1493ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1454ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1595ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1654ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2180ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1636ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5303នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    31925នាក់
ខែនេះ    401334នាក់
ឆ្នាំនេះ   2411873នាក់
សរុប   51771799នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 18:15