ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 10 ឆ្នាំ 2021 វេលាម៉ោង 02:34 នាទី ចំនួនអានៈ 1800

ឈើគ្រឿងគេចពន្ធជាង៤ម៉ែត្រគូបដឹកតាម​គោយន្តកន្ត្រៃពីស្រុកស្វាយលើ​សំដៅចូល​ក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីង ចចារគ្នាមិនត្រូវ ក៏បង្ខំចិត្តកាត់ខ្សែទំលាក់ចូលក្នុងប្រឡាយទឹកក្បែរភ្លឺស្រែក្នុងភូមិចំបក់ ឃុំរលួស ស្រុប្រាសាទបាគង។

ឈើប្រភេទយាង ឈ្លីក ប្រវែងពី៦ម៉ែត្រទៅ១០ម៉ែត្រ មានមុខកាត់ពី ៥x១៥ និង ៥x២០ ជាង៤ម៉ែត្រគូបដែលឈ្មួញ​បានទំលាក់ចូលក្នុងប្រឡាយត្រូវ​បានឯកឧត្តម ម៉ក ធារ៉ា ស្នងការរងនៃស្នងការនគរបាលខេត្តសៀមរាប ទទួលផែនសេដ្ឋកិច្ច បញ្ជាអោយលោក លឹម សម្បត្តិ អធិការនគរបាល​ស្រុក​ប្រាសាទបាគង ដាក់​កម្លាំងការពារភ្លាមៗ បន្ទាប់ពីអ្នក​កាសែតបាន​រាយការណ៍កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោតជាង៤ល្ងាច ក្រោម​ការ​ចង្អុល​បង្ហាញពីឯកឧត្តម ង៉ាន់ ភារុង អភិបាលរងខេត្តសៀមរាប។ បន្ទាប់មក​ឯកឧត្តម ង៉ាន់ ភិរុន បាន​ស្នើអោយ​ជំនាញរដ្ឋបាល​ព្រៃ​ឈើ​ដាក់​កម្លាំងនិងបធ្យោយដឹកជញ្ជួនស្រង់យក​ឈើ​ទាំងអស់យក​ទៅ​រស្សាទុក​នៅ​ផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រី ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រីទាំងយប់ ព្រោះបារម្ភខ្លាចក្រុម​ឈ្មួញ​លួចដឹក​ជញ្ជូននៅពេលយម់។

ប្រភពពត៌មានសុំមិន​បញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់ចាងហ្វាកាសែតកម្ពុជាសុវណ្ណភូមិថា ឈើខាងលើនេះចេញពីស្រុកស្វាយលើមកជិតដល់ស្រុក​ប្រាសាទបាគងត្រូវ​បាន​ខាងជំនាញបរិស្ថានធ្វើស៊ី (យកលុយក្រោមតុ) មួយតង់ លុះមក​ដល់ស្រុក​ប្រាសាទបាគងត្រូវ​បាន​មេព្រៃ និង​អ្នក​កាសែតធ្វើស៊ី (យកលុយក្រោមតុ) មួយតង់ទៀត បន្ទាប់មកធ្វើដំណើរមិន​បាន​ប៉ុន្មានផង​ មានមេព្រៃម្នាក់ទៀតទារលុយប្រាំរយដុល្លារទៀត តែចចារគ្នាមិន​ត្រូវ ទើប​ម្ចាសឈើសម្រេចចិត្តបើកគោលយន្តកន្ត្រៃសំដៅវាលស្រែកាត់ខ្សែទំលាក់ឈើ​ចូល​ក្នុងទឹកប្រឡាយយ៉ាងដូច្នេះ។ ប្រភពបានបន្តថា ម្ចាស់ឈើខាងលើនេះឈ្មោះ ណាក់ រស់នៅគោគស្រឹតក្បែរផ្សាក្រោម ជាឈ្មួញធ្លាប់រក​ស៊ីដឹកឈើយូរហើយ តែចេញឈើមួយជើងនេះ គឺលោតឆ័ត្រ(អត់បង់លុយក្រោមតុ) ទើបជាប់ជុងបែបនេះ។

សុភាសិតខ្សែបានពោលថា ដំរីងាប់កំយកចង្អេងបាំង ផោមក្នុងទឹកគង់តែស្អុយ បើមិន​ចង់អោយគេដឹង គួរណាកំប្រព្រឹត្ត ឃើញគេមិន​និយាយ កុំថាគេមិន​ដឹង គួរណាតែនាំគ្នាធ្វើ​ការ​អោយបាន​ល្អដើម្បីជួយជាតិមាតុភូមិ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1692ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1532ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន2248ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1787ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន2352ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1814ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1785ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1767ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1550ដង លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ   អាន664ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39230នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81563នាក់
ខែនេះ    228836នាក់
ឆ្នាំនេះ   2973140នាក់
សរុប   56572036នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:01