គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត្ត គ្មានអ្នកបង្ក្រាបមានតែអ្នកដាក់ខែយកលុយ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 27 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 09:36 នាទី ចំនួនអានៈ 1609

ជារៀង​រាល់​យប់​មាន​រថ​យន្ត​ យីឌុប ដឹក​ឈើ​លើស​ទម្ងន់​ និង​គ្មាន​ច្បាប់​អនុញ្ញាតិពិត​ប្រា​កដ​ ដឹក​ចេញ​ពីស្រុក​ ​ជាំក្សាន្ត ខេត្តព្រះ​វិហារ ឆ្លង​កាត់​ខេត្តឧត្តរ​មាន​ជ័យ ឆ្ពោះ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យដែល​មាន​មេការ​ធំម្នាក់​ឈ្មោះ ចិន (ឈ្មោះហៅក្រៅ) ជាប៉េអឹម​ផ្ទៃប្រទេស ជាអ្នក​រត់​ការ​បង់​លុយ​អោយ​សមត្ថកិច្ច​តាម​ដង​ផ្លូវ គ្រប់​ខេត្តក្រុង​ ​គ្រប់​ជាន់​ថ្នាក់។

ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា លោក ចិន ដែល​ជា​មេការ​រត់ការ​អោយ​ឡាន​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ ដួង​ស្រួច ខាង​លើ​នេះ កាល​ពី​ដើម​ឡើយ​នៅ​ខេត្ត​សៀមរាប មាន​ដេប៉ូលក់​ឈើ​នៅ​ផ្លូវ​៦០​ម៉ែត្រ តែ​បន្ទាប់​ពី​បែក​ផ្លូវ​គ្នា​ជា​មួយ​ភរិយា ក៏បាត់​មុខ​មួយ​រយៈ ស្រាប់​តែ​ពេល​នេះ​លេខ​ព័ត៌​មាន​មក​ថា លោក​ ចិន បាន​ក្លាយ​ជា​អ្នក​មាន​លុយមាន​អំ​ណាច​ ក្លាយ​ជាប៉េអឹម​ផ្ទៃ​ប្រ​ទេស ហើយ​ជា​មេការ​រត់​ការ​អោយ​ឡាន​យី​ឌុប​ទាំង​ខ្សែៗជារៀង​រាល់​មយ់​ពី​ខេត្តព្រះ​វិហារ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យ ដោយ​មិន​មាន​សមត្ថកិច្ចណាគេ​ត្រួត​ពិនិត្យ​នោះ​ទេ ព្រោះ​ប្រ​ភព​បាន​អះអាង​ថា លោក​ចិន​បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​អស់​ហើយ។

អ្នក​យក​ព័ត៌មាន​យើង​បាន​ប្រាប់​ថា គាត់​បាន​ទៅ​ថត​រថយន្ត​ដឹក​ឈើ​ខាល​លើ​ជាច្រើន​លើក​ជាមួយក្រុម​សមត្ថ​កិច្ច តែ​ត្រូវ​បាន​សមត្ថកិច្ច​ មេការ​ដឹក​ឈើ​គេ​ប្រាប់​ថា មាន​ច្បាប់​ តែ​គេ​មិន​បាន​អោយ​អ្នក​កាសែត​ណាម្នាក់​បាន​ឃើញ​ច្បាប់​អនុញ្ញាតិ​របស់​ពួកគេ​នោះ​ទេ នេះ​ដែល​ជាហេតុ​ធ្វើ​អោយ​មាន​ការ​សង្ស័យ​ថា រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ ដួងស្រួច មិន​មាន​ច្បាប់​ពិត​ប្រាកដ​នោះ​ទេ ហើយ​បើ​មាន​ច្បាប់​ត្រឹម​ត្រូវ​មែន ដឹក​តាម​ចំនួន​កំណត់​មែន ក៏មិន​ចាំ​បាច់​ បង់​លុយ​ដាក់​ខែ​អោយ​សមត្ថកិច្ច​តាម​ផ្លូវ​​នោះ​ដែរ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំភ្លឺពី​​លោក ចិន និងតំណាង​​ក្រុម​ហ៊ុន​ ដួង​ស្រួច បាន​ទេពាក់​ព័ន្ទ​ការ​ដឹក​ជញ្ជូន​ឈើ​យ៉ា​ង​អាណាធិប្បតេយ្យ​ខាង​លើ​នេះ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

លោក ឃុន ប៊ុនហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​អន្លង​វែង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី២៧ ខែគិម្ភៈ ឆ្នាំ២០១៧នេះថា លោក​ធ្លាប់​បាន​ឆែក​មើល​ដែរ តែ​មិន​បាន​ឆែក​គ្រប់​ឡាន​នោះទេ លោក​ថាកាល​លោក​ឆែក​មើល​ឃើញ​ថា មាន​ច្បាប់។ លោក​នាយ​ផ្នែក​បានបន្ថែមថា បើ​ចង់​ដឹង​ច្បាស់​ពី​ច្បាប់​ទម្លាប់​ ឬដឹក​ប៉ុន្មាន​ម៉ែត្រគូប​នោះ​សុំ​អោយ​អ្នក​កាសែត​សួរ​ទៅ​គល់​ សួរទៅ​ខាង​ក្រុម​ហ៊ុន​គេ​ផ្ទាល់​នៅ​ឯខេត្ត​ព្រះ​វិហារ​នោះ​ទៅ​ ព្រោះ​ជួន​កាល​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ​ឆ្លង​កាត់​ក៏មិន​បាន​ប្រាប់​លោក​ផង​ដែរ។

សូម​ឯកឧត្តម ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​ មេត្តាត្រួតពិនិត្យ​ក្រុម​ហ៊ុន ដួងស្រួច ដែល​ប្រើ​សុទ្ធតែរថ​យន្ត​យី​ឌុប​ដឹក​ឈើ​ពេញ​ហៀរ​ជារៀង​រាល់​យប់​ពី​ខេត្ត​ព្រះវិហារ ឆ្លង​កាត់​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង ក្រុង​សំរោង​ ឆ្ពោះ​ទៅ​ខេត្តបន្ទាយ​មាន​ជ័យទាំង​នេះផង ព្រោះ​គេ​សង្ស័យថា ក្រុម​ហ៊ុន​ខាង​លើ​នេះអាច​មិន​មាន​ច្បាប់​ត្រឹម​ត្រូវ ហើយ​ដឹក​ឈើ​លើស​ទម្ងន់​ ជា​ហេតុ​នាំ អោយ​បាក់​ស្ពាន ខូច​ថ្នល់ បាត់​បង់​ថវិការ​របស់​រដ្ឋ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1387ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន367ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1548ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន1844ដង សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ   អាន1438ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1601ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1530ដង ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1541ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1618ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន1997ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1655នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    148139នាក់
ខែនេះ    531419នាក់
ឆ្នាំនេះ   1913651នាក់
សរុប   51273577នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 01:18