ដីសួនច្បារ និងផ្លូវសាធារណះមួយកន្លែងស្ថិតក្នុងភូមិវិហ៊ារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ផ្សារក្រោម) ត្រូវបានបុគ្គលឯកជនឈ្មោះ សន នី យកធ្វើជាផ្សារជួលអោយអាជីវករលក់ដូរ និងដាក់ផ្ញើរឡានម៉ូតូ បង្ករការកកស្ទះចរាចរណ៍ ពេញផ្លូវ ដោយគ្មានការអើពើរពីអាជ្ញាធរសមត្ថកិច្ចណាម្នាក់ឡើយ។
ពលរដ្ឋនៅទីនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះបានធ្វើការរិះគន់ថា មិនសមយកដីសួនច្បារ និងផ្លូវសាធារណះមកធ្វើជាផ្សារឯកជនបង្ករភាព រញេរញៃ កកស្ទះចរាចរណ៍ ចាក់ទឹកបង្ហូរ ចោលសំរាម មើលទៅមិនសាកសមជាទីក្រុងទេសចរណ៍សោះ។ ពលរដ្ឋបន្តថា កាលពីអភិបាលក្រុងចាស់មិនព្រមរៀបចំផ្សារនេះអោយផុតពីដីសួនច្បារ ពួកគាត់សង្ឃឹមថា អភិបាលក្រុងថ្មីលោក នួន ពុទ្ធារ៉ា អាចដោះស្រាយបាន តែផ្ទុយទៅវិញមួយដំបរ និងបួន មួយណាដូចមួយណា ចង់បានតែតំណែង តែការងារដូចជាមិនយកចិត្តទុកដាក់អីសោះ។
ពលរដ្ឋមួយចំនួននៅក្រុងសៀមរាបស្នើរសុំអោយលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប មេត្តារៀបចំសណ្តាប់ធ្នាប់ក្រុងអោយបានល្អ ជាពិសេសផ្សារក្រោមដែលធ្វើរលើដីសួនច្បារនេះតែម្តង គួរតែរើចេញ រៀបចំសួនច្បារសាធារណះដើម្បីលម្អរក្រុងអោយមានសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវអន្តរជាតិ មកដើរលេងកម្សាន្តនៅខេត្តសៀមរាប។
កម្ពុជាសុវណ្ណភូមិមិនទាន់អាចសុំការពន្យល់ពីលោក នួន ពុទ្ធារ៉ា ចៅហ្វាយក្រុងសៀមរាបបានទេព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។
លោក សន នី ដែលត្រូវបានគេស្គាល់ថា ជាថៅកែផ្សារក្រោមខាងលើនេះ ពុំអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី១៣ ខែគុម្ភះ ឆ្នាំ២០១៩នេះ ព្រោះពេលទូរស័ព្ទចូលលឺសម្លេងអ៊ូអ ហើយលោកឆ្លើយថាស្តាប់មិនបាន ចាំលោកខលមកវិញ។
សូមបញ្ជាក់ផងដែរថា រឿងយកដីសួនច្បារ និងដីចំណីផ្លូវធ្វើជាផ្សារខាងលើនេះ ធ្លាប់មានការចុះផ្សាយ ធ្វើអោយចៅហ្វាយក្រុងចាស់រំជើបរំជួលម្តងទៅហើយ តែក្រោមមកស្ងាត់ឈឹងតាំងពីចៅហ្វាយក្រុងថ្មីឡើយកាន់តំណែង ធ្វើអោយមហាជនមានការងឿងឆ្ងល់ ដោយមិនដឹងថា មួលហេតុអ្វីបានជាទុកផ្សារមួយនេះអោយនៅលើដីសួនច្បារដដែលយ៉ាងដូច្នេះ?៕ ដោយ៖ ផ្លុងរ៉េត
ថ្ងៃនេះ | 38792 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81125 | នាក់ |
ខែនេះ | 228398 | នាក់ |
ឆ្នាំនេះ | 2972702 | នាក់ |
សរុប | 56571598 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:47 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net