ព័ត៌មានក្ដៅ

    លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 07:04 នាទី ចំនួនអានៈ 326

    នៅព្រឹក​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ​បណ្ឌិត លី អ៊ុំអេង ក្រុម​គ្រួសារ និង​សាច់ញាតិ បាន​នាំយក​អំណោយ ថវិការ និង​ចង្ហាន់ វេប្រគេន​ព្រះសង្ឃគង់ចាំព្រះ​វស្សា​នៅវត្ត​សិរីបុត្រ (ហៅវត្តទន្យាយផ្អើល) ស្ថិតក្នុង​ភូមិបឹងង៉ត ឃុំបឹងង៉ត ស្រុកសូទ្រនិគម ខេត្តសៀមរាប។

    អំណោយ​របស់លោកជំទាវបណ្ឌិ​ លី អ៊ុំអេង រួមមាន ដូនជីជាងមួយរយនាក់ទទួលបានសារ៉ុង​១ និង​ថវិការប្រាំពាន់រៀល តាជីម្នាក់ៗទទួលបានអាវ​សមួយថវិកាមួយម៉ឺនប្រាំពាន់រៀល ចុងភៅ អ្នក​លាងចាន ម្នាក់ៗទទួលបាន​ថវិកាមួយម៉ឺនរៀល ប៉ូលីសប្រជាការពារម្នាក់ៗទទួលបានថវិកា​ពីរម៉ឺនរៀល និង​ម្តាយធម៌របស់លោកជំទាវកាលពីសម័យប៉ុលពតទទួលបាន​ថវិកាពី​រយ​ដុល្លារ។

    លោកជំទាវបណ្ឌិត លី អ៊ុំអេង សំដែងអារម្មណ៍ក្តុកក្តួលអួល​អាក់ ហូរទឹកភ្នែករលីងរលោង​ហើយ​វាចារថា ”កាលពីនៅពីក្មេង​រស់នៅទីនេះជាមួយ​ម្តាយ​ឪពុក ខ្ញុំនៅតូច​វែកទឹក​អោយ​ចុងភៅដាំស្លរ ពេល​ម្តាយធម៌​ខ្ញុំ​ឃើញ​ខ្ញុំហត់ពេក គាត់​ថាឈប់រែកទៅកូន​បើហត់ហើយ ម្តាយ​ខ្ញុំ​គាត់ជាចុងភៅ ខ្ញុំបាន​បាយហូប​ដោយ​សាតែគាត់ ដូច្នេះទោះ​ខ្ញុំ​ទៅដល់ទីណាប្រទេសណា ក៏មិន​អាច​បំភ្លេច​ទី​នេះ​បាន​ទេ មិនអាច​បំភ្លេច​ម្តាយធម៌ខ្ញុំបានទេ“។

    លោកជំទាវបណ្ឌិត លី អ៊ុំអេង មានប្រសាសន៍ទៀតថា ”កាលពី​ចប់​សម័យប៉ុលពត ទី​នេះ​គ្មាន​វត្តអារាមអីទេ ក្រោយ​មក​ម្តាយ​ឪពុក​របស់​នាងខ្ញុំ រក​ទទួលទានមានបាន ឪពុក​ម្តាយ​នាង​ខ្ញុំបាន​សម្រេច​ចិត្ត​ចំណាយ​ថវិកា សាងសង់ព្រះវិហ៊ារ សាលាឆ័ន្ទ ផ្ទះបាយ ដើម្បី​ទុក​ជាអនុស្សារីយ៍ អស់មួយជីវិត។ លោកជំទាវ​បន្ថែមថា ក្នុង​ពេ​ល​ឆាប់ៗខាងមុខ​នេះ លោកជំទាវ និង​ធ្វើការ​ជួល​ជុល​តំបូល​ព្រះវិហ៊ារ​ថ្មី​ឡើង​វិញ​ទាំងស្រុង បន្តពី​ម្តាយ​ឪពុក​របស់​លោកជំទាវ“។

    គេសង្កេតឃើញ​ថា ទាំង​ព្រះសង្ឃ លោកយាយលោក ពុកម៉ែបងប្អូន នៅទីនោះ​មានការ​រន្ធត់ចិត្ត​ ញញឹម​ទាំងទឹក​ភ្នែកហូរ​រលីងរលោង រំភើពចិត្ត​ឃើញ​ក្មេង​ស្រី​ពីអតីតកាលម្នាក់​ដែល​កម្សត់ ក្រីក្រ ក្លាយ​ជាជំទាវបណ្ឌិត មានលុយ​រាប់លាន​ដុល្លារ មិន​ភ្លេច​កំណើត​របស់​ខ្លួន នៅ​ចងចាំរឿងអតីតកាល ជាពិសេសនៅចងចាំ​ម្តាយធម៌ដែល​បច្ចុប្បន្ន​មានវ័យចាស់ជរាក្លាយជាដូនជីទៅហើយ។

    ព្រះសង្ឃ ដូនជី តាជី បាន​បួងសួងដល់វត្ថុសាកសិទ្ធដែល​លោក​មាន​រិទ្ធិ​មាន​បារមី សូម​ជួយ​បី​បាច់​​ថែរក្សាលោកជំទាវបណ្ឌិត លី​ អ៊ុំអេង និង​ក្រុម​គ្រួសារ អោយជួប​សេចក្តី​សុខ​ចំរើន និង​ឈ្នះ​អស់​មាសត្រូវ​ទាំង​ឡាយក្នុងលោក៕ ដោយ៖ ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន992ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន1692ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន804ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន3893ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន1517ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន789ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន643ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន7043ដង ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន593ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2441ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
    លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាតប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
    សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4802នាក់
    ម្សិលមិញ    10642នាក់
    សប្ដាហ៍នេះ    27159នាក់
    ខែនេះ    124741នាក់
    ឆ្នាំនេះ   3778949នាក់
    សរុប   34445195នាក់
    ថ្ងៃទី 17 ខែ 10 ឆ្នាំ 2019 ម៉ោង 15:29