ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក

ដោយៈ រ៉េត ខេត្តរតនៈគីរី ថ្ងៃទី 07 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 08:03 នាទី ចំនួនអានៈ 1607

យោង​តាម​ប្រភព​ពី​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការ​ណ៍នៅ​វេលា​​ម៉ោង​៧និង​៤០នាទីព្រឹក​ ​​​ថ្ងៃទី០៧ ខែមាសា ឆ្នាំ២០១៧ នេះ​ថា មាន​អ្នក​កាសែត​ជាង​២០​នាក់ ត្រូវ​បាន​ប៉ូលីស​អន្តោប្រវេស​ច្រក​អូយ៉ា​ដាវ ខេត្តរតនគីរី ឃាត់​ខ្លួន​ ខណៈពេល​ដែល​ពួកគេ​កំពុងថត​រូប​រថ​យន្ត​សាន់​យ៉ុង​ជាច្រើន​គ្រឿង​ដឹក​ឈើ​ឥត​ច្បាប់​ចេញ​យក​ទៅ​លក់​ឯ​ប្រទេស​វៀតណាម។

អ្នក​យក​ព័ត៌មាន​យើង​បាន​បន្ថែម​យ៉ាង​ខ្លី​ថា ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ដែល​ខុស​និង​វិជ្ជាជីវៈ ក្រម​សីល​ធម៌ជា​អ្នក​សា​រព័ត៌មាន​នោះទេ គ្រាន់​តែ​ទៅ​ថត​រូប​រថ​យន្ត​សាន់​យ៉ុង​ដឹក​ឈើ​ពី​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ប្រ​ទេស​វៀត​ណាម​តាម​ច្រក​អូយ៉ាដាវ​តែប៉ុណ្ណោះ តែ​បែជា​ប៉ូលីស​អន្តោប្រវេស​ច្រក​នេះ​នាំ គ្នាមក​ឃាត់​ខ្លួន​របស់​ពួកគេ ដោយ​មិន​ដឹង​ពីមូល​ហេតុ និង​គោលបំ​ណង​យ៉ាង​ណានោះទេ។

បើយោងតាម​ព័ត៌មាន​ពី​គេ​ហទំព័រ​នៅ​ក្នុង​ស្រុក​ជាច្រើន​បាន​សរសេរ​រិះ​គន់​ជារៀង​រាល់​ថ្ងៃអំពី​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ពី​ខេត្តរតនគីរី​តាម​ច្រក​អូយ៉ាវ​ដាវ​ទៅ​ប្រទេស​វៀត​ណាម​ តែ​គ្មាន​សមត្ថកិច្ច​ណា​ធ្វើ​ការ​បង្ក្រាប​នោះឡើយ​ នេះ​ជាហេតុ​ធ្វើ​អោយ​មហាជន​សង្ស័យថា សមត្ថកិច្ចនៅ​ច្រក​នេះ​ហាក់​មាន​ការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​អោយ​ក្រុម​ឈ្មួញ​ទុច្ចរិត​ ដឹក​ឈើ​អត់​ច្បាប់​បំ​ផ្លាញ​ធន​ធាន​ធម្ម​ជាតិ​របស់​ប្រទេស​ជាតិ​ដោយ​មិន​មាន​ថវិការ​បង់​ពន្ធចូល​រដ្ឋ​ទាល់​តែសោះ។

ក្រុម​អ្នក​កាសែត​ជាង​២០​នាក់​ដែល​កំពុង​ត្រូវ​បាន​ប៉ូលីស​អន្តោ​ប្រវេស​ច្រក​អូយ៉ាដាវ​ឃាត់​ខ្លួន​នៅ​ព្រឹក​នេះ សូម​សំណូម​ពរ​ទៅ​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​មេត្តា បញ្ជា​ទៅ​ក្រុម​ប៉ូលីស​នៅ​ច្រក​អូយ៉ាដាវ​ អោយ​ដោះ​លែ​ង​ពួក​គេ​ជា​បន្ទាន់ ហើយ​បែ​ទៅ​ចាប់​រថ​យន្ត​ដឹក​ឈើ​បំ​ផ្លាញ​ជាតិ​វិញ​ប្រ​សើជាជាង ហើយ​ជា​ពិសេស​ពួក​គេ​សូម​ឯកឧត្តម​ ខៀវ កាញ្ញារិទ្ធិ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​មេត្តាធ្វើ​អន្តរាគមន៍ ទៅ​ថ្នាក់​ដឹក​នាំ​របស់​ប៉ូលីស​អន្តោប្រវេស​ច្រក​អូយ៉ាដាវ​អោយ​ដោះ​លែង​ពួកគេ​អោយ​មាន​សេរីភាព​ឡើង​វិញ៕ ដោយ៖ ផ្លុងរ៉េត (សូម​ជួយចែក​រំលែក​ព័ត៌មាន​នេះបន្តផង)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ   អាន12789ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2503ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1511ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1706ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1819ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1995ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1645ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1646ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1729ដង លិខិតឆ្លើយតប: ជូនចំពោះលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ   អាន1953ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39230នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81563នាក់
ខែនេះ    228836នាក់
ឆ្នាំនេះ   2973140នាក់
សរុប   56572036នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:01