កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំរបស់លោក សថាវី អភិបាលខេត្តឧត្តរមានជ័យ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 07:52 នាទី ចំនួនអានៈ 1599

ក្រោម​ការ​ដឹក​នាំរបស់​លោក សថាវី អភិបាលខេត្តឧត្តរមានជ័យគេ​សង្កេត​ឃើញថា មាន​បទ​ល្មើស​ជាច្រើន​ករណី​បាន​កើត​ឡើង​ជាហូរហែដូច​ជា​បទ​ល្មើស​ព្រៃឈើ ការ​លេង​ល្បែង​ស៊ីសង​ស្ទើរ​គ្រប់​ប្រភេទ ហើយ​ជាពិសេសនោះ​គឺ​លោកអភិបាល​ខេត្ត​រូប​នេះបាន​អនុញ្ញាតិអោយ​ជន​ជាតិ​ថៃចូល​មកបើក​បន​​លេង​ល្បែង​បាញ់​កាំជ្រូចម៉ីស៊ីលភ្នាល់​គ្នា​ដាក់​លុយជា​មួយជន​ជាតិខ្មែរ ដែល​សកម្ម​ភាព​នេះ​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​មាន​ការ​ខឹង​សម្បារយ៉ាង​ខ្លាំង។

បន​ល្បែង​បាញ់​កាំជ្រូចម៉ីស៊ីលខាងលើនេះស្ថិតនៅក្នុងភូមិ​អូរថ្ម ឃុំត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ ហើយ​ភាគ​ច្រើន​គេលេង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ក្រោម​ការ​វៀប​ចំរបស់​ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារ នៅ​មាត់ច្រកអន្តរជាតិជាំសាងាំ ជាអ្នករៀបចំឡើង។

ប្រជាពលរដ្ឋ​សម្តែងការ​មិន​ពេញ​ចិត្តយ៉ាងខ្លាំងដោយ​ពួកគាត់​បានថ្លែងថា ការ​បាញ់​ជ្រូចភ្នាក់​ដាក់​លុយ​រាប់​សិប​លាន​នេះគឺ​ហាក់​តែកំពុង​បំផ្លាញសុខ​ភាព​របស់​ពួកគាត់ដោយ​ផ្សែងរំសេវ ម្យ៉ាង​ទៀតសំបកកាំជ្រូចដែល​ធ្វើ​អំពី​បំពង់​ទីបជ័រ បំពង់​ឬស្សី ដែល​មាន​ប្រវែងចាប់​ពី៦ទៅ៩ម៉ែត្រ ហើយ​បាញ់​បង្ហោះ​ទៅ​លើ​មេឃ​ដែល​មានរយៈកំពស់ចាប់ពី១ទៅ២ពាន់ម៉ែត្រ រួច​ធ្លាក់​សំបក​ចុះ​តាម​វាល​ស្រែ តាម​ព្រៃ តាម​ភូមិ​អ្នក​ស្រុក ធំ​ក្លិន​ឆ្ងៀម​ឈួល​ពុល​ទាំងមនុស្ស​ទាំងសត្វ។

អ្នក​ចូលលេង​ល្បែង​ភ្នាល់កាំជ្រូច​ខាងលើនេះបាន​អោយ​ដឹងថា អ្នក​ដែល​ចូល​ទៅ​មើល​ការ​ភ្នាល់​កាំជ្រូច ត្រូវ​បាន​គេ​លក់​សំបុត្រមួយតំលៃ៥រយ​បាត (ជិន៦ម៉ឺនរៀល)។

យោង​តាមប្រភពព័ត៌មានពីពលរដ្ឋ​ថៃបាន​អោយ​ដឹងថា នៅ​ស្រុក​ថៃត្រូវ​បាន​គេហាម​ប្រាមដោយ​ច្បាប់​ មិន​អនុញ្ញាតិអោយ​លេង​ល្បែង​ភ្នាល់​បាញ់​កាំជ្រូចនេះទេ តែ​នៅ​ស្រុក​ខ្មែរ​បែ​ជា ​លោក សថាវី អភិ​បាល​ខេត្តឧត្តរ​មានជ័យរូប​នេះ ​បើក​ចំហរ​អោយ​គេ​បើក​បទ​ល្បែង​ដ៏ចម្លែក ដែល​ស្រុក​គេ​មិន​អនុញ្ញាតិ​អោយ​លេង​ដាច់​ខាត។

ការលេង​ល្បែងខាងលើនេះ គេបានសរសេរលើបដាថា ˝អបអរសាទរ ពិធីបើកលេងអុជកាំជ្រូច ជាល្បែងភ្នាល់​ស៊ីសងផ្តាច់មុខ ជាអចិន្តៃ្រយ៍ នៅភូមិអូរថ្ម ឃុំត្រពាំងព្រីយ៍ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ ថ្ងៃទី២៦ ខែគុម្ភៈ ឆ្នាំ២០១៧˝ ដែល​មានរូប​ព្រះឆាយាល័ក្ខរបស់​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋ​កម្ពុជាមានការងឿង​ឆ្ងល់​យ៉ាងខ្លាំង ថាហេតុអ្វី​បាន​ជាលោក សថាវី អភិបាល​ខេត្តរូបនេះ បើក​ដៃ​អោយ​ក្រុម​បើក​បន​ល្បែង​ យក​ព្រះឆាយាល័ក្ខព្រះមហាក្សត្រធ្វើ​ជាខែលក្នុងការ​បើក​បន​ល្បែង​ស៊ី​សង​បែប​នេះ?

ពលរដ្ឋ​នៅ​ស្រុក​អន្លង់​វែង សំនូមពរ​ទៅ​ដល់​ សម្តេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ទៅ​លោក​អភិ​បាល​ខេត្ត សថាវី អោយ​បញ្ឈប់​ការបើក​បន​ល្បែង​ភ្នាល់​បាញ់​កាំជ្រូចម៉ីស៊ីល​ ដែល​ការ​លេង​ល្បែង​នេះវា​ផ្ទុយ​ពី​គោ​ល​នយោ​បាយ​ ភូមិឃុំ​មានសុវត្ថិភាព ដែល​​រដ្ឋាភិបាលដាក់ចេញ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន1579ដង លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2685ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1754ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1833ដង សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1896ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1548ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1789ដង សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2457ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន503ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1862ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81575នាក់
ខែនេះ    228848នាក់
ឆ្នាំនេះ   2973152នាក់
សរុប   56572048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:02