ព័ត៌មានក្ដៅ

    បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយាល័យភូមិបាលក្រុង?

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 06:23 នាទី ចំនួនអានៈ 1023

    ករណី​អំពើពុករលួយ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់ ចោល ដោយ​បាន​បង្កើត​ស្ថាប័ន​បង្ក្រាប​អំពើពុករលួយ ដែលមាន ឯកឧត្តម ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទើប​កាលពីពេល​ថ្មីៗ​នេះដែរ លោក សូរ ផ្លា​តុង ហៅ​(​ឈិន​)​មាន​តួនាទី​ជា​ប្រធាន​ការិយា ល័យ​ភូមិបាល​ក្រុង​សៀមរាប ខេត្តសៀមរាប កំពុង​រង​ការចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​ការិយាល័យ ភូមិបាល​ក្រុង របស់​សា​ម៉ី​ខ្លួន​កាន់កាប់​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ខេត្តសៀមរាប ដោយសារ​តែ​ការប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួក និយម​យ៉ាង​អនាធិបតេយ្យ​ជា​យូរ​ឆ្នាំ​មកហើយ ។​

    ​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា លោក សូរ ផ្លា​តុង ហៅ​(​ឈិន​)​ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​ភូមិបាល​ក្រុង​សៀមរាប កំពុង​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​គ្រួសារនិយម បក្ខពួកនិយម​ឱ្យទទួល​ការងារ​ស៊ីសំណូកសូកប៉ាន់​យ៉ាង​ពេញបន្ទុក បង្ក​ភាពអនាធិបតេយ្យ​នៅក្នុង​ការិយាល័យ​ភូមិបាល ដោយ​មិន​គោរព​ច្បាប់​ការងារ​រដ្ឋបាល​របស់​រដ្ឋ ពោល​គឺ​លោក សូរ ផ្លា​តុង (​ឈិន​)​ដឹកនាំ​អង្គភាព​តាម​បែប​អគតិ និង​ផ្តាច់ការ ជាពិសេស​តែងតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ទម្លាប់​រហូតមក​មិនតែប៉ុណ្ណោះ លោក​ប្រធាន ឈិន ដ៏​មហិមា​រូបនេះ បាន​បញ្ឈរជើង​បុគ្គលិក​មន្ត្រីក្រោមឱវាទ​ណា​ដែល​មាន​ការទន់ខ្សោយ ឬ​អ្នក​ដែល​បាន តវ៉ា​សួរនាំ​ដេញដោល​នៅបេល​ប្រជុំ​ម្តងៗ ដែល​ជា​មុខសញ្ញា​ឆ្អឹង​ទទឹង​ក​របស់​លោក​ប្រធាន​កត់សម្គាល់​ទុក​មិន​ប្រគល់​ការងារ ជូន​នោះឡើយ ។​

    ​ប្រភព​បាន​ឱ្យដឹងថា លោក សូរ ផ្លា​តុង (​ឈិន​)​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប មិន​ប្រគល់​ការងារ​ជូន មន្ត្រីក្រោមឱវាទ​ណា​ដែល​គាត់​មិន​ពេញចិត្ត​នោះទេ បើ​ទោះបីជា​មន្ត្រី​រូប​នោះ​ខិតខំ​បំពេញ​ការងារ​តួនាទី​របស់​ខ្លួន​បំរើ​ការងារ ជូន​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​យ៉ាងណាក៏ដោយ​ដូចជា លោក ឌី ប៊ុន​ហាក់ ជា​អនុប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប ដែល​ជា​មន្ត្រី​ស្លូតត្រង់​តស៊ូ​បំរើ​ការងារ​ជូន​ប្រជាជន​តាំងពី​ឆ្នាំ ១៩៧៩ មកដល់​បច្ចុប្បន្ន​នេះ​ក៏ លោក សូរ ផ្លា​តុង (​ឈិន​)​បាន ប្រើ​សំដី​អសុរោះ​ប្រមាថកាតទាន​សព្វបែបយ៉ាង និង​បញ្ឈរជើង​ដោយ​គ្មាន​ប្រគល់​ការងារ​ឱ្យធ្វើ​ទាល់តែសោះ ព្រោះតែ​ផល ប្រយោជន៍​របស់​គាត់ និង​បក្ខពួក​ខ្លាច​បាត់បង់​ចំណូល​សេដ្ឋកិច្ច​ចូល​ហោប៉ៅ ដែល​បាន​ពី​ការប្រព្រឹត្ត​អំពើពុករលួយ ។​

    ​ប្រភព​បាន​បន្តថា លោក សូរ ផ្លា​តុង (​ឈិន​)​កំពុង​កុងកាច់​ជាមួយ​លោក ឌី ប៊ុន​ហាក់ ដោយសារតែ​លោក ឌី ប៊ុន​ហាក់ មាន​ប្រជាប្រិយភាព​ជាង​ខ្លួន​គាត់ ព្រោះតែ​មាន​ជំនាញ​សមត្ថភាព​ធ្វើ​ការងារ​បាន​ល្អ​ដែល​ជា​មន្ត្រី​សកម្ម​មាន​បទ ពិសោធន៍​យូរ​ឆ្នាំ​មកហើយ បាន​តស៊ូ​បំរើ​ប្រជាពលរដ្ឋ និង​ការងារ​ចុះ​ជួយ​ពង្រឹង​បក្ស (​គណបក្ស​ប្រជាជន​)​ក្នុង​សង្កាត់ ក្របី​រៀល ក្រុង​សៀមរាប និង​ថ្មីៗ​នេះ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃរ​បស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានអនុញ្ញាត​ឱ្យ​គាត់ (​លោក ឌី ប៊ុន​ហាក់​)​ទៅ​ចុះ​ជួយ​ពង្រឹង​បក្ស​នៅ​ឃុំ​គរ​គី ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ឯកឧត្តម ឌី ដារ៉ាវុធ ជា​ប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង​នៅ​ទីនោះ​ទៀតផង ។​

    ​ទាក់ទិន​នឹង​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​របស់ លោក សូរ ផ្លា​តុង (​ឈិន​)​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប ដែល​កំពុង​បែកធ្លាយ​ពេញ​ខេត្ត​សៀមរាប​នេះ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កំពុង​រង់​ចាំ​មើល​ចំណាត់ការ​ថ្នាក់ លើ​ចាត់វិធានការ​បែបណា​ជា​ពិសេស ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ច្បាស់​ជា​ប្រាកដ​មិន​លើកលែង​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ​បាន​ឡើយ ។​

    ​ជាងនេះទៅទៀត អង្គភាព​បង្ក្រាប​ប្រឆាំង​អំពើពុករលួយ​ពិតជា​នឹង​ចុះ​ទៅ​ស៊ើបអង្កេត​ករណី​អំពើពុករលួយ​នៅក្នុង ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប​របស់លោក សូរ ផ្លា​តុង (​ឈិន​) ដែល​កំពុង​ល្បីល្បាញ​ដែល​គេ​សង្ស័យថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពិតប្រាកដ​នោះ នឹង​ត្រូវ​ទទួលទោស​ទៅតាម​ផ្លូវច្បាប់ ។​

    ​សារព័ត៌មាន​យើង​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយ​លោក សូរ ផ្លា​តុង បានទេ ខណៈ​ដែល​ភ្នាក់ងារ​ព័ត៌មាន​យើង​ព្យា យាម​សុំ​ជួប​ជា​ច្រើនលើក​ច្រើនសារ​ពុំបាន​សម្រេច តែ​ទោះបីជា​យ៉ាង​ដូច្នេះ​សារព័ត៌មាន​យើង​នឹង​រង់ចាំ​ទទួល​ព័ត៌មាន​ថ្មីៗ បន្ថែមទៀត ក្នុង​ការផ្សព្វផ្សាយ​នៅ​លេខ​ក្រោយ​ទៀត៕​

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន416ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន3605ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន628ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន908ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន587ដង សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន4155ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន639ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន968ដង នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1016ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន824ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញអ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
    លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
    ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី-ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយiPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4029នាក់
    ម្សិលមិញ    5661នាក់
    សប្ដាហ៍នេះ    58495នាក់
    ខែនេះ    158681នាក់
    ឆ្នាំនេះ   3757242នាក់
    សរុប   27544876នាក់
    ថ្ងៃទី 22 ខែ 10 ឆ្នាំ 2017 ម៉ោង 18:46