អធិការស្រុកវ៉ារិនលោក ណុប សារ៉ាក់ ត្រូវបានកូនចៅក្រោមឱវាទចំនួន១០នាក់ បានផ្តិតមេដៃសុំអោយស្នងការនគរបាលខេត្តសៀមរាបដកចេញពីតំណែងកាលពីប៉ុន្មានថ្ងៃមុននេះ។
យោងតាមឯកសារដែលក្រុមអ្នកកាសែតនៅក្នុងខេត្តសៀមរាបទទួលបាន បានសរសេរវៀបរាប់ថា លោកអធិការស្រុករូបនេះមិនសូវទៅកន្លែងធ្វើការនោះទេ ថែមទាំងស៊ីសំណូកសូប៉ាន់ ឃុបឃិតដាក់ឈ្មោះមន្ត្រីខ្មោចចូលក្នុងបញ្ជីដើម្បីបើកប្រាក់ខែ ហើយមន្ត្រីខ្លះមិនចូលធ្វើការ ក៏មានឈ្មោះបើកប្រាក់ខែដែរ ព្រមទាំងរឿងរ៉ាអាស្រូវជាច្រើនទៀតដែលមិនអាចបរិយាបាន (សូមអានឯកសារជារូបភាពខាងក្រោម)។
កាលពីថ្ងៃទី១០ខែមិនាឆ្នាំ២០១៧ម្សិលមិញ អធិការរង និងក្រុមមន្ត្រីប៉ូលីស នៅអធិការដ្ឋាននគរបាលស្រុកវ៉ារិនបាននាំគ្នាផ្តិតមេដៃចំនួន១៣មេដៃ ដាក់ញត្តិគាំទ្រ បណ្តឹងរបស់អធិការរងដែលបានប្តឹងដកលោកអធិការស្រុកខាងលើនេះផងដែរ។
ប្រភពពីប្រជាពលរដ្ឋនៅស្រុកវ៉ារិន បានលួចបង្ហើបថា លោក ណុប សារ៉ាក់ អធិការស្រុកវ៉ាវិនរូបនេះមិនបានបំពេញតួនាទីជាអធិការបំរើរាស្ត្រនោះទេ ពួកគាត់ចង់អោយថ្នាក់លើដកចោលយូរហើយ តែមិនហ៊ាននិយាយខ្លាចលោកអធិការស្រុកស្អប់រកលេសធ្វើបាប។ ពួកគាត់បន្តថា លោកអធិការរូបនេះពូកែខាងយកលុយបទល្មើសព្រៃឈើ ហើយកាងបទល្មើសព្រៃឈើតែប៉ុណ្ណោះ ដូច្នេះលោកស្នងការខេត្ត និងឯកឧត្តមនេតសាវឿនមេត្តាដកលោកណុបសារ៉ាក់ចេញពីអធិការស្រុកវ៉ារិនទៅ បើចង់អោយបក្សប្រជាជនមានសម្លេងឆ្នោតឆ្នាំ២០១៧-២០១៨ខាងមុខនេះ៕ ដោយ៖ ផ្លុងរ៉េត
ថ្ងៃនេះ | 32327 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 74660 | នាក់ |
ខែនេះ | 221933 | នាក់ |
ឆ្នាំនេះ | 2966237 | នាក់ |
សរុប | 56565133 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:43 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net