ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2020 វេលាម៉ោង 03:19 នាទី ចំនួនអានៈ 1818

ព្រឹកថ្ងៃ​ទី០៥ ខែកុម្ភ: ឆ្នាំ២០២០ អាជ្ញាធរ​អប្សរា​ និងជាងចំនួន៤នាក់បាន​ចុះ​ជីក​ដី​បំរ៉ុង​ដាំបង្គោល​របង​បិទ​ពីមុខ​ដី​របស់ពលរដ្ឋ​ស្ថិន​ក្នុង​ភូមិ​ ថ្លុកអណ្តូង សង្កាត់​ស្លក្រាម ក្រុងសៀមរាប នៅ​ចំណុច​ខាង​ត្បូង​ផ្លូវ​៦០ម៉ែត្រ។

សកម្មភាពជីកដីបំរ៉ុងដាំបង្គោលរបង​របស់ក្រុម​អាជ្ញាធរ​អប្សរា​ខាង​លើ​នេះ គឺគ្មាន​សេច​ក្តីជូន​ដំណឹង គ្មាន​លិខិត​ស្នាម​អ្វីទាំង​អស់ ហើយ​ម្យ៉ាង​វិញ​ទៀត ពួកគាត់​បាន​ប្រាប់​អ្នក​កាសែតថា ពួកគាត់​ធ្វើ​ការ​តាម​បញ្ជារបស់​ថ្នាក់​លើតែប៉ុណ្ណោះ ដល់​ពេល​អ្នក​កាសែត សួររក​ឈ្មោះថ្នាក់​លើ​របស់​គាត់​ តែគាត់​បែរជាមិន​ប្រាប់​ទៅវិញ ហើយ​ក៍នាំគ្នាចាកចេញ​ទៅ​អស់តែម្តង។

លោកជំទាវបណ្ឌិត លី អ៊ុំអេង ដែល​ជាម្ចាស់​ដី​ខាង​លើនេះបាន​មាន​ប្រសាសន៍ប្រាប់​អ្នក​កាសែត​ជាច្រើន​នាក់ថា “ ដីដែលក្រុម​អាជ្ញាធរ​អប្សរា​បំរ៉ុង​បោះ​បង្គោល​បិត​ពី​មុខ​នេះ ជាដី​របស់​គាត់ ដី​នេះលោក​ជំទាវ​បាន​ទិញ​ពី​ពលរដ្ឋ​តាំង​ពីឆ្នាំ១៩៩៤ មកម្លេះ ដែល​មាន​ប្លង់​រឹង​ជា​កម្ម​​​សិទ្ធិស្រប​ច្បាប់។ លុះ​ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ អនុក្រិត្យ លេខ ១៥៨ របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​បាន​កាត់​ដី​នេះជូន​គាត់​ហើយ។ លោកជំទាវបណ្ឌិតបានបន្តថា អាជ្ញាធរ​អប្សរាចេះតែមក​ធ្វើ​ទុក្ខ​​បុកម្នេញគាត់​មិន​ចេះចប់​មិន​ចេះហើយ ដោយ​យក​លេស​ថា ដី​នេះ​ជាដីរបស់​អាជ្ញាធរ​អប្សរាផង ជាដី​របស់​រដ្ឋផង និង​មានគោល​បំណងចង់​លេប​ត្របាក់​យក​ដីរបស់​លោក​ជំទាវ​ឆៅៗតែម្តង បន្ទាប់​មក​លោកជំទាវ បាន​ដាក់​ពាក្យ​បណ្តឹងទៅ​តុលាការ​ខេត្ត​សៀម​រាប ហើយតុលាការ​បាន​ចេញ​ដី​កា​កោះ​ហៅ​ខាង​អាជ្ញា​ធរ​អប្សរាពីរលើករួច​មក​​ហើយ​តែ​ខាង​អប្សរា មិន​ចូល​ខ្លូន​ទៅ​បំភ្លឺទេ។ ដី​ការបស់​តុលាការលើកទីបីនេះ តម្រូវ​អោយ​ខាង​អាជ្ញាធរ​អប្សរាចូល​​ខ្លួន​បំភ្លឺនៅថ្ងៃទី១២ ខែគុម្ភ: ឆ្នាំ២០២០ ខាងមុខ​នេះម្តងទៀត តែខាង​អប្សរា​​គេចូល​ឬមិន​ចូល​នោះ​មិន​ទាន់ដឹងនៅឡើយទេ “។

ជំទាវបណ្ឌិត លី អ៊ុំអេង ស្នើសុំ​ទៅ​ខាង​អាជ្ញាធរ​អប្សរា ដែល​មាន​ឯកឧត្តម ហង្ស ពៅ ជាប្រ​ធាន សុំ​អោយ​នៅ​អោយ​ស្ងៀមសិន រងចាំខាង​តុលាការ​ជំនុំជម្រះចេញ​សាលក្រម​ស្ថាពរសិន​ថា តើ​តុលាការ​សម្រេច​អោយ​ខាង​ណាជាអ្នក​ឈ្នះ។ លោកជំទាវបន្ថែមថា បើតុលាការកាត់​អោយគាត់ចាញ់ទាំង​អយុត្តិធម៌ នោះ​ខាង​អប្សរាយកដី​នេះ​​ចុះ តែបើតុលាការ​កាត់​អោយ​គាត់​ឈ្នះ សូម​អាជ្ញាធរ​អប្សរា​មេត្តា​កុំមក​​ជិះ​ជាន់​ គាប​សង្កត់​ គាត់បន្តទៅ​​ទៀត។ លោកជំទាវបណ្ឌិតបាន​បន្ថែមទៀតថា តំណាក់កាល​នេះ​ជាតំណាក់កាលតតាំង​ក្តី​នៅ​ឯតុលាការ​ខេត្តសៀមរាប​ ដូច្នេះខាងអាជ្ញាធរអប្សរាកុំ​មក​បំពាបំពាន​លើដី​របស់​គាត់​អញ្ចឹង​វាមិន​ស្របតាម​ផ្លូវ​​ច្បាប់ទេ។

សូមបញ្ជាក់ផងដែរថា នៅ​ខេត្តសៀមរាបនេះ ប្រជាពលរដ្ឋ​រង​ទុក្ខ​លំបាក ទឹក​ភ្នែកល្ហេក​ល្ហាម ស៊ីក្តាមស៊ីខ្យង ខ្លះ​ជំពាក់លុយធនាគារវាន់ក ដោយសាតែខាង​អាជ្ញាធរអប្សរា វាយ​កម្ទេច​ផ្ទះសំ​បែង​របស់ពួកគាត់​ជាងប្រាំពីរយ​ខ្នង បន្ទាប់​ពី​បោះឆ្នោត​អាណត្តិចុងក្រោយ​រួច​។ ពល​រដ្ឋ​ក្រីក្រ​យក​មេឃ​ធ្វើ​មុង ខ្លះ​រត់​ចោល​ស្រុក ទៅ​ធ្វើ​ការ​ស្រុក​គេ បែកបាក់ម៉ែឪ ព្រាត់​ប្រាស​ប្រពន្ធកូន ព្រោះ​​​ខ្ចីលុយធនាគារ មក​ធ្វើ​ផ្ទះកាលមុន​បោះ​ឆ្នោតរាប់​ម៉ឺនដុល្លារ តែបោះឆ្នោតរួច​ អាជ្ញា​ធរ​អប្សរា​ ឈូសឆាយកាយ​ផ្ទះរះរបងរបស់​ពួកគាត់​អស់ឡើយ​រាប​ដល់ដី។ តើនេះឬដែលហៅថា សន្តិភាព នោះ?

កាសែតកម្ពុជា សុវណ្ណភូមិ​ មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​ខាងណា​បាន​ទេ ព្រោះ​ខាង​អាជ្ញាធរ​អប្សរា៤នាក់​ដែល​ចុះ​មក​ជីក​ដីបំរ៉ុង​ដាំ​បង្គោល​របង​ព្រឹក​មិញនេះ​ មិន​បាន​ប្រាប់​ថា ខាង​ស្ថាប័ណ​ណា​ជាអ្នក​បញ្ជាមក​ទេ គេ​គ្រាន់​តែ​ប្រាប់​ថា ធ្វើ​តាម​បញ្ជាថ្នាក់​លើ​តែប៉ុណ្ណោះ ម្យ៉ាង​ទៀត មិន​ដឹង​ជាខាង​អាជ្ញាធរ​អប្សរាមែន ឬក្លែងខ្លាយ ដូច​ពាក្យចាស់ពោលថា “ លា​ពាក់​ស្បែក​សឹង្ហ​​ផង​ក៏មិន​ដឹង“៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1555ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន1941ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន3712ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2119ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1647ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1516ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1515ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1668ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1786ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1529ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2944នាក់
ម្សិលមិញ    6395នាក់
សប្ដាហ៍នេះ    2944នាក់
ខែនេះ    110022នាក់
ឆ្នាំនេះ   2567925នាក់
សរុប   51927851នាក់
ថ្ងៃទី 13 ខែ 05 ឆ្នាំ 2024 ម៉ោង 12:44