លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 11 ឆ្នាំ 2016 វេលាម៉ោង 06:04 នាទី ចំនួនអានៈ 3862

គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ្ឋាន សុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច ក៏ជាអតីតអ្នកយកពត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្បរាចាប់ពីឆ្នាំ១៩៩៥ ដល់ ២០០៣ ផងដែរនោះ​ បាន​ផ្ញើ​លិខ​ស្នា​មួយ​ចំ​នួន​អោយ​​ខាង​សារ​ព័ត៌មាន​យើង​ជួយ​ចុះ​ផ្សាយ​ ដែល​ជា​សារ​មួយ​ផ្ញើជូន​ថ្នាក់​ដឹក​នាំ​អោយ​​ជួយ​ដោះ​ស្រាយ​រក​យុត្តិ​ធម៌​ជូណ​លោក​។

លោក ចេង ដារ៉ាវុធ  ធ្លាប់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទថា ដោយ​សា​លោក ជាមនុស្សមានឆន្ទះបម្រើការងារ វិស័យសុខុមាលភាពមនុស្សចាស់។ ដូច្នេះទើបថ្នាក់ដឹកនាំស្នើសុំតែងតាំងពីប្រធានស្តីទីនៅប្រធាននាយកដ្ឋានសុខុមាលភាពមនុស្សចាស់។ ប៉ុន្តែចាញ់គេត្រង់បក្សពួកនិងមិនចេះអែបអប ហើយមើលឃើញអ្វីនិយាយអញ្ជឹង បានជាមានបញ្ហាគេកំចាត់ចោល ព្រោះជាឆ្អឹងទទឹងក របស់ក្រុមបក្សពួកគេ។ លោក​ចេង​ដារ៉ាវុធ​ សូម​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេស​ប៊ុគ ជួយចែក​រំលែក​(ស៊ែរ)អត្ត​បទ​នេះ​បន្ត ដើម្បី​ជា​សារ​ជូនមុខរាជរដ្ឋាភិបាលបាលអោយ​បាន​ដឹង​ និង​សូម​ជួយ​ផ្តល់​ភាព​យុត្តិ​ធម៌ជូន​រូប​លោក​ផង! អំពីការ​គ្មានតម្លា​ភាព បក្ខ​ពួក និង អយុត្តិធម៌។ ខាង​ក្រោម​នេះ​ជាសារដែល​លោក ចេង ដារ៉ាវុធ ផ្ញើជូន​ថ្នាក់​ដឹក​នាំ៖

សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការលុបឈ្មោះពីមន្រ្តីរាជការ ដែលបាត់បង់អត្ថប្រយោជន៍ជាច្រើន

            ខ្ញុំបាទចេង ដារ៉ាវុធ បម្រើកាងារជាង ៣៦ឆ្នាំ (អតីត)ប្រធានស្តីទីនាយកដ្ឋាន សុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច គឺបន្ទាប់ពីរងភាពអយុត្តិធម៌អំពីការតែងតាំង ហើយរំលោភច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីដកតួនាទីបានជាមានការតវ៉ា ស្រាប់តែចាប់កំហុស លុបឈ្មោះពីមន្រ្តីរាជការ។  ខ្ញុំបាទបានដាក់លិខិតស្នើសុំ ក្រសួងមុខងារសាធារណៈ ដើម្បីផ្តល់យុត្តិធម៌ ប៉ុន្តែជាច្រើនខែគ្មានដំណោះស្រាយចំពោះ បញ្ហាដែលប្រតិកម្មតវ៉ា និងផ្សព្វផ្សាយ គឺផ្តើមចេញពីថ្នាក់ដឹកនាំទទួលបន្ទុក ស្នើសុំតែងតាំងពីប្រធាន ស្តីទីទៅប្រធាននាយកដ្ឋាន ឯកឧត្តម  វង សូត រដ្ឋមន្ត្រីក៏ បានឃើញ និងឯកភាពជូនលោក សួង ម៉េងឡុង អត្តនាយករដ្ឋបាល និងហិរញ្ញវត្ថុ (មុខការ) ប៉ុន្តែជំទាស់ ខ្ញុំបាទ

ក៏ប្រតិកម្មអំពីការមិនគោរពចំណាររបស់ថ្នាក់ដឹកនាំ  ស្រាប់តែប្រជុំគណៈអចិន្រ្តៃយ៍ គណៈបក្សក្រសួងដើម្បីដកតួនាទី ពីប្រធាននាយកដ្ឋានស្តីទីរុញទៅជាទីប្រឹក្សាក្រសួង។ បន្ទាប់បាត់បង់តួនាទីប្រធានាយកដ្ឋានស្តីទី ក៏ព្យាយាមដោះស្រាយ ជាលក្ខណៈផ្ទៃក្នុង ប៉ុន្តែមិនបានសម្រេចក៏ផ្សព្វផ្សាយអំពីភាពអយុត្តិធម៌និងបក្ខពួក ព្រោះអយុត្តិធម៌បាត់បង់តួនាទី ដែលតស៊ូបម្រើការងារជាង ៣៦ឆ្នំាកន្លងមក។ ក្រសួងមុខងារសាធារណៈ យោងលិខិតក្រសួងសង្គមកិច្ច ប៉ុន្តែគ្មានសិក្សាស្វែងយល់អំពីការតវ៉ា ដោយសារអយុត្តិធម៌របស់លោក សួង ម៉េងឡុង អត្តនាយក រដ្ឋបាល និងហិរញ្ញវត្ថុ (ជំទាស់មិនព្រមគោរពចំណារថ្នាក់ដឹកនាំ) ដូច្នេះទើបមានការតវ៉ា និងផ្សព្វ​ផ្សាយ​​រកយុត្តិធម៌ស្រាប់តែចាប់កំហុសលុបឈ្មោះពីមន្ត្រីរាជការ គឺអយុត្តិធម៌ ធ្ងន់ធ្ងរខ្លាំងណាស់។

ខ្ញុំបាទ ចេង ដារ៉ាវុធ (អតីត) ប្រធាននាយកដ្ឋានស្តីទីក្រសួងសង្គមកិច្ច គឺ គ្មានកំហុសគណៈបក្ស និងកំហុសវិជ្ជាជីវៈ ប៉ុន្តែក្រសួងសង្គមកិច្ចគឺគ្មានផ្តល់យុត្តិធម៌ សម្រាប់មន្ត្រីរាជការ តស៊ូបប្រើការងារដែលជិតចូលនិវត្ត។ ខ្ញុំបាទ កាលពីថ្ងៃទី០១ ខែមិនាឆ្នាំ២០១៦ ដាក់លិខិតនៅខុទ្ទការល័យវិមានឯករាជស្នើសុំ ជួយផ្តល់យុត្តិធម៌ ឯកឧត្តមនាយកខុទ្ទកាល័យ ប្រគល់ជូនឯកឧត្តម ប៉ាវ ចាន់រ៉ា មេធាវីរដ្ឋាភិបាលសម្របសម្រួលដោះស្រាយ ប៉ុន្តែមិនទាន់បានដោះស្រាយផងគឺ ក្រសួងសង្គមកិច្ចសុំក្រសួងមុខងារសាធារណៈស្នើសុំ សម្តេចតេជោនាយករដ្ឋមន្ត្រី លុបឈ្មោះពី មន្ត្រីរាជការបន្តទៀត។

       សូមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាទីគោរព មេត្តាផ្តល់យុត្តិធម៌អំពីការដកតួនាទីអនុប្រធាននាយកដ្ឋាន និងការតវ៉ារកយុត្តិធម៌ស្រាប់តែស្នើសុំលុប ឈ្មោះពីមន្ត្រីរាជការ សូមរក្សាក្របខ័ណ្ឌមន្ត្រីរាជការនិងតួនាទីវិញ ខ្ញុំបាទ តស៊ូបម្រើការងារជាង៣៦ឆ្នំា ស្រាប់តែជួបភាពអយុត្តិធម៌ និងបក្ខពួកបាត់បង់អត្ថប្រយោជន៍ និងប្រាក់សោធន៍និវត្តទាំងស្រុង ។

                                                                                                                        សូមអរគុណ!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1784ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន2007ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2067ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1676ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1759ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2378ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1600ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1570ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2163ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1705ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36352នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78685នាក់
ខែនេះ    225958នាក់
ឆ្នាំនេះ   2970262នាក់
សរុប   56569158នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:16