នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ លោក អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានដឹកនាំកម្លាំងចុះបិទចំណាំងផ្លាតលើគោយន្តកន្ត្រៃ រឺម៉កកង់បី រទេះគោ និងកង់ ជូនប្រជាពលរដ្ឋចំនួន០៧ភូមិ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ស្ថិតក្រោមការសហការជាមួយអាជ្ញាធរដែនដី។ ចុចមើលវីដេអូខាងក្រោមនេះ៖
គេសង្កេតឃើញថា លោកមេភូមិទាំង០៧ភូមិ ប្រជាការពារ ប៉ូលីសប៉ុស្តិ៍ និងលោក ចៅសង្កាត់ជ្រាវ បានដឹកនាំប្រជាពលរដ្ឋដែលមាន គោយន្តកន្ត្រៃ រឺម៉កកង់បី និងរទេះគោ ដែលមានចំនួសរុបទាំងអស់ចំនួន៤៩៨គ្រឿង មកទទួលយកចំណាំងផ្លាតពីមន្ទីរសាធារណការណ៍ នៅផ្លូវបំបែកជា៤មុខសាលាសង្កាត់ជ្រាវ។
លោក អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការកោះហៅបងប្អូនប្រជាពលរដ្ឋអោយយក គោយន្តកន្ត្រៃ រឺម៉កកង់បី និងរទេះគោ មកបិតចំណាំងផ្លាតនេះ ក្នុងគោលបំណង ដើម្បីកាត់នបន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បន្ថែមពីលើការអប់រំផ្សព្វផ្សាយ អំពីការយល់ដឹង ពីច្បាប់បទដ្ឋានចរាចរណ៍ ផ្លូវគោក ដែលបាន និងបន្តអប់រំ ផ្សព្វផ្សាយ ដើម្បីពង្រឹងការ គោរពច្បាប់ ដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ក្នុងខេត្តសៀមរាប។
លោក ហ៊ៅ ពុធ មេភូមិជ្រាវ បានប្រាប់កម្ពុជាសុវណ្ណភូមិថា លោកមានបំណងអោយប្រជាពលរដ្ឋ របស់លោកមានសុវត្ថិភាព គេចផុតពីគ្រោះថ្នាក់ចរាចរណ៍។ លោកមេភូមិរូបនេះបន្ថែមថា នេះជាលើកទី០១មិនដែលធ្លាប់មានការបិតចំណាំងផ្លាតទ្រង់ទ្រាយធំបែបនេះទេកាលពីមុនមក នេះសរបញ្ជាក់អោយឃើញថា នៅសង្កាត់ជ្រាវមានប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មច្រើនណាស់បើយោងតាមចំនួន គោយន្តកន្ត្រៃ និងរទេះគោដែលមានចំនួនច្រើនសន្ធឹកសន្ធាប់បែបនេះ។
ក្រុមប្រជាពលរដ្ឋដែលបានយក គោយន្តកន្ត្រៃ រឺម៉កកង់បី និងរទេះគោ មកទទួលចំណាំងផ្លាតពីមន្ទីរសាធារណការណ៍ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ បានអោយដឹងថា លោកមានចិត្តសប្បារីករាយណាស់ ដែលលោកចៅសង្កាត់លោកមេភូមិ និងខាងមន្ទីរសាធារណការណ៍ ចេះព្រួយបារម្ភអំពីសិវត្តិភាពរបស់ពួកគាត់យ៉ាងដូច្នេះ ហើយពួកគាត់ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរ និងខាងមន្ទីរសាធារណការណ៍ផងដែរ៕ ដោយ៖ ផ្លុង រ៉េត
ថ្ងៃនេះ | 35330 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77663 | នាក់ |
ខែនេះ | 224936 | នាក់ |
ឆ្នាំនេះ | 2969240 | នាក់ |
សរុប | 56568136 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:44 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net