មេឈ្មួញរកស៊ីដឹកឈើក្រញូងជាជនជាតិវៀតណាម្នាក់ឈ្មោះ យាយម៉ៃ អាយុ៣៨ឆ្នាំ ព្រមទាំងអង្គរក្ស៣នាក់ បានបើករថយន្ដលុចស៊ីសដេញបំបុករថយន្ដអ្នកសារព័ត៌មានទូទស្សន៍អប្សារា និងអប្សារាANN ប្រចាំខេត្តឧត្តមានជយ័ ដោយបំណងធ្វើឃាតអ្នកសាព័ត៌មាន តែត្រូវបាននគបាលស្រុកអន្លង់វែងបង្វែសុំនុំរឿងទៅជាករណីគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។
ហេតុការរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិ៦៧B ក្នុងភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័។
មូលហេតុដែលសមត្ថកិច្ចនគបាលស្រុកអន្លង់វែង បង្វែសុំនុំរឿងករណីប៉ុនប៉ងធ្វើឃាតពីសំណាក់មេឈ្មួញឈើក្រញូងមកលើអ្នកសារព័ត៌មានគឺដោយសាតែមានអ្នកមានអំណាចម្នាក់នៅពីខាងក្រោយខ្នងសំរាប់កាងឈើក្រញូងអោយយាយម៉ៃនេះតែម្ដង។
មូលហេតុដែលធ្វើអោយឈ្មួញឈើក្រញូងខាងលើតាមប៉ុនប៉ងតាមព្យាបាទមកលើអ្នកសារព័ត៌មានដោយធ្វើសកម្មភាពបើករថយន្តបំបុកនោះគឺមកពីអ្នកសាព័ត៌មានទាំងពីររូបនេះបានទៅថតគំនរឈើក្រញូងដែលមានទម្ងន់ប្រហែលជាងមួយតោនដែលក្រុមឈ្មួញឈ្មោះ យាយម៉ៃ កំពុងតែលើកដាក់លើរថយន្ដដោយមិនទទួលយកការសម្របសម្រួល និងមិននិយាយអ្វីជាឈ្មួញរូបនេះ ហើយជាហេតុបណ្តាលអោយឈ្មួញរូបនេះមានការក្ដៅក្រហាយ ក៍បានបើកឡានដឹកកូនចៅ៣នាក់បើករថយន្ដដេញតាមបំបុក និងស្រែកគំរាមសម្លាប់រហូតដល់កងកំលាំងមូលដ្ឋានរាជអាវុធហត្ថទៅអន្តរាគមន៍ទាន់ពេលទើបអ្នកសារព័ត៌ទាំងពីរនាក់នេះរួចផុតពីគ្រោះថ្នាក់។
ក្រោយកើតហេតុនោះជនរងគ្រោះក៏បានទូសព្ទ័មកខាងនគរបាលផ្នែកចរាចរណ៍ស្រុកអន្លង់វែងរហូតដល់ជិត២ម៉ោងទើបទៅដល់ដែលទីតាំងកើតហេតុនៅប្រហែលពីរគីឡូម៉ែត្រតែប៉ុណ្ណោះ។
ក្រោយពីធ្វើការវាស់វែងរួចសមត្ថកិច្ចក៏បានយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែងរងចាំការដោះស្រាយទៅតាមផ្លូវច្បាប់។
ឈ្មួញឈ្មោះ ម៉ាយ ខាងលើបានប្រាប់កម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទថា នាងមិនបានបើកឡានបំបុកអ្នកកាសែតទាំងពីរនាក់នោះទេ គ្រាន់អ្នកកាសែតខាងលើបើកឡានវ៉ាឡានរបស់នាង ហើយក៏ប៉ះគ្នាទើបបណ្តាលអោយធ្លាក់ស្នាមភ្លោះ។ នាងម៉ាយបន្តថា នាងជាជនជាតិវៀតណាម មករកស៊ីដឹកឈើក្រញូងនៅស្រុកខ្មែរ មិនហ៊ានមានបំណងអាក្រក់ទៅលើអ្នកកាសែតនោះទេ ខ្លាចគេគុំថ្ងៃក្រោយរកស៊ីលែងបាន។ នាងម៉ាយបន្ថែមថា នាងសុំអោយអ្នកកាសែតពីរនាក់ហ្នឹងយកលុយធ្វើឡានតែពួកគេមិនព្រមយក ពួកគេនៅតែចង់ប្តឹងប្តល់វែងឆ្ងាយ៕ ដោយ៖ សហការី
ថ្ងៃនេះ | 36210 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78543 | នាក់ |
ខែនេះ | 225816 | នាក់ |
ឆ្នាំនេះ | 2970120 | នាក់ |
សរុប | 56569016 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:11 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net